ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជេ​ក ម៉ា ព្រមាន​ថា លុយ​ច្រើន​អាច​បង្ក​ឲ្យ​មាន​កំហុសឆ្គង​ច្រើន !

4 ឆ្នាំ មុន

កាលពីដើម​ខែធ្នូ​កន្លង​មកនេះ លោក​មហាសេដ្ឋី​ប្រចាំ​ប្រទេស​ចិន គឺ​លោក ជេ​ក ម៉ា (Jack Ma) បាន​ចែករំលែក​មក​ថា អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ស្តុកស្តម្ភ​ពេក​នឹង​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ច្រើន ។…

កាលពីដើម​ខែធ្នូ​កន្លង​មកនេះ លោក​មហាសេដ្ឋី​ប្រចាំ​ប្រទេស​ចិន គឺ​លោក ជេ​ក ម៉ា (Jack Ma) បាន​ចែករំលែក​មក​ថា អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ស្តុកស្តម្ភ​ពេក​នឹង​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ច្រើន ។ លោក​បាន​និយាយ​ប្រាប់​និ​សិ​ត្ស​នៅ​សាកលវិទ្យាល័យ University of Tokyo ថា «​អ្នក​មិន​មាន​កំហុសឆ្គង​ច្រើន​ទេ ពេល​ដែល​អ្នក​មិន​មាន​លុយ ។ ពេល​ដែល​អ្នកមាន​លុយ​ច្រើន​ពេក​អ្នក​នឹង​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ច្រើន​» ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក ម៉ាសា​យ៉ូ​ស៊ី ស៊ុន (Masayoshi Son) ដែល​ជា​ប្រធាន​មួយ​រូប​នៅ SoftBank ដែល​បាន​ចូលរួម​កម្មវិធី​ជាមួយ​លោក ម៉ា បាន​ប្រាប់​ដែរ​ថា លោក​នឹង​បន្ត​វិនិយោគ​បន្ថែម​លើ​ក្រុមហ៊ុន​អចលនទ្រព្យ WeWork ដែល​កំពុង​តែ​ជួប​បញ្ហា ។

លោក ស៊ុន បាន​បន្ត​ថា ក្តី​សុបិន​របស់​លោក​មាន​តម្លៃ​១០០​ដង ធំ​ជាង​អ្វី​ដែល​លោក​សម្រេច​បាន​មក​ដល់​ពេល​នេះ ប៉ុន្តែ​លោក​បាន​ទទួលស្គាល់​ដែរ​ថា មាន​ពេល​ខ្លះ​លោក​បាន​ខាត​បង់លុយ​ជា​ច្រើន​ពេល​ដែល​លោក​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​ធំ​ៗ​ដោយ​យោង​តាម​អារម្មណ៍​របស់​ខ្លួន ។
ប៉ុន្តែ​អារម្មណ៍​នោះ​ក៏​បាន​ជួយ​ឲ្យ​លោក​ជោគជ័យ​ក្នុង​ការ​វិនិយោគ​ដទៃ​ដែរ​ដូច​ជា ពេល​ដែល​លោក​វិនិយោគ​២០​លាន​ដុល្លារ​លើ​លោក​ម៉ា កាលពី​ឆ្នាំ​២០០០​ជាដើម ។ ភាគហ៊ុន​២៦% នៃ Alibaba ដែល​ត្រូវ​បាន​កាន់កាប់​ដោយ SoftBank ប​ច្ចុ​ប្ប​ន្នេះ​មាន​តម្លៃ​ជិត​១៤០ ប៊ី​លាន​ដុល្លារ​ឯណោះ ។

មហាសេដ្ឋី​ទាំង​ពីរ​រូប​ខាងលើ​ក៏​ជា​មិត្តភក្តិ​ជិត​ស្និ​ទ្ធិ និង​ដៃគូ​អាជីវកម្ម​ដែល​ជឿ​ទុកចិត្ត​គ្នា​ច្រើន​ដែរ ប៉ុន្តែ​ពួក​គេ​បាន​ដើរ​ផ្លូវខុស​គ្នា​ក្នុង​ជីវិត ។ លោក ម៉ា បាន​ចុះ​ចេញពី​តំណែង​ជា​អគ្គនាយក​របស់ Alibaba កាលពី​ខែកញ្ញា ហើយ​ទៅ​ផ្តោត​ស្មារតី​លើ​ការ​អប់រំ​វិញ ។ ប៉ុន្តែ​សម្រាប់​លោក ស៊ុន វិញ អាយុ​៦២​ឆ្នាំ មិនមែន​ជា​អាយុ​ដែល​លោក​ចូល​និវត្តន៍​ទេ ។ ផ្ទុយ​មក​វិញ​វា​ប្រៀប​បានជា​ការ​ចាប់ផ្តើម​សម្រាប់​លោក​ទៅ​វិញ ។

SoftBank បាន​និយាយ​ថា ពួក​គេ​មាន​គម្រោង​ចំណាយ​ប្រមាណ​១៨៤ លាន​ដុល្លារ​ក្នុង​រយៈពេល ១០​ឆ្នាំ​ក្នុង​ការ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​សម្រាប់​បច្ចេកវិទ្យា Artificial Intelligence ជាមួយនឹង​សាកលវិទ្យាល័យ University of Tokyo ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ