ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​Alexander Quintanaឈ្នះជើងឯកប្រណាំងកង់ Tour of Italy 2014

9 ឆ្នាំ មុន

កីឡាករកូ​ឡុំ​ប៊ី Nairo Alexander Quin​t​a​na​ បាន​សម្តែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​ បន្ទាប់​ពី​បាន​យក​ឈ្នះ​​​ជើង​ឯក​​​​​ប្រណាំង​កង់​កម្ម​វិធី​ Tour​ of Itaty​ នៅប្រ​ទេសអុីតា​លី​​​​​​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី១​​​ មិថុ​នា​​ ។ ការ​ប្រណាំង​ត្រូវ​បញ្ចប់​ជា​មួយ​នឹង​ដំណាក់​ផ្តាច់​ព្រ័ត្រ​ដែល​មាន​ចម្ងាយផ្លូវ​១៧២​គីឡូ​ម៉ែត្រ​នៅ​ទី​ក្រុង​​ Trieste ​ប្រទេសអុីតា​លី​ ​។

បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រណាំង​​អស់​២១​​​​ដំណាក់​ និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៣៤៤៥,៤គីឡូ​ម៉ែ​ត្រ​​​​រួច​មក​ Alexander​ Quintana ដែល​ជា​អ្នក​ជិះ​​ឱ្យ​​ក្រុម​ Movistar Team បាន​យក​ឈ្នះ​ជើង​ឯក​ បន្ទាប់​ពី​បាន​ប្រើ​អស់ថិរវេលា​សរុប​តិច​ជាង​គេ​បំ​ផុត​​គឺ៨៨​ម៉ោង១៤​​​​​នាទី​និង៣២​​​​​​វិនាទី​នាំ​មុខ​កីឡាករមិត្តរួម​ជាតិ Rigoberto​ Uran Uran ​​ជិះ​កង់​ឱ្យ​​ក្រុម​ Omega​ Pharma – Quick​-​Step ​​​​ដែល​បាន​ប្រើ​អស់​ថិរវេលា​ច្រើន​ជាង២​នាទី​និង​៥៨​វិ​នា​ទី ។  ឯ​កី​ឡាករ​ម្ចាស់​ផ្ទះ​​ Fabio Aru ស្ថិត​នៅ​លំ​ដាប់​ទី​៣​បន្ទាប់​ពី​ប្រើ​ថិរវេលា​ច្រើន​ជាងកីឡាករ Alexander​ Quintana ៤​នាទី​​និង​៤​វិ​នា​ទី​ ។​

​បន្ទាប់​ពី​ដណ្តើម​បាន​ពាន​​ជើង​ឯក Alexan​d​er​ Quintana ​​បានថ្លែង​ថា​៖ «គឺ​ជា​ការ​ប្រ​ណាំង​មួយ​ដែល​ខ្ញុំ​រង​ការលំ​បាក​ជាង​អ្នក​ណា​ទាំង​អស់។ ខ្ញុំ​មាន​បញ្ហា​សុខ​ភាព​រាង​កាយខ្លះ​ៗ​ហើយ​កម្លាំង​មាន​ត្រឹម​៦០​ភាគ​រយ​ប៉ុណ្ណោះ ។ នៅ​លើ​កំ​ណាត់​ផ្លូវ​ខ្ពស់​បំ​ផុត ខ្ញុំ​រងា​ស្ទើរ​កក​ឈាម ។ ​ នេះ​ជា​ជ័យ​ជម្នះ​យ៉ាង​ធំ​ធេង​បំ​ផុត​ ។ ​​​
ដោយឡែក​​ដំណាក់ទី​២១​​​​ដែល​​​​ជា​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​មាន​ចម្ងាយ​ផ្លូវ១៧២​​គីឡូម៉ែត្រ​ចេញ​ដំណើរ​ពី​​​ទី​ក្រុង​ Gemonaឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​Triesteប្រទេសអុីតា​លី ហើយ​ជ័យ​ជម្នះ​បាន​ទៅ​លើ​កីឡាករ​ស្លូវេនី​ Luka Mezgec ​។Mezgec​ដែល​ជា​អ្នក​ជិះ​​ឱ្យ​ក្រុម​ Team Giant Shimano​បានបញ្ចប់​ដំ​ណាក់​នេះ​ដោយ​ប្រើ​អស់​​ថិរវេលា​​៤ម៉ោង​២៣​នា​ទី​​​​និង៥៨​​វិនាទី​យក​ឈ្នះ​កីឡាករម្ចាស់​ផ្ទះ​អុីតា​លី​ Giacomo Nizzoloជិ​ះ​​ឱ្យ​ក្រុម​ Trek​ Factory Racing​ដែល​បាន​ប្រើ​​អស់​ថិរវេលា​ច្រើន​ជាងស្មើ​​ជា​មួយ​កីឡាករអា​មេរិក​​ Tyler Farrar ​។

សូម​បញ្ជាក់​ថា​ ការ​ប្រណាំងកម្ម​វិធី​ Tour of Italy​​​ ឆ្នាំ​នេះ​ចែក​ចេញ​ជា២១​​​​ដំណាក់​ និង​មាន​ចម្ងាយ​ផ្លូវ​សរុប៣៤៤៥,៤​​​គីឡូ​ម៉ែត្រ ​។​ ការ​ប្រ​ណាំង​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​​៩​​ ឧសភា​​មក​ម៉្លេះ​ ៕​