ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​នាំ​ឱ្យ​កើតជា​ព្រះឥន្ទ្រ

4 ឆ្នាំ មុន

ព្រះឥន្ទ្រ​កាល​នៅ​ក្នុង​ជាតិ​ជា​មនុស្ស បាន​ធ្វើបុណ្យ បំពេញ​ទាន មាន​សទ្ធា​ជ្រះថ្លា​ដ៏​បរិសុទ្ធ និង​សមាទាន​វត្តបទ​ទាំង​៧​ប្រការ​យ៉ាង​ខ្ជាប់ខ្ជួន ឬ​ហៅ​ថា​ធម៌​នាំ​ឱ្យ​កើតជា​ព្រះឥន្ទ្រ ។ វត្តបទ​ទាំង​៧​ប្រការ​នោះ​គឺៈ 1- ទំនុកបម្រុង​ចិញ្ចឹម​មាតាបិតា​អស់​មួយ​ជីវិត…

ព្រះឥន្ទ្រ​កាល​នៅ​ក្នុង​ជាតិ​ជា​មនុស្ស បាន​ធ្វើបុណ្យ បំពេញ​ទាន មាន​សទ្ធា​ជ្រះថ្លា​ដ៏​បរិសុទ្ធ និង​សមាទាន​វត្តបទ​ទាំង​៧​ប្រការ​យ៉ាង​ខ្ជាប់ខ្ជួន ឬ​ហៅ​ថា​ធម៌​នាំ​ឱ្យ​កើតជា​ព្រះឥន្ទ្រ ។ វត្តបទ​ទាំង​៧​ប្រការ​នោះ​គឺៈ

1- ទំនុកបម្រុង​ចិញ្ចឹម​មាតាបិតា​អស់​មួយ​ជីវិត

2-​គោរព​រាមច្បង​ក្នុង​ត្រកូល​អស់​មួយ​ជីវិត

3- មាន​វាចា​ផ្អែមល្ហែម សម្តី​ពីរោះពិសា​អស់​មួយ​ជីវិត

4- មិន​មាន​វាចា​ចាក់រុក​ញុះញង់​អស់​មួយ​ជីវិត

5- ធ្វើបុណ្យ​ដាក់​ទាន រក្សា​ផ្ទះសម្បែង​អស់​មួយ​ជីវិត

6- ពោល​ពាក្យ​សច្ចៈ​ទៀងទាត់ អស់​មួយ​ជីវិត
7- មិន​ក្រោធ​ខឹង មិនកើត​ទោសៈ​អស់​មួយ​ជីវិត

ដោយ​អានិសង្ស​នៃ​ការ​គោរព​ប្រណិប័តន៍​នូវ​គុណធម៌​ទាំង​៧​ប្រការ​នេះ​ពេញ​បរិបូណ៌​ដោយ​ចិត្ត​សទ្ធា​ជ្រះថ្លា​ដ៏​បរិសុទ្ធ​ហើយ ក៏​បាន​ទៅ​កើតជា​ព្រះឥន្ទ្រ​សោយសុខ​នា​ឋាន​ត្រៃត្រិង្ស​ទេវលោក ។ ដោយ​សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ