ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ គំនិត​អាជីវកម្ម​ល្អ​ៗ​ដែល​អ្នក​អាច​ចាប់ផ្តើម​នៅ​ឆ្នាំ២០២០

4 ឆ្នាំ មុន

តើ​អ្នកមាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​បែប e-commerce ឬទេ? វា​ជា​ពេល​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​នឹង​ប្រភេទ​អាជីវកម្ម​ទាំងនេះ​ព្រោះ​មនុស្ស​កាន់តែ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​ទិញ​ដូរ​ផលិតផល ឬ​សេវាកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច និង​អ៊ី​ន​ធើ​ណេ​ត ។ ដូច្នេះ​បើ​អ្នកមាន​ចំណាប់អារម្មណ៍​ដែរ ទាំងនេះ​គឺជា​គំនិត​មួយ​ចំនួន​ដែល​អ្នក​អាច​ចាប់ផ្តើម​ជា​អាជីវកម្ម​ផ្ទាល់ខ្លួន​សម្រាប់​ឆ្នាំ​ក្រោយ​៖ ១….

តើ​អ្នកមាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​បែប e-commerce ឬទេ? វា​ជា​ពេល​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​នឹង​ប្រភេទ​អាជីវកម្ម​ទាំងនេះ​ព្រោះ​មនុស្ស​កាន់តែ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​ទិញ​ដូរ​ផលិតផល ឬ​សេវាកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច និង​អ៊ី​ន​ធើ​ណេ​ត ។ ដូច្នេះ​បើ​អ្នកមាន​ចំណាប់អារម្មណ៍​ដែរ ទាំងនេះ​គឺជា​គំនិត​មួយ​ចំនួន​ដែល​អ្នក​អាច​ចាប់ផ្តើម​ជា​អាជីវកម្ម​ផ្ទាល់ខ្លួន​សម្រាប់​ឆ្នាំ​ក្រោយ​៖

១. ការ​លក់​ម្ហូបអាហារ​លើ​អ៊ី​ន​ធើ​ណេ​ត​៖
មនុស្ស​កាន់តែ​ច្រើន​ជួប​ប្រទះ​នឹង​ភាព​រវល់​នឹង​ការងារ ឬ​អាជីវកម្ម​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ដើរ​ផ្សារ​ទិញ​ម្ហូប​សម្រាប់​ចម្អិន ឬ​ពេល​សម្រាប់​ចម្អិន​អាហារ​ទាំង ស្រុង ហើយ​ទោះជា​ពួក​គេ​មាន​ពេលវេលា​ក៏​ពួក​គេ​មិន​មាន​កម្លាំង​គ្រប់គ្រាន់​ដែរ ។ អ្នក​អាច​ចាប់​យក​ឱកាស​នេះ​បាន​ដោយ​ផ្តល់​សេវា​ដើរ​ទិញ​ម្ហូប​សម្រាប់​អតិថិជន ឬ​លក់​ម្ហូបអាហារ​ដែល​ចម្អិន​សម្រាប់​លើ​អ៊ី​ន​ធើ​ណេ​ត ។

២. ផ្តល់​សេវា​ទីប្រឹក្សា​ប្រព័ន្ធ​សង្គម​៖
បច្ចុប្បន្ន​នេះ​ស្ទើរតែ​មិន​មាន​ក្រុមហ៊ុន ឬ​អាជីវកម្ម​ណា​ដែល​មិន​មាន​វត្តមាន​លើ​ប្រព័ន្ធ​សង្គម​ណាស់ ។ ជា​ទូទៅ​ពួក​គេ​តែងតែមាន Page ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ឲ្យ​អតិថិជន​ទាក់ទង​មក ឬ​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​ទៅ​ឲ្យ​អតិថិជន​ដទៃ​ដែល​អាច​នឹង​ចាប់អារម្មណ៍ ។ ប៉ុន្តែ​មិន​មាន​ន័យ​ថា​គ្រប់​ក្រុមហ៊ុន ឬ​អាជីវកម្ម​មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ផ្នែក​នេះ​ទេ ។ ប្រសិនបើ​អ្នក​មានបទពិសោធន៍​ក្នុង​ផ្នែក​ផ្សព្វផ្សាយ និង​គ្រប់គ្រង​ប្រព័ន្ធ​សង្គម អ្នក​អាច​បើក​អាជីវកម្ម​អន​ឡាញ​មួយ​ដែល​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់ ២៤ ម៉ោង​សម្រាប់​អតិថិជន​ដែល​ចង់​ប្រើ​ប្រព័ន្ធ​សង្គម​ដើម្បី​រក​ចំណូល​ឲ្យ​អាជីវកម្ម ឬ​ក្រុមហ៊ុន​បន្ថែម ។

៣. បង្រៀន​គួរ​តាម​ប្រព័ន្ធ​សង្គម​៖
ការ​រៀនសូត្រ​លែង​កើត​មាន​ឡើង​តែ​នៅ​ក្នុង​ថ្នាក់រៀន​ទៀត​ហើយ ។ ផ្ទុយ​មក​វិញ​អ្នក​អាច​បង្រៀន​អ្នក​ដទៃ​បាន​តាម​ប្រព័ន្ធ​សង្គម​ផង​ដែរ ។ ប្រសិនបើ​អ្នកមាន​ជំនាញ​ផ្នែក​ណាមួយ ឬ​ស្គាល់​មនុស្ស​ដែល​មាន​ជំនាញ​ច្បាស់លាស់​និង​គួរ​ឲ្យ​ទុកចិត្ត អ្នក​អាច​ចាប់ផ្តើម​ការ​បង្រៀន​គួរ​លើ​ប្រព័ន្ធ​សង្គម​ដែល​ចំណែក​រំលែក​ចំណេះដឹង​បន្ថែម និង​គន្លឹះ​ល្អ​ៗ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ