នាង​សារ៉ាប៉ូវ៉ា ឈានចូល​វគ្គ1/4 ផ្តាច់​ព្រ័ត្រ​វាយ​កូន​បាល់​ក្របខ័ណ្ឌធំ French Open


កីឡាការិនី​លំ​ដាប់​ទី​៨​ ពិភពលោក​ ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​ បាន​បោះ​១​ជំ​ហាន​ទៅ​មុខ​បន្ថែម​ទៀត​ហើយ​នៅ​ក្នុង​យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​ក្រប​ខ័ណ្ឌ French Open ជា​លើក​ទី​២ ​​របស់​ខ្លួន​ ខណៈ​ដែល​កាល​ពី​ថ្ងៃ​អា​ទិត្យ​ ទី​១​ ខែ​មិថុ​នា​នាង​បាន​យក​ឈ្នះ​ជុំ​ទី​៤ ​ក្នុង​លទ្ធផល​២-១​ ។ ដូច​ជា​ឆ្នាំ​កន្លង​ទៅ​ដែរ ការ​ប្រ​កួត​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ដី​ក្រ​ហម​ Roland Garros​ស្ថិត​ក្នុង​ទី​ក្រុង​ប៉ា​រីស ប្រ​ទេស​បា​រាំង​ ។​

កីឡាការិនី​រុស្ស៊ី​​រូបនេះ​បាន​បំ​បាក់​​កីឡា ការិនី​អូ​ស្ត្រា​លី​ Samantha Stosur ក្នុង​លទ្ធផល​ពិន្ទុ៣-៦, ៦-៤ និង​៦-០ ដោយ​ប្រើ​ពេល​១​ម៉ោង​ប្លាយ ​។ នាង​បាន​ថ្លែង​ថា​ ៖ «ម្តង​ម្កាល​​ខ្ញុំ​ដូច​ជា​មាន​អា​រម្មណ៍​នឹក​រលឹក​ទី​នេះ​។ ក្នុង​ពេល​នេះ​ ខ្ញុំ​មើល​ខ្លួន​ឯង​​ទៅ​ហាក់​ដូច​ជា សត្វ​គោ​មួយ​ក្បាល​ដែល​កំពុ​ង​ស្ថិត​នៅ​លើ​ដុំ​ទឹក​កក​ ។ ខ្ញុំ​ដឹង​តាំង​ពី​ដំ​បូង​ថា​ ខ្ញុំ​ពិត​ជា​ជួប​គូ​ប្រ​កួត​ម្នាក់​ដែល​ពិបាក​នឹង​យក​ឈ្នះ​ គឺ​ជា​គូ​ប្រ​កួត​ដែល​ធ្លាប់​បាន​យក​ឈ្នះ​ខ្ញុំ​ពី​មុន​មក​ ។ លើក​នេះ​​ នាង​ Stosur ពិត​ជា​លេង​បាន​ល្អ​ ជា​ពិ​សេស​ក្នុង​សិត​ដំ​បូង ។ ដូច្នេះ ២សិត​បន្ទាប់​ទៀត ​ខ្ញុំ​បាន​ព្យាយាម​ទប់​នាង​ និង​មិន​ឱ្យ​នាង​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះ​ទេ​​»​ ។

ការ​ជួប​គ្នា​​លើក​នេះ សា​រ៉ា​ប៉ូ​វ៉ា​ ពិត​ជា​ធ្វើ​មិន​បាន​​ល្អ​​​​ដូច​​ពេលមុន​​​​ៗ​ឡើយ​ ដោយ​ក្នុង​ការ​ប្រ​កួត​៣សិត​ នាង​​​ស៊ី​ដាច់​គូ​ប្រ​កួត​ប៉ិត​តែ២សិត​ប៉ុណ្ណោះ។ ការ​ពិត​មួយ​គឺ​ថា សារ៉ា​ប៉ូ​វ៉ា​ មិន​ដែល​ទុក​ឱ​កាស​ឱ្យ​គូ​ប្រ​កួត​​របស់​ខ្លួន​ណា​ម្នាក់​អាច​ត​ដៃ​បាន​នោះ​ឡើយ ​។ ការ​ប្រ​កួត​ដែល​មាន​រយៈ​ពេល​តែ​ជាង​១ម៉ោង​នេះ​មិន​ធ្វើ​ឱ្យ​នាង​ចាយ​អស់​កម្លាំង​ច្រើន​នោះ​ទេ​ ​ប៉ុន្តែ​​តាម​រយៈ​ការ​ប្រ​កួត​លើក​នេះ​បង្ហាញ​ថា រូប​នាង​ពិត​ជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ និង​មាន​សុខ​ភាព​ពេញ​បរិ​បូរ​ ដែល​អាច​ដណ្តើម​បាន​ពាន​ជើង​ឯក​លើក​ទី​២​ ក៏​ថា​បាន។

​សារ៉ា​ប៉ូ​វ៉ា​ គឺ​ជា​ម្ចាស់​ពាន​ជើង​ឯក​ក្រប​ខ័​ណ្ឌធំ​ចំនួន​៤​ ។ ដោយ​ឡែក ​សម្រាប់​ក្រប​ខ័ណ្ឌធំ French Open ​នាង​​ធ្លាប់​​បានយក​​ឈ្នះ​ម្តង​រួច​មក​ហើយ​ ។ កីឡាការិនី​វ័យ​២៧​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ French Open​ចំនួន​២លើក​រួច​មក​ហើយ​គឺ​នៅ​ឆ្នាំ​២០១២​ និង​២០១៣ ។ កាល​ឆ្នាំ​២០០៧​ និង​ឆ្នាំ​២០១១​លទ្ធផល​ដ៏​ល្អ​បំ​ផុត​របស់​នាង​នៅ​ទី​នេះ​ គឺ​​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ ​។ ​

ដោយ​ឡែក​លទ្ធផល​នៃ​ការ​ប្រ​កួត​ផ្នែក​បុ​រស​វិញ កីឡាករ​លំ​ដាប់​ទី​២ ពិភព​លោក​ជាតិ​ស៊ែ​ប៊ីណូ​វ៉ាក់ យ៉ូ​កូ​វិច​​​​ បាន​បន្ត​ឈាន​ចូល​ដល់​​វគ្គ១/​​៤​ផ្តាច់​ព្រ័ត្រ​ផងដែរ​ក្រោយ​ពី​បំ​បាក់​កីឡាករជា​ក្តី​សង្ឃឹម​របស់​ម្ចាស់​ផ្ទះ​បារាំង Jo-Wilfred Tsonga ក្នុង​លទ្ធផលពិន្ទុ​៦-១, ៦-៤ ​​និង​៦-១ ​។ គេ​បាន​ថ្លែង​ថា​ ៖ «នេះ​ពិត​ជា​ការ​ប្រ​កួត​ដ៏​ល្អ​របស់​ខ្ញុំ ​។ ខ្ញុំ​បាន​រៀប​ចំ​រួច​ជា​ស្រេច​នូវ​បច្ចេក​ទេស​លេង ។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​លទ្ធ​ផល​​ក្នុង​ថ្ងៃ​នេះ​​» ។ នៅ​ជុំ​បន្ទាប់​ កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​នឹង​ជួបប្រ​កួត​ជា​មួយ​កីឡាករ​​កា​ណា​ដា​ Milos Raonic ដែល​បាន​យក​ឈ្នះ​កីឡាករ ​Marcel Granollers​ ៕

Facebook Google Twitter Email

Live

១០:៥៦ | ក្នុងស្រុក

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ទូ​ទាំង​ប្រទេស និង​ប្រមូល​ថវិកា​ក្នុង​ការ​ជួយ​គាំទ្រ​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ