ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​លំបាក​ពេក នាង​ចេញពីផ្ទះ​រក​ការ​ងារ​ធ្វើ​នៅ​ភ្នំពេញ ប៊ិះ​ជួប​បញ្ហា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​ដោយសារ​តែ​មាន​ជីវភាព​ក្រលំបាក​ពេក​ក៏​បាន​រត់​ចោលផ្ទះ ដោយ​មិន​ឱ្យ​ឪពុក​ម្ដាយ​ដឹង​នោះ​ទេ​ដើម្បី​រក​ការងារ​ធ្វើ ប៉ុន្តែ​បែរជា​វង្វេងផ្លូវ ក៏​ត្រូវ​អ្នក​រត់​ម៉ូតូឌុប​បំរុង​ដឹក​យក​ទៅ​ផ្ទះសំណាក់ ធ្វើ​ឲ្យ​ក្មេង​ស្រី​ភ័យ​ពេក​ក៏​លោត​ចុះ​ពីលើ​ម៉ូតូ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​ដោយសារ​តែ​មាន​ជីវភាព​ក្រលំបាក​ពេក​ក៏​បាន​រត់​ចោលផ្ទះ ដោយ​មិន​ឱ្យ​ឪពុក​ម្ដាយ​ដឹង​នោះ​ទេ​ដើម្បី​រក​ការងារ​ធ្វើ ប៉ុន្តែ​បែរជា​វង្វេងផ្លូវ ក៏​ត្រូវ​អ្នក​រត់​ម៉ូតូឌុប​បំរុង​ដឹក​យក​ទៅ​ផ្ទះសំណាក់ ធ្វើ​ឲ្យ​ក្មេង​ស្រី​ភ័យ​ពេក​ក៏​លោត​ចុះ​ពីលើ​ម៉ូតូ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​មុខ​ផ្សារ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ស្រី​ដែល​វង្វេងផ្លូវ​មានឈ្មោះ សឿ​ក សុ​ភ័​ក្រ អាយុ​១៦​ឆ្នាំ សម្បុរ​ខ្មៅ មានស្រុក​កំណើត​នៅ​ខេត្តបន្ទាយមានជ័យ មាន​ម្តាយ​ឈ្មោះ គឿ​ម ឃួ​ម និង​ឪពុក​ឈ្មោះ រើ​ន សព្វថ្ងៃ​រស់នៅ​ស្រុក​កំណើត​។

តាម​សម្តី​ក្មេង​ស្រី​ខាងលើ​នាង​បាន​រៀបរាប់​ប្រាប់​ថា ដោយសារ​តែ​ជីវភាព​ក្រលំបាក​ពេក ឪពុក​ម្ដាយ​របស់​នាង​មានកូន​ច្រើន ដោយ​មាន​បងប្អូន​ចំនួន​៧​នាក់ ក្នុង​នោះ​ប្រុស​៥ និង​ស្រី​២​នាក់ ។ នាង​ក៏​បាន​ចុះ​ចោលផ្ទះ​ជា​ច្រើន​ដង​មក​ហើយ​ទៅ​រស់នៅ​ជាមួយ​គេ​នៅ​ឯ​ខេត្ត​កំពង់សោម​បាន​ជាង​២​ខែ ហើយ​មាន​អ្នក​ផ្សេង​ចង់​បបួល​នាង​មក​ធ្វើ​ការងារ​នៅ​ទីក្រុង​ភ្នំពេញ​វិញ ដោយ​នាង​បាន​បញ្ជាក់​ថា កា​ងារ​អី​ក៏​គាត់​ធ្វើ​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ដំបូង រូប​នាង​បាន​រត់​ចេញ​មក​ពី​ផ្ទះ ដោយ​មិន​ឱ្យ​ឪពុក​ម្ដាយ​ដឹង​ទេ ហើយ​បាន​ជិះ​រថយន្តឈ្នួល​មក​ផ្សារ​ដើម​គរ មក​ដល់​នៅ​ម៉ោង​៧​និង​៣០​នាទី​យប់ បន្ទាប់​មក​នាង​បាន​ចូល​សំរាក​នៅ​ម្តុំ​ផ្សារ​ដើម​គរ​ជាង​មួយ​ម៉ោង ទើប​ឱ្យ​អ្នក​រត់​ម៉ូតូឌុប​ដឹក​ទៅ​វិទ្យុ ABC តែ​ម៉ូតូឌុប​នោះ​ឯង មិន​នាំ​នាង​ទៅ​ប៉ុស្តិ៍​វិទ្យុ​ទេ បែរជា​នាំ​នាង​បំរុង​ទៅ​ដេក​ផ្ទះសំណាក់​ទៅ​វិញ ធ្វើ​ឲ្យ​នាង​មានការ​ភិតភ័យ​ក៏​លោត​ចុះ​ពីលើ​ម៉ូតូ រួច​រត់​តែ​ម្តង ចំណែក​ម៉ូតូឌុប​ក៏​បាន​បើក​គេចខ្លួន​បាត់ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក ក្មេង​ស្រី​ម្នាក់​ខាងលើ​នេះ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​មក​ទៅ​សាលាសង្កាត់ តែ​មក​ដល់​សង្កាត់​មិន​មាន​មនុស្ស ព្រោះ​បាន បិទទ្វារ​អស់ហើយ ប្រជាពលរដ្ឋ​ក៏​បាន​ប្រគល់​នាង​ឱ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​តែ​ម្តង ។

បន្ទាប់​ពី​សមត្ថកិច្ច​សួរនាំ​ដឹង​ថា ក្មេង​ស្រី​ខាងលើ​ស្គាល់​បងប្អូន​នៅ​ម្តុំ​ផ្សារ​អូរ​ឫស្សី ឈ្មោះ តាំង លី​លី លក់​បាយ​លក់​គុយទាវ តែ​គាត់​វង្វេង​រក​មិនឃើញ ទើប​គាត់​ចង់ទៅ​សំរាក​នៅ​ប៉ុស្តិ៍​វិទ្យុ​សិន ។ បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹក​នាង​យក​ទៅ​សំរាក​នៅ​វិទ្យុ ABC សិន រង់ចាំ​ទាក់ទង​រក​បងប្អូន​តាម​ក្រោយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ