ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ បង្កើ​ត​កម្មវិធី​រត់​ម៉ា​រ៉ា​តុង​មនុស្សធម៌ លើ​ដី​ខេត្តបាត់ដំបង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្ពុជា​-​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុងសាល​ប្រជុំ​មន្ទីរពេទ្យ​យោធា​(​ព​២)​ខេត្ត​បាត់ដំបង​​ នៅ រសៀល​ថ្ងៃ​ទី​១២​ ធ្នូ ​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី វេជ្ជ សុខវ​ណ្ណា​រ៉ា…

ខេត្តបាត់ដំបង ៖ កម្ពុជា​-​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុងសាល​ប្រជុំ​មន្ទីរពេទ្យ​យោធា​(​ព​២)​ខេត្ត​បាត់ដំបង​​ នៅ រសៀល​ថ្ងៃ​ទី​១២​ ធ្នូ ​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី វេជ្ជ សុខវ​ណ្ណា​រ៉ា នាយក​មន្ទីរពេទ្យ​យោធ​​ភូមិ​​ភាគ​ទី​៥(​ព​២)​ និង​សហការី​ខាងភាគី​ថៃ​នៃ​មន្ទី​ពេទ្យ​បាងកក​ចន្ទ​បូ​រី ​(មាន​​ខ្សែបន្ទាត់​ព្រំដែន​ជាប់​គ្នា) ​ដើម្បី​រៀបចំ​​​កម្មវិធី​​រត់​ម៉ា​រ៉ា​តុង​ សម្រាប់​មនុស្សធម៌​រួម​គ្នាមួយ ​។

លោក​ឧត្តមសេនីយ៍ត្រី វេជ្ជ សុខ វ​ណ្ណា​រ៉ា បាន​ឯកភាព​ក្នុង​ការ​រួម​គ្នា​បង្កើត​កម្មវិធី​រត់​ម៉ា​រ៉ា​តុង​នៅ​ខេត្ត​បាត់​ដំបង​នេះ ដោយ​បាន​កំណត់​យក​ថ្ងៃ​ទី​១៦ ​កុម្ភៈ ឆ្នាំ​២០២០ ខាងមុខ ។ ការរត់ម៉ារ៉ាតុង ​គឺ​ចែក​ជា​៣​ក្រុម គឺ​ក្រុម​រត់​ចម្ងាយ​១០​គីឡូ​ម៉ែត្រ, ក្រុម​រត់​៥​គីឡូម៉ែត្រ និង​ក្រុម​រត់​៣​គីឡូម៉ែត្រ ។ ​​ហើយចាប់ផ្តើម​រត់​ចេញពី​រង្វង់​មូល​ព្រាប.ស ​ឆ្ពោះ​ចូល​ទៅ​ក្នុង​ក្រុង​បាត់ដំបង កាត់​តាម​ព្រ​លាន​យន្តហោះ និង​ឆ្លងស្ពាន​ស្ទឹង​សង្កែកាត់​​ទីក្រុង វិល​ត្រឡប់​មក​រក​រូប​លោកតា​ដំបងគ្រញូង​វិញ ។

ការជួបប្រជុំ គឺមាន​តំណាង​មន្ត្រី​មន្ទីរពេទ្យ​ភាគី​ថៃ​​ចំនួន​៥​នាក់​ បាន​លើក​ឡើង​អំពី​កិច្ច​ពង្រឹង​សហ​ប្រ​តិ​បត្ត​ការ​រួម​គ្នា​កន្លង​មក ព្រោះ​ជា​ខេត្ត​មួយ​នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​ជាយ​ដែន​ជាប់​និង​ខេត្ត​ចន្ទ​បូ​រី​ប្រទេស​ថៃ មាន​រយៈ​ចម្ងាយ​ពី​ទីរួមខេត្ត​ចន្ទ​បូ​រី​ មក​ទីរួមខេត្ត​បាត់ដំបង ប្រវែង​១៧០​គីឡូម៉ែត្រ ។ ​ជា​ទូ​​ទៅ​ ប្រជាពល​រដ្ឋ​ទាំងសង​ខាង​(ខេត្ត​បាត់ដំបង និង​ខេត្តចន្ទបូរី)តែង​តែមាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​ជា​ច្រើន​ទសវត្ស​​មក​ហើយ តាម​ច្រក​ចេញ-ចូល​រវាង​ខេត្ត​ទាំង​ពីរ​ សម្រាប់​ផ្លាស់​ប្តូរ​វិស័យសេដ្ឋកិច្ច​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។

មូលហេតុ​ដែល​មន្ទីរពេទ្យយោធភូមិ​ភាគ​ទី​៥ និងពេទ្យ​បាងកក​ចន្ទ​បូ​រី​ ​​រៀបចំ​កម្មវិធីដែល​មានឈ្មោះថា «Run for Battambang»នេះឡើង គឺដើម្បី​បានថវិកា​រួម​ទិញ​ឧបករណ៍​បរិក្ខារ​ពេទ្យ​ជូនមន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​៥ ខេត្តបាត់ដំបងផងដែរ​ ​។

ហើយក៏ជាគោលបំណងរួមគ្នាដែរ គឺទី​​១-ដើម្បី​លើកទឹកចិត្ត​ប្រជាជន​កម្ពុជាឱ្យហាត់​ប្រាណ ដើម្បី​ឱ្យមាន​រាង​កាយ​មាំមួន ​និង​មាន​សុខភាព​ល្អ​ និងទី២-ដើម្បី​រក​ប្រាក់​ចំណូល ក្នុង​ការ​ចូលរួម​ចំណែក ទិញ​ឧបករណ៍ និង​បរិក្ខា​ពេទ្យ​សម្រាប់​មន្ទីរពេទ្យ​យោធា​ភូមិភាគ៥ ។

ក្នុង​មួយ​ថ្ងៃ​ៗ គឺ​មាន​ប្រជាពលរដ្ឋ​ទាំង២ភាគី បាន​ចេញចូល​ឆ្លងកាត់​ច្រក​ទាំងនោះ​ ទៅ​វិញ​ទៅ​មក​មិន​តិច​ជាង​១​ម៉ឺន​នាក់​ឡើយ ។ ហើយ​ក្នុង​ចំនួន​ទាំង​អស់នេះ ​រួម​មាន​ទាំង​អ្នកជំងឺ​និង​សាច់​ញាតិ​ធ្វើ​ដំណើរ​ចេញចូល​ប្រទេស​ថៃ​ ដើម្បី​មក​ទទួល​សេវាកម្ម​សុខភាព​បើ​យោង​តាម​ស្ថិតិ​បី​ឆ្នាំ​កន្លង​មកនេះ​មាន​អ្នកជំងឺ​កម្ពុជា​មក​ទទួល​សេវាកម្ម​សុខភាព​មិន​តិច​ជាង​៤​ម៉ឺន​នាក់​ឡើយ ហើយ​មានឱកាស​កើន​ឡើងជា​លំដាប់​ទាំង​ចំនួន​អ្នកជំងឺ​និង​អាការៈរោគ​ដែល​កាច​សាហាវ​ដែល​ពិបាក​ព្យាបាល​។ ដោយសារ​ការ​ឈឺ​ថ្កាត់​និង​រោគ​ពារ​ជា​រឿង​ដែល​មនុស្ស​យើង​កើតមក​ត្រូវ​តែ​ប្រឈម​ជា​រឿង​ធម្មតា​មិន​រើស​ជាតិ​សាសន៍ ភាសា ឬ​ពេលវេលា​ឡើយ ។

ក្នុង​នោះ​ តំណាង​មន្ទីរពេទ្យ​ថៃ និង​កម្ពុជា​បាន​ឯកភាព​គ្នា ក្នុង​ការ​រៀបចំ​ផ្គត់​ផ្គង​ដំណើរការធានា​សុវត្ថិភាព​ដល់​អតិថិជន​ដែល​បាន​ចូលរួម និង​បន្ត​អំពាវនាវ​បន្ថែម​រក​សប្បុរសជន​ជួយ​ជា​បន្ថែម​ទៀត ព្រោះ​ថវិកា​ដែល​ទទួល​បាន​មកនេះ សម្រាប់​ជួយ​ផ្គត់ផ្គង់​ទិញ​ឧបករណ៍​សម្ភា​រ​ជួយ​ដល់​មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​៥ ដែល​តែងតែ​ជួយ​ព្យាបាល​មិន​ត្រឹមតែ​កងទ័ពគ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ​ទូទៅ​កន្លង​មក​ ដោយសប្បុ​រសធម៌ ដោយ​មិន​គិត​កម្រៃ​ហួសហេតុ ។

អត្ថបទសរសេរ ដោយ