ក្រោយទទួលដំណឹង ចូលឆ្មក់មជ្ឈមណ្ឌលកម្សាន្តក្មេងលេងបែកធ្លាយ (មានវីដេអូ)
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយលោក កែវ សំណាង ជាអភិបាលរង បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ, នគរបាល និងប្រជាការពារខណ្ឌជាច្រើននាក់…
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយលោក កែវ សំណាង ជាអភិបាលរង បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ, នគរបាល និងប្រជាការពារខណ្ឌជាច្រើននាក់…
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយលោក កែវ សំណាង ជាអភិបាលរង បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ, នគរបាល និងប្រជាការពារខណ្ឌជាច្រើននាក់ ចុះធ្វើការត្រួតពិនិត្យមជ្ឈមណ្ឌលកំសាន្តក្មេងលេងមួយកន្លែងសង្ស័យបង្កប់ល្បែងស៊ីសងខុសច្បាប់ ដោយបានដកហូតទូហ្គេមបាញ់ត្រីចំនួន៨ទូ និងធ្វើការឃាត់ខ្លួនប្រុសស្រីជាជនជាតិខ្មែរ និងជនជាតិចិនចំនួន១១នាក់ផងដែរ។
ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះដែរបានធ្វើឡើងកាលពីវេលាម៉ោង១និង ១៥នាទីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចកន្លែងកម្សាន្តក្មេងលេងយីហោ «មជ្ឈមណ្ឌលកម្សាន្តសម្រាប់កុមារ ហ្គេមវើលដ៍» ទល់មុខអគារខុនដូរ The BRIDGE តាមបណ្តោយផ្លូវលេខ៧៨ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីសាលាខណ្ឌចំការមនម្នាក់បានប្រាប់ឱ្យដឹងថា ក្រោយពីទទួលបានដំណឹងថា នៅក្នុងមជ្ឈមណ្ឌលកម្សាន្តសម្រាប់ក្មេងលេងខាងលើមានបង្កប់ល្បែងស៊ីសងខុសច្បាប់ ទើបលោក កែវ សំណាង ជាអភិបាលរងខណ្ឌចំការមន បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ នគរបាលខណ្ឌ និងប្រជាការពារជាច្រើននាក់ចុះទៅធ្វើការត្រួតពិនិត្យនៅក្នុងទីតាំងខាងលើនេះតែម្តង។
តាមប្រភពដដែលបានបន្តថា ក្នុងការចុះត្រួតពិនិត្យរបស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមននាពេលនោះបានរកឃើញទូហ្គេមបាញ់ត្រីដែលជាប្រភេទល្បែងស៊ីសងខុសច្បាប់រហូតទៅដល់ចំនួន៨ទូ ដែលផ្ទុយទៅនឹងច្បាប់ដែលម្ចាស់ទីតាំងខាងលើសុំធ្វើជាកន្លែងសំរាប់លេងកំសាន្តនោះ។
តាមប្រភពដដែលបានបន្តទៀតថា នៅពេលធ្វើការត្រួតពិនិត្យក្នុងទីតាំងខាងលើមានបង្កប់ល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីដោយខុសច្បាប់នោះ កម្លាំងគណៈបញ្ជាការឯកភាព ក៏បានធ្វើការដកហូតទូហ្គេមបាញ់ត្រីទាំង៨ទូ ព្រមទាំងឃាត់ខ្លួនបុរសជាជាងភ្លើងជនជាតិចិនម្នាក់ និងប្រុសស្រីជនជាតិខ្មែរជាអ្នកមកចូលលេខចំនួន១០នាក់ ចំណែកឧបករណ៍លេងកំសាន្តផ្សេងៗទៀតរក្សាទុកនៅដដែលផងដែរ។
ក្រោយពីការត្រួតពិនិត្យរកឃើញថា មជ្ឈមណ្ឌលកម្សាន្តសម្រាប់ក្មេងលេងខាងលើមានបង្កប់ល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីដោយខុសច្បាប់នោះ ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌក៏បានធ្វើការដកហូតទូហ្គេមបាញ់ត្រីចំនួន៨ទូ និងឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ព្រមទាំងប្រុសស្រីជនជាតិខ្មែរជាអ្នកចូលលេងចំនួន១០នាក់ បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី តែមិនបានបិទទីតាំងអាជីវកម្មខាងលើឡើយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ