ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់​​ចាប់​រថយន្តក្រុងលួចបង្កប់ឈើប្រណីត​ជិត​៨០០គីឡូ​ប្រុងឆ្លងដែន​ (មានវីដេអូ)

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​វៀតណាម​មួយ​គ្រឿង​លួច​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​បង្កប់​ក្រោម​កៅអី ខណៈ​កំពុង​បើកបរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ និង​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​បរ​កែវ​ស្ទាក់​ចាប់​បាន​ប្រគល់​ឱ្យ​ជំនាញ​។ ការ​ស្ទាក់​បង្ក្រាប​រថយន្តក្រុង​ដឹកឈើ​បង្កប់​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩…

ខេត្តរតនគិរី ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​វៀតណាម​មួយ​គ្រឿង​លួច​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​បង្កប់​ក្រោម​កៅអី ខណៈ​កំពុង​បើកបរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ និង​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​បរ​កែវ​ស្ទាក់​ចាប់​បាន​ប្រគល់​ឱ្យ​ជំនាញ​។

ការ​ស្ទាក់​បង្ក្រាប​រថយន្តក្រុង​ដឹកឈើ​បង្កប់​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ភូមិ​គ្លិៈ ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី ។

រថយន្តក្រុង​វៀតណាម​លួច​ដឹកឈើ​ប្រណិត​នោះ ពាក់​ស្លាក​លេខ​វៀតណាម ៨១B-០០១-១៣ មាន​ទិស​ដៅ​ចេញពី​ក្រុង​បាន​លុង​ឆ្ពោះទៅ​ប្រទេស​វៀតណាម ។ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ទៅ​រក​ឃើញ​ឈើប្រណិត​ប្រភេទ​ធ្នង់​មាន​ទម្ងន់​៧៨០​គីឡូក្រាម​ ។ ក្នុង​ពេល​សមត្ថកិច្ច​ស្ទាក់​បង្ក្រាប​នោះ​អ្នកបើកបរ​រថយន្តក្រុង​ដឹក​បទល្មើស​ក៏​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ដែរ​។

តាម​ការ​ពិនិត្យ​ជាក់ស្តែង​ទៅ​ឃើញ​ថា​រថយន្តក្រុង​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ការ​ប្រមូល​និង​ដឹក​ជញ្ជូន​ព្រៃឈើ​ដោយ​ប្រាស់ចាក​ពី​ច្បាប់​ស្តី​ពី​ព្រៃឈើ ហើយ​រថយន្តក្រុង​របស់​វៀតណាម​មួយ​គ្រឿង​និង​ឈើប្រណិត​ប្រភេទ​ធ្នង់​ខាងលើ​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី​ចាត់ការ​បន្ត​តាម ។

បើ​តាម​ការ​កត់សម្គាល់ បើ​ទោះបី​សមត្ថកិច្ច​ជំនាញ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​ធ្វើការ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​យ៉ាងណា​ក្តី​ក៏​ដោយ ក៏​នៅ​តែ​មាន​ក្រុម​ឈ្មួញ​ខិលខូច​នៅ​តែ​លួច​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ដោយ​មិន​ខ្លាច​ច្បាប់​ដដែល​។​ដូច​ជា​រថយន្តក្រុង​វៀតណាម​មួយ​គ្រឿង​នេះ​ដែល​មាន​ថៅកែ​ជា​ជនជាតិ​វៀតណាម​ហើយ​បាន​លួច​ដឹកឈើ​ចេញពី​ស្រុក​ខ្មែរក្រោម​រូបភាព​ដឹក​ភ្ញៀវ​ទេសចរណ៍​ប​ជា​ការ​ន្លំ​ភ្នែក​មហាជន​និង​សមត្ថកិច្ច ហើយ​ការ​ដឹក​ជញ្ជូន​នេះ​ទំនង​មាន​ជា​យូ​មក​ហើយ​ទើបតែ​ពេល​នេះ​ត្រូវ​បែកការ​ក៏​ឈាន​ដល់​ការ​បង្ក្រាប​តែ​ម្តង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ