ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​រឿង​មហាជន​ចោទ​រដ្ឋ​កាត់​ដី​៤០​ហិ​កតា​ឱ្យ​យួន ពេល​នេះ​មន្ត្រី​ពន្យល់​ដូច្នេះ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​បាន​ផ្លាស់​ប្តូរ​ទីតាំង​រស់នៅ​របស់​អ្នក​រស់នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​គឺ​ដើម្បី​ស្តារ​បរិស្ថាន​ទឹក​ដែល​ជួយ​ដល់​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​ជីវៈចម្រុះ​នៅ​ទឹក ។ លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​បាន​ផ្លាស់​ប្តូរ​ទីតាំង​រស់នៅ​របស់​អ្នក​រស់នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​គឺ​ដើម្បី​ស្តារ​បរិស្ថាន​ទឹក​ដែល​ជួយ​ដល់​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​ជីវៈចម្រុះ​នៅ​ទឹក ។

លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ថា​យុទ្ធនាការ​នេះ​ពលរដ្ឋ​អន្តោប្រវេសន៍​វៀតណាម​ត្រូវ​ជួល​ដី​រស់នៅ​មិនមែន​អាជ្ញាធរ​ចែក​ដី​ឱ្យ​ពូក​គាត់​ទេ ។ គម្រោង​បំ​លាស់​ទី​ពលរដ្ឋ​ខ្មែរ​, ខ្មែរឥស្លាម​និង​អន្តោប្រវេសន៍​វៀតណាម​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​បាន​ដាក់​ចេញ​គម្រោង​ពី​ឆ្នាំ​២០១៥​ដល់​២០១៩ ។

លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ បន្ត​ទៀត​ថា ការ​ចោទប្រកាន់​ថា រដ្ឋាភិបាល​ឬ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​កាត់​ដី​ទៅ​ឱ្យ​វៀតណាម​គឺ​មិន​ដូច្នេះ​ទេ ។ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ខិតខំ​រៀបចំ​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ និង​ដូច​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ដែរ ។ លោក​សង្កត់ធ្ងន់​ថា នៅ​ពេល​ដែល​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​អនុវត្ត​បាន​សម្រេច​វា​ជា​គំរូ​សម្រាប់​ខេត្ត​ដទៃ​ដែល​នៅ​ជាប់​បឹង​ទន្លេសាប​ដែល​មាន​ពលរដ្ឋ​កំពុង​រស់នៅ​ក្នុងផ្ទះ​បណ្តែត​ទឹក​ដូច​គ្នា​នេះ​ដែរ ។ ចំពោះ​ការ​ជួល​ដី​រស់នៅ​ជា​បន្ទុក​ផ្ទាល់ខ្លួន​របស់​ពលរដ្ឋ​ទាំងនោះ​មិនមែន​រដ្ឋ​ជា​អ្នក​ចេញ​ទេ តែ​រដ្ឋ​ជា​អ្នក​គ្រប់​គ្រង់​រដ្ឋបាល​តាម​ច្បាប់​ជាតិ ។

លោក​អភិបាលរង​ខេត្តកំពង់ឆ្នាំង​បន្ត​ទៀត​ថា ចំពោះ​ការ​ចូល​មក​រស់នៅ​លើ​ដី​៤០​ហិ​កតា​នេះ បើ​គាត់​ជា​ពលរដ្ឋ​ខ្មែរ ឬ​ខ្មែរឥស្លាម​គាត់​ចង់​មក​រស់នៅ​គាត់​ត្រូវ​ទិញ​ក្នុង​តម្លៃ​សមរម្យ​ណាមួយ ។ ដោយឡែក​អន្តោប្រវេសន៍​វៀតណាម​គាត់​ត្រូវ​ជួល​ស្រប​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​កម្ពុជា ។

លោក ផៃ ស៊ី​ផា​ន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា ការ​អញ្ជើញ​មន្ត្រីខេត្ត​កំពង់ឆ្នាំង​មក​ពន្យល់​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ​ក្នុង​គោលបំណង​ពន្យល់​បកស្រាយ​ច​ម្ង​ល់​របស់​សាធារណជន​ពាក់ព័ន្ធ​នឹង​ការ​បំ​លាស់​ទី​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុងភូមិ​សាស្ត្រ​ឃុំ​សង្កាត់​ចំនួន​៩​បាន​រស់នៅ​លើគោក​វិញ​តាម​ការ​រៀបចំ​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង ។

សូម​បញ្ជាក់​ថា ក្នុង​ខេត្តកំពង់ឆ្នាំង​កន្លង​មក​មាន​ពលរដ្ឋ​ខ្មែរ​,​ខ្មែរឥស្លាម និង​អន្តោប្រវេសន៍​វៀតណាម​រួម​ទាំង​មូលដ្ឋាន​អាជីវកម្ម​មួយ​ចំនួន​ផង​មាន​ប្រមាណ​៣៨៥១​ខ្នង ផ្ទះ​ស្មើនឹង​ប្រមាណ​៤៥៦៣​គ្រួសារ បាន​រស់នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប​ជា​ប្រភេទ​ផ្ទះ​បណ្តែត​ទឹក​នៅ​ក្នុងភូមិ​សាស្ត្រា​ឃុំ​/​សង្កាត់​ចំនួន​៩​នៃ​ស្រុក​ឆ្នុក ខេត្តកំពង់ឆ្នាំង ៕

កែសម្រួល​ដោយ ៖ សំណាង

កែសម្រួលដោយ