ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ ឧក្រិដ្ឋជន​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ទាក់ទាញ​ជន​រង​គ្រោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ឧក្រិដ្ឋជន​បាន​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​ទាក់ទាញ​ជន​រង​គ្រោះ​រហូត​ឈាន​ដល់​ការ​ជួញដូរ​មនុស្ស ការ​បំពាន​ផ្លូវភេទ ពិសេស​លើ​អនីតិជន​តាម​ប្រព័ន្ធ​អន​ឡាញ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ឧក្រិដ្ឋជន​បាន​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​ទាក់ទាញ​ជន​រង​គ្រោះ​រហូត​ឈាន​ដល់​ការ​ជួញដូរ​មនុស្ស ការ​បំពាន​ផ្លូវភេទ ពិសេស​លើ​អនីតិជន​តាម​ប្រព័ន្ធ​អន​ឡាញ ។

សម្តេច ស ខេ​ង ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បាន​លើក​ឡើង​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​១២ ធ្នូ លើក​ទី​១៣ កាលពី​រសៀល​ថ្ងៃ​ទី​១២ ធ្នូ នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​យ៉ាង​ដូច្នេះ​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​អំពី​កលល្បិច​ជនល្មើស​ជួញដូរ​មនុស្ស និង​ផល​ប៉ះពាល់​ក្នុង​ការ​ធ្វើ​ទេស​ន្ត​ប្រវេសន៍ ដោយ​ប្រថុយប្រថាន​ដែល​អាច​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។

ក្នុង​នោះ​ក្រសួង​ពាក់ព័ន្ធ រួម​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជម្រុញ​ការ​ផ្សព្វផ្សាយ​ដល់​គ្រប់​ស្រទាប់​យុវជន ប្រជាពលរដ្ឋ​នៅ​ជនបទ និង​តំបន់​សេវា​កម្សាន្ត​ឲ្យ​យល់​ដឹង​ពី​គ្រប់​ល្បិច​កល​របស់​ជន​ខិត​ខូច ដែល​ឆ្លៀតឱកាស​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​អូស​ទាញ​ប្រជាពលរដ្ឋ​ឲ្យ​ធ្លាក់​ចូល​ក្នុង​អន្ទាក់ គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​មនុស្ស ។

សម្តេច​បាន​បញ្ជាក់​ថា ៖«​យើង​ទាំងអស់​គ្នា​ដឹង​ច្បាស់​ហើយ​អំពី​ជូ​ញ​ដូរ​មនុស្ស​ជា​ប្រភេទ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដែល​ប្រកបដោយ​គ្រោះថ្នាក់​ចំពោះ​មនុស្ស​គ្រប់​វ័យ​ភេទ ក្នុង​សង្គម​គ្រោះថ្នាក់ ជា​ញឹកញាប់​ត្រូវ​តែ​រក​ឃើញ​ក្នុង​ចំណោម​អ្នក​ធ្វើ​ចំណាកស្រុក ឬទេ​សន្ត​ប្រវេសន៍​ដែល​ស្វែងរក​ការងារ និង​ប្រាក់​ចំណូល​ដែល​នៅ​ឆ្ងាយ​ពី​ទីកន្លែង​រស់នៅ​» ។

សម្តេច ស ខេ​ង បាន​បញ្ជាក់​ទៀត​ថា ៖« រៀង​រាល់​ឆ្នាំ​មនុស្ស​រាប់​សែន រាប់​លាន​នាក់ ត្រូវ​បាន​បំផ្លាញ​ដោយ​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​នៅ​គ្រប់​ទីកន្លែង ក្នុង​ពិភពលោក ។ ជនល្មើស​បាន​រក​គ្រប់​ល្បិច​កល​ដ៏​ស្មោ​គគ្រោក​ពង្រាយ បណ្តាញ​ធ្វើ​សកម្មភាព​កេងប្រវ័ញ្ច ជន​រង​គ្រោះ​នៅ​គ្រប់​ដំណាក់កាល ទាំង​ដោយ​ផ្ទាល់ និង​ប្រយោល​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​អន​ឡាញ ឬ​តាម​បច្ចេកវិទ្យា​ទំនើប ដើម្បី​ទាក់ទាញ​ជន​រង​គ្រោះ​ឲ្យ​ចូល​ក្នុង​អន្ទាក់​របស់​ខ្លួន និង​គេចវេស​ពី​សមត្ថកិច្ច ដែល​បច្ចុប្បន្ន​នេះ​ប្រព័ន្ធ​អន​ឡាញ និង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ក៏​បាន​បង្កើត​ជា បញ្ហា​ថ្មី​គឺ​«​ការ​ជួញដូរ​មនុស្ស និង​ការ​បំពាន​ផ្លូវភេទ ជា​ពិសេស លើ​អនីតិជន​តាម​ប្រព័ន្ធ​អន​ឡាញ​»​។

សម្តេច ស ខេ​ង បាន​អះអាង​ថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន បន្ត​ធ្វើ​ឲ្យ​កាន់តែ​សកម្ម​អនុវត្ត​នូវ​វិធានការ​ច្បាប់​ឲ្យ​កាន់តែ​ម៉ឺងម៉ាត់ និង​ជម្រុញ​ការ​អនុវត្ត ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ​២០១៩ -២០២៣​ឲ្យ​បាន​ស ម្រេច​គោលដៅ​តាម​ការ​គ្រោងទុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ