ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា ប្រកាស​​ជា​ថ្មី​ម្តងទៀត​ថា ក្រវិល​កំប៉ុង​ទាំង​​ចាស់ និង​ថ្មី​ប្ដូរ​រង្វាន់ បាន​ដូច​ធម្មតា​ដដែល


ភ្នំពេញ​, ថ្ងៃ​ទី ១២ ខែធ្នូ ឆ្នាំ ២០១៩ ៖ លោក​ឧកញ៉ា លាង ពៅ (​ភី​ធើ​រ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ជា​ថ្មី​ម្តងទៀត​នៅ​ថ្ងៃនេះ​ថា​៖ « រាល់​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា​ទាំង​ចាស់ និង​ថ្មី រង្វាន់​តូច ឬ​រង្វាន់​ធំ ក្រុមហ៊ុន​នៅ​តែ​បន្ត​ប្តូរ​ជូន​អតិថិជន​លក់​បន្ត ឬ​អ្នក​ប្រើប្រាស់​ផ្ទាល់​ដូច​ធម្មតា​ដដែល បើ​ទោះបីជា​ស្រា​បៀរ​កម្ពុជា បាន​ផ្លាស់​ប្តូរ​រូបរាង​ថ្មី​ដ៏​ឡូយ​នេះ​ក៏​ដោយ ដូច្នេះ​សូម​អតិថិជន​ដែល​មាន​ក្រវិល​រង្វាន់​កំប៉ុង​ចាស់​ក្នុង​ដៃ​កុំ​មានការ​ព្រួយបារម្ភ​» ។

លោក​ក៏​បាន​លើកទឹកចិត្ត​ដល់​អតិថិជន​លក់​បន្ត ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​ផ្ទាល់​ទូ​ទាំង​ប្រទេស សូម​យក​ក្រវិល​កំប៉ុង​ទាំងអស់​ទៅ​ប្តូរ​ជាមួយ​ដៃគូ​ចែកចាយ​ផ្តាច់មុខ​ផលិតផល ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅ​តាម​ខេត្ត​-​ក្រុង​នានា​ដែល​នៅ​ជិត​លោក​អ្នកតា​មរយៈ​អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ ក្នុង​រូបភាព​ដែល​បាន​ភ្ជាប់​នៅ​ក្នុង​អត្ថបទ​នេះ ។

ដោយឡែក រង្វាន់​ក្រវិល​កំប៉ុង​ដែល​មាន​តម្លៃ​ចាប់ពី ៤ លាន​រៀល ៥ លាន​រៀល ៤០ លាន​រៀល ៥០ លាន​រៀល និង ឡាន​ទំនើប Porsche 2020 លោក​អ្នក​អាច​ទំនាក់ទំនង​ប្តូរ​រង្វាន់​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​លេខ 061/067/069 902 902 ។

ហើយ​លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​អតិថិជន​ទាំងអស់ សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​ភ្លាម​តាម​រយៈ លេខ​ទូរស័ព្ទ 061/067/069 902 902 បើ​មាន​ច​ម្ង​ល់​ណាមួយ​ទាក់ទង​ជាមួយ​ការ​ប្តូរ​រង្វាន់​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា​ទាំង​ថ្មី និង ចាស់ ។ សូម​ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហ​ការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ