ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ត​ខ្សែ​អុីន​ធើ​ណេ​ត​ប៉ះ​ចរន្ត​អគ្គី​ស​នី​ឆក់​ឆេះ​ខ្លោច​ដូច​គេ​ដុត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុន Opennet ម្នាក់​ត្រូវ​បាន​ចរន្ត​អគ្គី​ស​នី​តង់ស្យុង​មធ្យម ឆក់​ឆេះ​សក់ និង​ឆេះ​ខ្នង ដូច​គេ​ដុត​ទាំង​រស់ តែ​សំណាងល្អ​ត្រូវ​អ្នកធ្វើការ​ជាមួយ​គ្នា រួម​ទាំង​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ទាញ​យក​ចេញ​រួច​បញ្ជូន​ទៅ​សង្គ្រោះ​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុ​ជី​វិត​។…

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុន Opennet ម្នាក់​ត្រូវ​បាន​ចរន្ត​អគ្គី​ស​នី​តង់ស្យុង​មធ្យម ឆក់​ឆេះ​សក់ និង​ឆេះ​ខ្នង ដូច​គេ​ដុត​ទាំង​រស់ តែ​សំណាងល្អ​ត្រូវ​អ្នកធ្វើការ​ជាមួយ​គ្នា រួម​ទាំង​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ទាញ​យក​ចេញ​រួច​បញ្ជូន​ទៅ​សង្គ្រោះ​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុ​ជី​វិត​។

គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ ២០១៩​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់ ព្រែក​លៀប ខណ្ឌ ជ្រោយចង្វារ ។

ជន​រង​គ្រោះ​ដែល​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ខាងលើ​ត្រូវ​នគរបាល​អោយ​ដឹង​ថា ឈ្មោះ ទឹម ឈុ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​Opennet ស្នាក់​នៅ​ម្តុំ​សួន​ឧស្សាហ៍កម្ម​កា​ណា​ឌី​យ៉ា ក្នុង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ ពោធិ៍​សែន​ជ័យ ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ឆេះ​សក់ និង​ឆេះ​ខ្លោច​ខ្នង​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​អ្នកធ្វើការ​ជាមួយ​គ្នា​ដឹក​តាម​ម៉ូតូ​កង់​៣​បញ្ជូន​ន​ទៅ​កាន់​គ្លីនិក​ឯកជន ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប​ខាងលើ​មាន​គ្នា​២​នាក់​បាន​ដាក់​ជណ្តើរ​ឡើង​ត​ខ្សែ​អ៊ី​ន​ធើ​ណេ​ត ។ លុះ​នៅ​ពេល​ត​បណ្តាញ​នោះ ជន​រង​គ្រោះ​ក៏​បាន​ដាក់​ខ្សែក្រវាត់​ត្រឹមត្រូវ ស្រាប់តែ​ពេល​នោះ​ក៏​បាន​នឹង​ប៉ះ​បណ្តាញអគ្គីសនី​ឆក់​បែក​ផ្កាភ្លើង ឆេះ​សក់ និង​អាវ បណ្តាល​អោយ​ឆេះ​ខ្លោច​ខ្នង​តែ​ម្តង​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ​ត្រូវ​បាន​អ្នកធ្វើការ​ការ​ជាមួយ​គ្នា ទៅ​ដោះ​ខ្សែក្រវាត់​រួច​ចាប់​ទាញ​ជន​រង​គ្រោះ​ចេញ​យក​ដាក់​លើដំបូល​ផ្ទះ ក្រោយមក​អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​ជួយ​យក​ទៅ​សង្គ្រោះ​។

តាម​ឈ្មោះ​ឃួ​ន ចាន់​ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ដែល​ជា​អ្នកធ្វើការ​ជាមួយ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា គាត់​ត្រូវ​បាន​បុគ្គលិក​ក្រុមហ៊ុន​ជួល​ក្នុង​១​ថ្ងៃ តម្លៃ​១៥​ដុល្លារ ក្នុង​ម្នាក់ ដើម្បី​អោយ​ត​ខ្សែ​អ៊ី​ន​ធើ​ណេ​ត លុះ​នៅ​ពេល​កៀប​ខ្សែ​ក៏​ប៉ះ​ខ្សែបណ្តាញ​អគ្គិសនី បណ្តាល​អោយ​ឆក់​រង​របួសធ្ងន់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ