ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ិះខ្ទេចស្រូវ៦០០តោន ក្រោយ​ម្ចាស់​ឮស្នូរផ្ទុះក្នុងរោងម៉ាស៊ីនកិនស្រូវ​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្រូវ​ចំនួន​៦០០​តោន​បាន​រួច​ផុត​ពី​គ្រោះ​អគ្គី​ភ័យ ​បន្ទាប់ពីមាន​អគ្គិភ័យឆាបឆេះ​ក្នុង​​រោង​ម៉ាស៊ីនកិនស្រូវ​ បង្ក​​ការភ្ញាក់ផ្អើល​ដល់សមត្ថកិច្ច និង​ប្រជា​ពលរដ្ឋ​នាំគ្នា​ជួយពន្លត់ទាន់ពេលវេលា​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩…

ខេត្តបន្ទាយមានជ័យ ៖ ស្រូវ​ចំនួន​៦០០​តោន​បាន​រួច​ផុត​ពី​គ្រោះ​អគ្គី​ភ័យ ​បន្ទាប់ពីមាន​អគ្គិភ័យឆាបឆេះ​ក្នុង​​រោង​ម៉ាស៊ីនកិនស្រូវ​ បង្ក​​ការភ្ញាក់ផ្អើល​ដល់សមត្ថកិច្ច និង​ប្រជា​ពលរដ្ឋ​នាំគ្នា​ជួយពន្លត់ទាន់ពេលវេលា​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​រោង​ម៉ាស៊ីនកិនស្រូវ​យីហោ «​ឆាន​គង់​» ដែល​មាន​ម្ចាស់​ឈ្មោះ​កិន ហាក់​លី ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ស្ថិត​ក្នុងភូមិ​ព្រូ​ហ៊ួ​ត សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​ខាងលើ​នេះ គឺ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ប៊ុ​ន ផេង ស្នងការ​រង​ទទួល​ផែនការ​ងារ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គី​ភ័យ រួម​ទាំង​កងកម្លាំង​នគរបាល​ប្រចាំការ​របស់​ផែនការ​ងារ​ធនធានមនុស្ស និង​ប្រជាពលរដ្ឋ​បាន​ចុះ​ជួយ​អន្តរាគមន៍​ពន្លត់​បាន​ទាន់​ពេលវេលា ដែល​មិន​បណ្តោយ​ឲ្យ​អគ្គី​ភ័យ​ឆ្លង​រាលដាល​ដល់​ឃ្លាំង​ផ្ទុកស្រូវ​។ ពេល​ហេតុការណ៍​ខាងលើ​កើតឡើង គេ​ឃើញ​លោក​ហ៊ិ​ល រី​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ និង​អាជ្ញាធរ​សង្កាត់​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ផង​ដែរ ។

លោក​វរសេនីយ៍ឯក ប៊ុ​ន ផេង ស្នងការ​រង​ទទួល​ផែន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​បង្ការ​ពន្លត់អគ្គីភ័យ បាន​ឲ្យ​ដឹង​ថា ៖ បើ​តាម​ការ​រៀបរាប់​ពី​លោក​កិន ហាក់​លី ជា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង គាត់​បាន​ឮស្នូរ​ផ្ទុះ ហើយ​ក៏​ទៅ​មើល ស្រាប់តែ​ឃើញ​មាន​អណ្តាតភ្លើង​ឆេះ​ក្នុង​រោង​ម៉ាស៊ីន​ជិត​ស៊ីទែន​ប្រេង​ម៉ា​ស៊ូត ធ្វើ​ឲ្យ​គាត់​មានការ​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង ហើយ​ភ្លាម​ៗ​នោះ​ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ចុះ​មក​ជួយ​អន្តរាគមន៍ ព្រមទាំង​កម្លាំង​នគរបាល​ជា​ច្រើន​នាក់ រួម​និង​ប្រជាពលរដ្ឋ​ផង​ដែរ ទើប​ភ្លើង​មិន​អាច​រាលដាល​ដល់​ឃ្លាំង​ស្តុក​ស្រូវ​ប្រមាណ​ជា​៦០០​តោន ។

ជាមួយ​គ្នា​នោះ​ដែរ លោក​កិន ហាក់​លី ម្ចាស់​រោង​ម៉ាស៊ីន បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ និង​កងកម្លាំង​នគរបាល រួម​ទាំង​ប្រជាពលរដ្ឋ​ដែល​នៅ​ទីនោះ​បាន​ជួយ​អន្តរាគមន៍​ពន្លត់​ទាន់​ពេលវេលា ទប់ស្កាត់​ភ្លើង​មិន​អាច​ឆេះ​រាលដាល​ដល់​ឃ្លាំង​ស្រូវ​ចំនួន​៦០០​តោន​នោះ​ផង​ដែរ​។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ខាងលើ​នេះ មាន​រថយន្ត​ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​រថយន្ត ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍ ដោយ​ភ្លើង​បាន​មិន​ឆេះ​ឆ្លង​រាលដាល​ដល់​ឃ្លាំង​ដាក់​ស្រូវ​នោះ​ទេ ។ បើ​តាម​ការ​ពិនិត្យ​របស់​កម្លាំង​ជំនាញ​បានឱ្យ​ដឹង​ថា អគ្គី​ភ័យ​នេះ​កើតឡើង បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ធំ​ដែល​.​ត​ចូល​ទៅ​ក្នុង​រោងចក្រ ។ ចំពោះ​ការ​ខូចខាត​មាន​ដូច​ជា ក្បាលម៉ាស៊ីន​កិនស្រូវ​១​គ្រឿង និង​ប្រ​ព​ន្ធ័​ខ្សែ​ប៉ុណ្ណោះ តែ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​អ្វី​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ