កង​ទាហាន​នី​ហ្សេ​ រង​ការ​បាត់បង់​ធ្ងន់​ធ្ងរ


ប្រទេស​នី​ហ្សេ ៖ កងទ័ព​នី​ហ្សេ​ទទួល​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ​បំផុត​មូ​យ ដោយសារ​ការ​វាយប្រហារ​មួយ​របស់​ពួក​ជី​ហា​ដ កាលពី​ថ្ងៃ​ទី​១០​ធ្នូ​នៅ​ភាគ​ខាងលិច​ប្រទេស​ជិត​ព្រំដែន​ជាមួយ​ម៉ា​លី​។

យោង​តាម​សេចក្ដី​ប្រកាស​មួយ​តាម​ទូរទស្សន៍ ក្រ​សូ​ង​ការពារ​ប្រទេស​នី​ហ្សេ​និយាយ​ថា គួរ​ឲ្យ​សោកស្ដាយ​បំផុត​ទាហាន​របស់​យើង​ដល់​ទៅ​៧១​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត១២​នាក់ ​រង​របួស​និង​ច្រើន​នាក់​បាត់​ខ្លួន ចំណែក​ពួក​ភេរវ​ករ​ច្រើន​នាក់​ក៏​ត្រូវ​បាន​បាត់​បង់​ជីវិត​ផង​ដែរ​។

ក្រសួង​នោះ​បន្ត​ថា ការ​ប្រយុទ្ធ​គ្នា​មាន​រយៈពេល​៣​ម៉ោង ដែល​កម្រ​​​បែប​នេះ ដោយ​មានការ​ប្រើ​កាំភ្លើង​ធំ​ និង​បណ្ដា​រថយន្ត​របស់​សត្រូវ​។​ចំនួន​ពួក​ភេរវ​ករ​ចូល​រូ​ម​ក្នុង​ការ​វាយប្រហារ​នោះ​មាន​ជា​ច្រើន​រយ​នាក់​។

តុល្យការ​លើក​មុន​របស់​ប្រភព​សន្តិសុខ​រៀបរាប់​ពី​ទាហាន​​បាត់​បង់​ជីវិត​ជាង​៦០​នាក់​និង​បញ្ជាក់​ថា ពួក​ភេរវ​ករ​បាន​បាញ់​ផ្លោង​គ្រាប់កាំភ្លើង​ត្បាល់​ស្រោច​លើ​បន្ទាយ​យោធា ហើយ​ជន​រង​គ្រោះ​ភាគច្រើន​មក​ពី​ការ​ផ្ទុះ​ឃ្លាំង​គ្រាប់​ និង​ប្រេងឥន្ធនៈ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ