ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ថា​ចង់​តទល់​ជាមួយនឹង​ក្រុម​១​នេះ​ខ្លាំង​បំផុត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UCL

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​វគ្គ​ចែក​ពូ​ល​នៃ​ការ​ប្រកួត​ដណ្តើម​ពាន UEFA Champion League បាន​ឈាន​ដល់ទី​បញ្ចប់​កាលពី​យប់​ថ្ងៃ​ពុធ​នេះ កំពូល​តារា​ឆ្នើម…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​វគ្គ​ចែក​ពូ​ល​នៃ​ការ​ប្រកួត​ដណ្តើម​ពាន UEFA Champion League បាន​ឈាន​ដល់ទី​បញ្ចប់​កាលពី​យប់​ថ្ងៃ​ពុធ​នេះ កំពូល​តារា​ឆ្នើម Cristiano Ronaldo បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្រុម​ណា​ដែល​លោក​នឹង​ចូល​ចិត្ត​លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួតប្រជែង ប្រសិនបើ​ក្រុម Juventus ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។

ជើង​ខ្លាំង​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ​បាន​បញ្ចប់​វគ្គ​ចែក​ពូ​ល​នៃ​ការ​ប្រកួត ដោយ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​ជ័យជម្នះ ២-០ របស់​ក្រុម Juventus លើ​ក្រុម Bayer Leverkusen នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ កាលពី​យប់​ថ្ងៃ​ពុធ ដែល​នេះ​ជា​ការ​ប្រកួត​ទី​២​របស់​គាត់​ក្នុង​ការ​ប្រកួត​នៅ​រដូវ​កាល​នេះ ។

Ronaldo បាន​និយាយ​ពី​លទ្ធភាព​ប្រឈម​មុខ​នឹង​អតីត​ក្រុម Real Madrid របស់​គាត់​នៅ​ជុំ​បន្ទាប់ ប៉ុន្តែ​បាន​និយាយ​ថា​គាត់​ចង់ទៅ​ប៉ះ​ជាមួយនឹង​ក្រុម​នេះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាង ។ គាត់​បាន​ប្រាប់​ទូរទស្សន៍ Sky Sport Italia ថា ៖«Real Madrid គឺជា​ក្រុម​អស្ចារ្យ​មួយ ។ ខ្ញុំ​ចង់​ប្រកួត​ជាមួយនឹង​ពួក​គេ​បន្ថែម​ទៀត មិនមែន​ត្រឹមតែ​ក្នុង​ការ​ប្រកួត​១៦​ក្រុម​ចុង​ក្រោយ​ទេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo បាន​ចំណាយពេល​៩​ឆ្នាំ នៅ Real Madrid ដោយ​រកបាន ៤៥០​គ្រាប់ និង​ជួយ​ទាត់ Assist បាន​១៣១​ដង នៅ​ក្នុង​ការ​ប្រកួត ៤៣៨​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ