ទម្លាប់​ប្រចាំ​ថ្ងៃទាំង​នេះ​ដែល​មាន​គ្រោះ​ថ្នាក់​​ដូច​​ការ​ជក់បារី​អ​ញ្ចឹ​ង


អ្នក​មិន​ជក់បារី​មែន ដូច្នេះ​អ្នក​ត្រូវ​តែ​គិត​ថា អ្នក​កំពុង​តែ​ដឹកនាំ​ជីវិត​ឆ្ពោះទៅ​កាន់ការ​មាន​សុខភាព​ល្អ​។ ប៉ុន្តែ​ការ​ជក់បារី​ប្រហែលជា​មិនជា​វិធីសាស្ត្រ​តែ​មួយ​គត់​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឡើយ​។​)​មានរឿង​ច្រើន​ណាស់​ដែល​អ្នក​ធ្វើ ហើយ​អាច​មាន​ផល​ប៉ះពាល់​ដូច​គ្នា​នឹង​ការ​ជក់បារី​អ​ញ្ចឹ​ង​ដែរ​។

១-ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​សត្វ​ច្រើន  ៖ ប្រូតេអ៊ីន​សត្វ​សម្បូរ​ទៅ​ដោយ​អ័រម៉ូន IGF-1 ដែល​ជំរុញ​ឲ្យ​មានការ​លូតលាស់​កោសិកា​មហារីក​។ ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Cell Metabolism បាន​រក​ឃើញ​ថា អ្នក​ដែល​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​សត្វ​ខ្ពស់ ជា​ពិសេស​មនុស្ស​វ័យ​កណ្តាល​។

២-របៀប​រស់នៅ​ដែល​អសកម្ម ៖ ការ​ដែល​មាន​ទម្លាប់​អង្គុយ​ជាប់​រាល់ថ្ងៃ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ទំនាក់ទំនង​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ប្រភេទ​។ ការ​សិក្សា​រក​ឃើញ​ថា ជា​រៀង​រាល់​ឆ្នាំ មនុស្ស​ដែល​រស់នៅ​បែប​អសកម្ម ទំនងជា​ងាយ​កើត​ជំងឺមហារីក​សួត ក្រពេញ​ប្រូ​ស្តា​ត និង​ពោះវៀនធំ​ណាស់​។

៣-ប្រើ​ប្រេងឆា​មិនល្អ ៖ ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ចម្អិន​អាហារ​ដោយ​ប្រើ​ប្រេងសណ្តែក​ជាមួយនឹង​ភ្លើង​ក្តៅ វា​នឹង​បញ្ចេញ​សារធាតុ Aldehydes ដែល​ជា​សារធាតុ​មួយ​ដូច​ក្នុង​ផ្សេង​បារី​ដែរ ហើយ​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​មានការ​រលាក​ដល់​ផ្លូវដង្ហើម​ទៀត​។ ដូច្នេះ​ចូរ​ជ្រើសរើស​ប្រេងឆា​ណា​ដែល​មានគុណ​ភាពល្អ​។ ចូរ​ចាំ​ថា សម្រាប់​ប្រេង​អូ​លីវ និង​ប្រេងសណ្តែក​មិន​គួរ​ប្រើ​ភ្លើង​ខ្លាំង​ដើម្បី​ចម្អិន​ទេ​។

៤-គេង​មិន​បាន​គ្រប់គ្រាន់ ៖ ការ​គេង​មិន​គ្រប់​អាច​ជាដើម​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល លើស​ស​ម្ពា​ថ​ឈាម និង​មាន​បញ្ហា​ចំពោះ​សុខភាព​ផ្សេង​ៗ​ទៀត​បាន​។​ការ​សិក្សា​ថ្មី​បាន​រក​ឃើញ​ថា អត្រា​នៃ​ការ​ស្លាប់​ដោយសារ​តែ​ការ​គេង​មិន​គ្រប់ មាន​ចំនួន​ខ្ពស់​ជាង​អត្រា​អ្នក​ស្លាប់​ដោយសារ​ការ​ជក់បារី​ទៅ​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ