អធិរាជ ជិនហ្គិស ខាន ឬ ហ្សង់ស៊ី ខាន់ស្ថាបនិកនៃចក្រភពម៉ុងហ្គោល
អធិរាជ ជិនហ្គិស ខាន ឬ ហ្សង់ស៊ី ខាន់ ( Ghengis Khan) គឺជាអ្នកចម្បាំងសតវត្សរ៍ទី១៣…
អធិរាជ ជិនហ្គិស ខាន ឬ ហ្សង់ស៊ី ខាន់ ( Ghengis Khan) គឺជាអ្នកចម្បាំងសតវត្សរ៍ទី១៣…
អធិរាជ ជិនហ្គិស ខាន ឬ ហ្សង់ស៊ី ខាន់ ( Ghengis Khan) គឺជាអ្នកចម្បាំងសតវត្សរ៍
ទី១៣ នៅអាស៊ីកណ្តាល ដែលបានបង្កើតចក្រភពម៉ុងហ្គោល ដែលជាចក្រភពធំបំផុតមួយ
នៅក្នុងប្រវត្តិសាស្ត្រ ។ ក្រោយពេលដែលគាត់បានបាត់បង់ជីវិត ចក្រភពនេះបានគ្រប់គ្រងទឹក
ដីយ៉ាងច្រើននៅក្នុងប្រទេសចិន និងអាស៊ីកណ្តាល ។ អ្នកស្នងតំណែងរបស់ ជិនហ្គិស ខាន
បានបន្តត្រួតត្រាចក្រភពនេះជាមួយទឹកដីនៅមជ្ឈឹមបូព៌ា អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍
និងអឺរ៉ុបខាងកើត ។
ក្នុងសៀវភៅ “ជិនហ្គិស ខាន និងចក្រភពម៉ុងហ្គោល” អ្នកនិពន្ធ លោក Jean-Paul Raux
ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Ecole du Louvre បាននិយាយថា ទោះបីជាមានសមិទ្ធិផលដ៏អស្ចារ្យ និងកេរ្តិ៍ឈ្មោះដ៏កាចសាហាវក៏ដោយ ក៏នៅមានរឿងជាច្រើនអំពីអធិ
រាជ ជិនហ្គិស ខាន ដែលយើងមិនដឹង ។ ឧទាហរណ៍ រហូតមកដល់បច្ចុប្បន្ននេះ មិនមានរូបភាពពិតប្រាកដរបស់បុរសម្នាក់នេះឡើយ ។ រាល់រូបភាពរបស់គាត់ គឺត្រូវបានបង្កើតឡើងបន្ទាប់ពីមរណភាព ឬដោយ មនុស្សដែលមិនដែលជួបគាត់ ។ លើសពីនេះទៀត រហូតទាល់តែ ជិនហ្គិស ខាន ទទួលបានការគ្រប់គ្រងលើប្រជាជនអ៊ុយហ្គ័រ ទើបជនជាតិម៉ុងហ្គោលីមិនមានប្រព័ន្ធសរសេរទេ ។ កំណត់ត្រាជាច្រើនពីជីវិតរបស់គាត់ត្រូវបានសរសេរដោយជនបរទេស ។
កំណត់ត្រាម៉ុងហ្គោលីដ៏សំខាន់មួយដែលនៅសេសសល់ត្រូវបានគេហៅថា “ប្រវត្តិសាស្ត្រសម្ងាត់របស់ម៉ុងហ្គោល”ប៉ុន្តែត្រូវបានសរសេរដោយជនមិនបញ្ចេញឈ្មោះ បន្ទាប់ពីមរណភាពរបស់ជិន
ហ្គិស ខាន ។ អ្វីដែលអ្នកប្រវត្តិសាស្ត្រសម័យថ្មីអាចប្រមូលបាន គឺ ជិនហ្គិស ខាន បានកើតប្រហែលជានៅក្នុងឆ្នាំទស្សវត្សរ៍ ១១៦០ (ឆ្នាំពិតប្រាកដគឺមិនច្បាស់ឡើយ) ហើយបានបាត់បង់ជីវិត នៅខែសីហា ឆ្នាំ១២២៧ ក្នុងកំឡុងពេលធ្វើយុទ្ធនាការប្រឆាំងនឹងប្រជាជនថានហ្គូត (Tangut)។
ជីវិតកុមារភាពរបស់អធិរាជ ជិនហ្គីស ខាន ឬ ហ្សង់ស៊ី ខាន់
Syed Anwarul Haque Haqqi ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Aligarh Muslim នៅក្នុងសៀវភៅរបស់គាត់ឈ្មោះ Chingiz Khan ៖ The Life and Legacy of an
Empire Builder បានឲ្យដឹងថា ជិនហ្គិស ខាន បានកើតមកដោយមានឈ្មោះថា តេមូឈីន
(Temujin ឬ Temuchin)។ នៅពេលនោះម៉ុងហ្គោលត្រូវបានគ្រប់គ្រងដោយក្រុមបក្ខសម្ព័ន្ធ
និងក្រុមកុលសម្ព័ន្ធផ្សេងៗគ្នា ។
ឪពុករបស់គាត់ឈ្មោះ យេស៊ូកៃ ( Yesukai ) ជាម្ចាស់ និងជាអ្នកដឹកនាំប្រជាជនចំនួន៤ម៉ឺនគ្រួសារក្នុងបក្ខសម្ព័ន្ធ Borjigin ។ ម្តាយរបស់លោក គឺលោកស្រី ហូលុន (Hoelun) ត្រូវបានចាប់ហើយបង្ខំឲ្យក្លាយជាប្រពន្ធរបស់ Yesukai (វាជារឿងធម្មតានៅម៉ុងហ្គោលនៅពេលនោះ)។ គាត់ត្រូវបានគេដាក់ឈ្មោះថា តេមូឈីនដើម្បីអបអរសាទរជ័យជំនះរបស់ឪពុកលើខ្មាំងសត្រូវដែលមានឈ្មោះថា តេមូឈីន ផងដែរ ។ រឿងនេះនឹងមានផ្សាយជូនបន្តទៀត ៕
ចែករំលែកព័តមាននេះ