ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ខ្នាត​យក្ស​នាំ​ភ្ញៀវ​ទេសចរ​ជិត​២​ពាន់​នាក់​មក​ទស្សនា​កម្ពុជា

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ នាវា​ទេសចរណ៍​ខ្នាត​យក្ស​មួយ​គ្រឿង​បាន​ចូល​ចត​នៅ​កំពង់​ផែរ​អន្តរជាតិ​ក្រុងព្រះសីហនុ​ដោយ​សុវត្ថិភាព ហើយ​បាន​នាំ​យក​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត​២.០០០​នាក់​មក​ទស្សនា​នៅ​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ​។ យោង​តាម​ប្រភព​ពី​មន្ត្រី​ប៉ូលិស​ច្រក​ទ្វារ​អន្តរជាតិ​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា នាវា​ទេសចរណ៍​ខ្នាត​យក្ស​មួយ​គ្រឿង​ខាងលើ​ឈ្មោះ ព្រី​ន​សេស…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ នាវា​ទេសចរណ៍​ខ្នាត​យក្ស​មួយ​គ្រឿង​បាន​ចូល​ចត​នៅ​កំពង់​ផែរ​អន្តរជាតិ​ក្រុងព្រះសីហនុ​ដោយ​សុវត្ថិភាព ហើយ​បាន​នាំ​យក​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត​២.០០០​នាក់​មក​ទស្សនា​នៅ​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ​។

យោង​តាម​ប្រភព​ពី​មន្ត្រី​ប៉ូលិស​ច្រក​ទ្វារ​អន្តរជាតិ​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា នាវា​ទេសចរណ៍​ខ្នាត​យក្ស​មួយ​គ្រឿង​ខាងលើ​ឈ្មោះ ព្រី​ន​សេស មាន​បណ្ដោយ ២៦១,៦០​ម៉ែត្រ និង​ទទឹង​៣២,២០​ម៉ែត្រ មាន​ដឹក​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​សរុប​ចំនួន​១៩៧៧​នាក់ ក្នុង​នោះ​ស្ត្រី​មាន​មាន​ចំនួន​១០៦៥​នាក់ មាន​ចំនួន​២៦​សញ្ជាតិ និង​មាន​នាវិក​សរុប​៨៤៦​នាក់ ។ នាវា​នេះ​នឹង​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​នៅ​វេលា​ម៉ោង​៤​រសៀល​ក្នុង​ថ្ងៃ​ដដែល​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ខែវិច្ឆិកា​និង​ខែធ្នូ​នេះ មាន​នាវា​ទេសចរណ៍​មិន​ក្រោម ៥​គ្រឿង​នោះ​ទេ​ដែល​បាន​នាំ​យក​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត​មួយ​ម៉ឺន​នាក់​មក​ទស្សនា​កម្ពុជា ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ