រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវថ្មីអមសងខាងផ្លូវរថភ្លើង ពីរាជាយស្ម័យយាន្តដល់រ៉ាសំរោងខណ្ឌពោធិ៍សែនជ័យ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស៊ុនចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូនព្រមទាំងមន្ត្រីជំនាញបានធ្វើដំណើរតាមរថភ្លើងដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៅតាមបណ្ដោយផ្លូវរថភ្លើងដោយចាប់ផ្តើមចេញដំណើរពីស្ថានីយរថភ្លើង(មុខរ៉ា)រហូតដល់ស្ថានីយសំរោងក្នុងគោលដៅឆ្ពោះទៅស្ថាបនាផ្លូវនេះឲ្យបានឆាប់។
លោក ឃួងស្រេង បានអះអាងថា គម្រោងស្ថាបនាផ្លូវនេះ ដើរតួនាទីសំខាន់ណាស់ដែលជួយរំដោះការធ្វើចរាចរណ៍នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីយ៉ាងមានប្រសិទ្ធភាព ខណៈផ្លូវហព័ន្ធរុស្ស៊ីបច្ចុប្បន្នកំពុងប្រឈមការកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ស្ទើជារៀងរាល់ថ្ងៃ ។
គួរបញ្ជាក់ថា ផ្លូវសម្រាប់យានយន្តនៅសងខាងបណ្តោយផ្លូវរថភ្លើងខាងលើនេះត្រូវបានស្ថាបនាឡើងដោយកន្លែងខ្លះហើយ ពោលគឺកន្លែងខ្លះត្រូវបានស្ថាបនាជាបណ្តោះអាសន្នរួច ដែលមានទទឹង៧ម៉ែត្រទៅ៥ម៉ែត្រហើយ ក្នុងនោះកន្លែងខ្លះក៏មិនទាន់មានការសាងសង់ផ្លូវដែរដោយនៅជាផ្លូវដី និងកន្លែងខ្លះប្រជាពលរដ្ឋរស់នៅ៕
ចែករំលែកព័តមាននេះ