ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! ចិន​ចាប់​ចិន​ជំរិត​ទារប្រាក់ បាន​ម្តង​ហើយ​ញ៉ាម​ដល់​ម្តងទៀត​ជាប់​ខ្នោះ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា មាន​ករណី​ជនជាតិ​ចិន​ចាប់​ជនជាតិ​ចិន​ដូច​គ្នា​បង្ខាំង​ទុក​ជំរិត​ទារប្រាក់ ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០ នាទី​យប់ ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ចំណុច​ភូមិ​ជ្រៃ​ធំ…

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា មាន​ករណី​ជនជាតិ​ចិន​ចាប់​ជនជាតិ​ចិន​ដូច​គ្នា​បង្ខាំង​ទុក​ជំរិត​ទារប្រាក់ ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០ នាទី​យប់ ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ចំណុច​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ខាងលើ​ម្នាក់​ឈ្មោះ តឹង ធៀន​សឹង អាយុ​១៨​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ភូមិ​ក្អម​សំណរ​ក្រោម ឃុំ​ក្អម​សំណរ ស្រុក​លើក​ដែក ខេត្តកណ្ដាល មុខរបរ​បុគ្គលិក​ផ្នែក​ព័ត៌មានវិទ្យា ។ ចំណែក​ជនសង្ស័យ​មាន​គ្នា​៣​នាក់ បាន​ត្រូវ​ឃាត់ខ្លួន ១- ឈ្មោះ ស៊ា​វ ជី​វ័យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កម្មករ ។ ២- ឈ្មោះ ចាង វ័យ​ជី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​បុគ្គលិក​ទីផ្សារ ។ ទី​៣ – ឈ្មោះ ចឹ​ង វួ​យ​ភីង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​បុគ្គលិក​ទីផ្សារ ។

ចំពោះ​វត្ថុ​តាង​ចាប់​យក​មាន -​រថយន្ត​១​គ្រឿង ម៉ាក​ហា​យ​ឡេ​ន​ដឺ ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ 2Z-5149 ។ -​កាំបិតប៉័ងតោ​១ – កូនកាំបិត​ចុង​ស្រួច​១ – កាំបិត​មុខ​ពីរ​១ – កាំបិត​កៃ​ពីរ មាន​កន្ត្រៃ ១ – ម៉ាស់​សម្រាប់​បិត​មុខ​៥ – លិខិតឆ្លងដែន​២​ច្បាប់ -​ទូរស័ព្ទ​ដៃ​ម៉ាក OPPO ៣​គ្រឿង -​កាបូបដៃ​១ -​កាត​ធនាគារ (ATM) ១០​សន្លឹក -​ប័ណ្ណសម្គាល់ខ្លួន​២​សន្លឹក -​លិខិត​ជួល​រថយន្ដ​១​ច្បាប់ -​ពិល​ឆក់​១​គ្រឿង ។

បញ្ជាក់ ៖ កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ជន​រង​គ្រោះ​ឈ្មោះ តឹង ធៀន​សឹង​ចេញពី​ធ្វើការ​វិញ ហើយ​បាន​ដើរទៅរ​កបាយ​ហូប រួច​ពេល​ត្រឡប់​មក​បន្ទប់​ជួល​វិញ​ក៏​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ជា​ជនជាតិ​ចិន​ដូច​គ្នា ដែល​ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡេ​ន​ឌឺ​ពណ៌​ក្រហម​ស្លាក​លេខ ភ្នំពេញ 2Z-5149 មក​ដល់​រួច​យក​កាំបិត​ផ្ជ​ង់​គំរាម ហើយ​ចាប់​ទាញ​ចូល​ទៅ​ក្នុង​រថយន្ត រួច​បាន​យក​ម៉ាស់​មក​បិត​មុខ​ជន​រង​គ្រោះ និង​ចាប់​រុំ​មាត់​ចងដៃ​ចងជើង រួច​ហើយ​បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​ម្ដាយ​របស់​ជន​រង​គ្រោះ​ដែល​នៅ​ប្រទេស​ចិន ជំរិត​ទារ​យក​ប្រាក់​ចំនួន​២០០.០០០ យ័ន (​ប្រាក់​ចិន​) ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ជន​រង​គ្រោះ​ឲ្យ​មាន​សេរីភាព​វិញ ។ បន្ទាប់​មក​ការ​ច​ចារ​គ្នា​រវាង​ក្រុ​ប​ឧក្រិដ្ឋជន​នឹង​ម្តាយ​ជន​រង​គ្រោះ​បាន​ព្រមព្រៀង​គ្នា​នូវ​ទឹកប្រាក់​ចំនួន ៥០.០០០​យ័ន ទើប​មានការ​ដោះ​លែង​ជន​រង​គ្រោះ ។

ក្រោយ​ពេល​ទទួល​បាន​ប្រាក់​ពី​ម្ដាយ​ជន​រង​គ្រោះ​ផ្ញើ​មក​ឲ្យ​ហើយ​ក្រុម​ជនឧក្រិដ្ឋ​ទាំង​៣​នាក់​ខាងលើ​បាន​នាំ​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​មក​ភ្នំពេញ ហើយ​ពួក​គេ​បាន​ផ្ដល់​សេរីភាព​ឲ្យ​ជន​រង​គ្រោះ​ចុះ​ពីលើ​រថយន្ត តែ​ខណៈនោះ​ជន​រង​គ្រោះ​មិន​ហ៊ាន​ចុះ​ទេ ដោយ​ខ្លាច​ពួក​គេ​ធ្វើ​ឲ្យ​បាត់បង់​ជីវិត ហើយ​បែរជា​ធ្វើ​សុំ​នៅ​ជាមួយ ដើម្បី​រក​ពេលវេលា​ល្អ​នឹង​រត់គេច​ខ្លួន​ទៅ​ប្ដឹង​សមត្ថកិច្ច ។ លុះ​នៅ​វេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​ទាំង​៣​នាក់​បាន​នាំ​ជន​រង​គ្រោះ​ជិះ​រថយន្ត​មក​កាន់​ភូមិ​ជ្រៃ​ធំ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​វិញ​ក្នុង​គោលបំណង​រក​គោលដៅ​បង្ខាំង​ទុក​ជន​រង​គ្រោះ ដើម្បី​ជំរិត​ទារប្រាក់​ម្តងទៀត ។

ពេល​នោះ​ជនសង្ស័យ​កំពុង​នៅ​អង្គុយ​ក្នុង​រថយន្ត ស្រាប់តែ​ជន​រង​គ្រោះ​បានឃើញ​សមត្ថកិច្ច​ដើរមក​ក្បែរ​ក៏​បាន​យក​ទូរស័ព្ទ​មក​សរសេរ​អក្សរ​ចិន ដែល​មាន​បក​ប្រែជា​ភាសារ​ខ្មែរ នៅ​ខាងក្រោម​ថា «​ជួយ​សង្គ្រោះ​ខ្ញុំ ពួក​គេ​ជា​អ្នក​ចាប់ពង្រត់​» និង​ធ្វើ​ជា​សញ្ញា​ឲ្យ​នគរបាល ដើរមក​ត្រួតពិនិត្យ​រថយន្ត​បានឃើញ ខណៈនោះ​នគរបាល​មានការ​សង្ស័យ​លើ​រថយន្ត​នោះ​ស្រាប់ ហើយ​បានឃើញ​ការ​ឲ្យ​សញ្ញា​របស់​ជន​រង​គ្រោះ​ក៏​បាន​ចូល​ទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ រួម និង​វត្ថុ​តាង​ដូច​បាន​ចាប់​យក​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​តែ​ម្ដង ។

នៅ​ពេល​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​ទើប​ដឹង​ថា ជនជាតិ​ចិន​៣​នាក់ ជា​ឧក្រិដ្ឋជន​ចាប់​ជនជាតិ​ចិន​ម្នាក់​ទុក​បង្ខាំង ដើម្បី​ជម្រិត​ទារប្រាក់​ពិតប្រាកដ​មែន ។ ដូច្នោះ​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​បាន​នឹង​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ