ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​ការណ៍​នៅ​មាត់​ច្រក​ទ្វារអន្តរជាតិ​២កន្លែង​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ហើយ

9 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖​ ស្ថាន​ការណ៍​​​នៅ​​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​២​កន្លែង​គឺ អូរ​ស្មាច់ ស្ថិត​ក្នុង​ក្រុង​សំរោង និង​ច្រក​​ជាំ​សាងាំ ស្ថិត​ក្នុង​ស្រុក​អន្លង់​វែង​​បាន​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ហើយ​កាល​ពី​ថ្ងៃ​ទី​១ មិថុនា ២០១៤ បន្ទាប់​ពី​មាន​ភាព​តាន​តឹង​​​មួយ​រយៈ​ខ្លី​ដោយ​សារ​បញ្ហា​នយោ​បាយ​ក្នុង​ប្រទេស​ថៃ​។

លោក​ក្រូច សម្បត្តិ ប្រធាន​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​សាងាំ បាន​ឱ្យ​ដឹង​ថា មាត់​ច្រក​ទ្ចារ​អន្តរ​ជាតិ​ចំនួន​២​កន្លែង​នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ បន្ទាប់​ពី​​មាន​ភាព​តាន​តឹង​ផ្នែក​នយោ​បាយ​នៅ​ក្នុង​ប្រទេស​ថៃ​នោះ គឺ​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​រឹត​បន្តឹង​នៅ​តាម​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ ដូច​ជាការ​នាំមុខ​ទំនិញ​​ ឬ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ចូល​ត្រូវ​មាន​លិខិត​ឆ្លង​ដែន តែ​ពេល​នេះបាន​វិល​មករក​សភាព​ដើម​វិញ​ហើយ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព