ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនីអាមេរិក​ Lewis​ ឈ្នះ​ជើង​ឯក​​វាយកូន​គោល​ ShopRite LPGA Classic

9 ឆ្នាំ មុន

នាង Stacy Lewis​ បានក្លាយ​ជា​អ្នក​វាយ​បំបែក​កញ្ចប់​ថវិ​កា​១លាន​ និង​៥​សែន​ដុល្លារ​របស់​​​កម្ម​វិធី​​ ​ShopRite LPGA Classic បន្ទាប់​ពី​នាង​បាន​យក​ឈ្នះ​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​ ដែល​បាន​រៀប​ចំ​ធ្វើ​កាល​ពី​ថ្ងៃអា​ទិត្យ ទី១ ខែមិថុ​នា​ ម្សិល​មិញ​​ ។ ដូច​ជា​ឆ្នាំ​មុន​ៗ​ដែរ ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូនគោ​ល​Seaview Resort’s Bay Course ស្ថិត​ក្នុង​ទី​ក្រុង​​​ហ្គាលឡូ​វេ រដ្ឋ​ញូវ​ជើ​ស៊ី​

នាង Stacy Lewis​ បានក្លាយ​ជា​អ្នក​វាយ​បំបែក​កញ្ចប់​ថវិ​កា​១លាន​ និង​៥​សែន​ដុល្លារ​របស់​​​កម្ម​វិធី​​ ​ShopRite LPGA Classic បន្ទាប់​ពី​នាង​បាន​យក​ឈ្នះ​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​ ដែល​បាន​រៀប​ចំ​ធ្វើ​កាល​ពី​ថ្ងៃអា​ទិត្យ ទី១ ខែមិថុ​នា​ ម្សិល​មិញ​​ ។ ដូច​ជា​ឆ្នាំ​មុន​ៗ​ដែរ ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូនគោ​ល​Seaview Resort’s Bay Course ស្ថិត​ក្នុង​ទី​ក្រុង​​​ហ្គាលឡូ​វេ រដ្ឋ​ញូវ​ជើ​ស៊ី​ សហរដ្ឋ​អាមេរិក ។

ឆ្លង​កាត់​ការ​ប្រ​កួត​ចំ​នួន​៣​ជុំ​ នាង​ Lewis​ ធ្វើ​បាន​លទ្ធផល​សរុប១៦​អាន់​ឌ័រ ១៩៧​ ពោល​គឺក្រោយ​ពេលដែល​នាង​សម្រេច​បាន​ពិន្ទុ​ ៤​អាន់​ឌ័រ​ប៉ា ៦៧​បន្ថែម​ទៀត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ ។ ជា​មួយ​នឹង​លទ្ធផល​នេះ​នាំ​ឱ្យ​​នាង​ក្លាយ​ជា​ម្ចាស់​ពាននៅ​ទី​នេះ​លើក​ទី​២​ ។ Lewis​ បាន​យក​ឈ្នះ​ពាន​ ShopRite LPGA Classic លើក​ទី​១​ កាល​ឆ្នាំ​២០១២ ។ គួរ​កត់​សម្គាល់​ថា នេះ​គឺ​ជា​ពាន​សមាគម LPGA Tour លើក​ទី​២ ​របស់​នាង​ហើយ​សម្រាប់​រដូវ​កាល​ថ្មី​ និង​ជា​ពាន​លើក​ទី​១០ ​ក្នុង​អា​ជីព ។ នាង​បាន​ថ្លែង​ថា ៖ «វា​ពិត​ជា​ពិ​បាក​ខ្លាំង​ក្នុង​ការ​យក​ឈ្នះ​ពាន​នេះ​ ។ នៅ​ទី​នេះ​ប្រ​ជុំ​ទៅ​ដោយ​កីឡា​​ការិនី​ខ្លាំង​ៗ​ជាច្រើន​រូប​ ដូច្នេះ​ ខ្ញុំ​មិន​បាន​គិត​ទុក​ថា ខ្លួន​អាច​យក​ឈ្នះ​ពាន​ជើង​ឯក​នោះ​ទេ» ។

ជ័យ​ជម្នះ​លើក​នេះ​នាំ​ឱ្យ​នាង​ទទួល​បាន​ប្រាក់​រង្វាន់២២ម៉ឺន និង​៥​ពាន់​ដុល្លារ​ ប៉ុន្តែ​អ្វី​ដែល​រឹតតែ​ធ្វើ​ឱ្យ​នាង​សប្បាយ​ចិត្ត​ និង​មានន័យ​បំ​ផុត​នោះ​គឺ​ វា​ជា​ជ័យ​ជម្នះ​ដែល​ជួួ​យ​នាង​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​ «កីឡាការិនី​លំ​ដាប់​ទី​១ ក្នុង​លោក» ​ពី​កីឡាការិនី​កូ​រ៉េ​ខាង​ក្បូង Park In-Bee ។ តាម​ពី​ក្រោយ៦​ស្ត្រូក​ គឺ​នាង​ Christina Kim ។ កីឡាការិនី​ម្ចាស់​ផ្ទះ​រូប​នេះ​ឆ្លង​កាត់​៣​ជុំ​សម្រេច​បាន​លទ្ធផល​សរុប១០​អាន់​ឌ័រ ២០៣​ស្ថិត​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​២​ និង​ទទួល​បាន​ប្រាក់​រង្វាន់១៣ម៉ឺន និង​៨​ពាន់​ដុល្លារ ។

ស្ថិត​នៅ​គម្លាត​១ស្ត្រូក​ គឺ​នាង​ Anna Nordqvist ។ កីឡាការិនីវ័យ២៦​ឆ្នាំ​ របស់​ស៊ុយ​អែត​រូប​នេះ​ធ្វើ​បាន​ពិន្ទុ​សរុប៩​អាន់​ឌ័រ ២០៤​ ស្ថិត​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​៣​ស្ទួន​ជា​មួយ​នាង Haeji Kang នាង Gerina Piller និង​នាង Jennifer Johnson ។ កីឡាការិនី​ទាំង​៤​រូប​ទទួល​បាន​ប្រាក់​រង្វាន់​ក្នុង​ម្នាក់​ៗ ១០​ម៉ឺន​ដុល្លារ ៕