លោកស្រី​ស៊ូ​ជី ​បដិសេធ​ការ​ចោទ​ប្រកាន់​​ប្រល័យពូជសាសន៍


ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ នៅ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ​CU មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​លោកស្រី​អ៊ូង​សាន់​ស៊ូ​ជី ថ្លែង​កាលពី​ថ្ងៃ​ទី​១១​ធ្នូ​ថា កងទ័ព​មី​យ៉ា​ន់​ម៉ា អាច​ប្រើ​កម្លាំង​មិន​សម​ស្រប ក្នុង​ឱកាស​នៃ​ប្រ​តិ​ប​តិ្ត​ការ ប្រឆាំង​ជនជាតិភាគតិច​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ី​ង​យ៉ា តែ​ដាច់ខាត​មិនមែន​ជាមួយ​ចេតនា​ប្រល័យពូជសាសន៍​មូ​យ​ឡើយ​។

ប្រមុខ​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​រួប​នោះ​ជា​ជ័យ​លា​ភី​ពានរង្វាន់​ណូបែល​សន្តិភាព ហាក់ដូចជា​ប្រកាន់​ជំហរ​ម៉ឺង​ម៉ាត់​និង​ប្រកបដោយ​ការ​តាំងចិត្ត ដឹកនាំ​គណៈប្រតិភូ​មួយ​មក​កាន់​តុលាការ​CU ការពារ​ដោយ​ខ្លួនឯង​ផ្ទាល់​ផលប្រយោជន៍​របស់​ប្រទេស​លោកស្រី ដែល​ប្រជាជន​ភាគច្រើន​កាន់​ព្រះពុទ្ធ​សាសនា ហើយ​ត្រូវ​ប្រទេស​ហ្គំ​ប៊ី​ក្នុង​នាម​នៃ​បណ្ដា​ប្រទេស​អ៊ិ​ស្លា​ម ចោទប្រកាន់​មី​យ៉ា​ន់​ម៉ា​ពី​បទ​សម្លាប់​រង្គាល​និង​ធ្វើទុក្ខបុកម្នេញ​ប្រឆាំង​ពួក​រ៉ួ​ហ៊ី​ង​យ៉ា​។

ចាប់តាំងពី​ខែសីហា​ឆ្នាំ​២០១៧​មក ជន​រ៉ូ​ហ៊ី​ង​យ៉ា​ប្រមាណ​ជា​៧៤០.០០០​នាក់​បាន​រត់​ភៀសខ្លួន​មក​កាន់​បង់​ក្លា​ដែ​ស ដើម្បី​គេច​ពី​ការ​សម្លាប់​រង្គាល​របស់​កងទ័ព​មី​យ៉ា​ន់​ម៉ា​និង​បណ្ដា​កងជីវពល​ពុទ្ធ​និយម ហើយ​បណ្ដា​អ្នក​ស៊ើប​អង្កេត​អ​.​ស​.​ប ចាត់ទុកជា​ការ​ប្រល័យពូជសាសន៍​។ ហ្គំ​ប៊ី​ដែល​ប្រទេស​៥៧​ជា​សមាជិក​អង្គការ​កិច្ច​សហប្រតិបត្តិការ​អ៊ិ​ស្លា​ម​ចាត់តាំង​ជា​តំណាង​ប្ដឹង​ចោទប្រកាន់​វាយតម្លៃ​ថា មី​យ៉ា​ន់​ម៉ា​បាន​រំលោភ​បំពាន​អនុសញ្ញា​បង្ការ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ជា​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ដែល​អនុម័ត​កាលពី​ឆ្នាំ​១៩៤៨​។

ពី​ដើម​ត្រួ​វ​បាន​សហគមន៍​អន្តរជាតិ​គាំទ្រ​ដោយសារ​ការ​ប្រឆាំង​របស់​លោកស្រី ចំពោះ​របប​យោធា​​មី​យ៉ា​ន់​ម៉ា លោកស្រី​ស៊ូ​ជី​ជ័យ​លា​ភី​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ ពេល​នេះ​បាន​ប្រកាន់​ជំហរ​នៅ​ខាង​កងទ័ព​របស់​រដ្ឋ​។ លោកស្រី​បាន​តាំងចិត្ត​ការពារ​ប្រទេស​លោកស្រី​ចំពោះ​ការ​ចោទប្រកាន់ ពី​បទ​ប្រល័យពូជសាសន៍​ប្រឆាំង​ពួក​រ៉ួ​ហ៊ីង​យ៉ា ដែល​ពលរដ្ឋ​ប្រទេស​លោកស្រី​ភាគច្រើន​មិន​ទទួលស្គាល់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ