ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​រវល់​យក​ប្រេង​ម៉ា​ស៊ូ​តទៅ​ចាក់​ម៉ា​ស៊ីន​​ច្រូត ស្រាប់តែ​ភ្លើង​ឆេះ​ត្រាក់ទ័រខ្ទេច

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដោយសារ​តែ​រងា បុរស​ម្នាក់​បាន​បង្កាត់ភ្លើង​អាំង​ក្បែរ​ត្រាក់ទ័រ លុះ​ព្រឹក​ឡើង​ក៏​រវល់​យក​ប្រេងម៉ាស៊ូត​ទៅ​ចាក់​ម៉ាស៊ីន​ច្រូត ពេល​ត្រឡប់​មក​វិញ​ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​ត្រាក់ទ័រ​១​គ្រឿង​និង​រ៉ឺ​ម៉ក​ត្រាក់ទ័រ ព្រមទាំង​អីវ៉ាន់​អស់​ស្ទើរ​ទាំងស្រុង​កាលពី​វេលា​ម៉ោង​១២​និង​២៩​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​វាលស្រែ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ…

ខេត្តបន្ទាយមានជ័យ ៖ ដោយសារ​តែ​រងា បុរស​ម្នាក់​បាន​បង្កាត់ភ្លើង​អាំង​ក្បែរ​ត្រាក់ទ័រ លុះ​ព្រឹក​ឡើង​ក៏​រវល់​យក​ប្រេងម៉ាស៊ូត​ទៅ​ចាក់​ម៉ាស៊ីន​ច្រូត ពេល​ត្រឡប់​មក​វិញ​ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​ត្រាក់ទ័រ​១​គ្រឿង​និង​រ៉ឺ​ម៉ក​ត្រាក់ទ័រ ព្រមទាំង​អីវ៉ាន់​អស់​ស្ទើរ​ទាំងស្រុង​កាលពី​វេលា​ម៉ោង​១២​និង​២៩​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​វាលស្រែ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ ខាងលិច​ភូមិ​អំពិល​ពង្រ ឃុំ​សា​រង្គ ស្រុក​ស្វាយចេក​។

ម្ចាស់​ត្រាក់ទ័រ​រង​គ្រោះ​ឈ្មោះ ក្តៀប សៅ​វ៉ា​ន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ និ​ត សៅ​ដា អាយុ​៣៣​ឆ្នាំ ។ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ភៀស ឃុំ​សា​រង្គ ស្រុក​ស្វាយចេក​។

លោក​វរសេនីយ៍ឯក ជា ឈ្លូ​ញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ប្រាប់​ថា បើ​តាម​សំដី​ម្ចាស់​ត្រាក់ទ័រ​រង​គ្រោះ​បាន​រៀបរាប់​ថា កាលពី​វេលា​ទៀប​ភ្លឺ​ចូល​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ដោយសារ​រងា​ខ្លាំង​ពេក គាត់​ក៏​បាន​បង្កាត់ភ្លើង​អាំង​ក្បែរ​ត្រាក់ទ័រ លុះ​ព្រឹក​ឡើង​គាត់​ក៏​បាន​យក​ប្រេងម៉ាស៊ូត​ទៅ​ចាក់​ម៉ាស៊ីន​ច្រូត​ដែល​មាន​ចំងាយ​ប្រមាណ​៤០០​ម៉ែត្រ​ពី​កន្លែងដេក​ក្បែរ​ត្រាក់ទ័រ​។

ម្ចាស់​ត្រាក់ទ័រ​រង​គ្រោះ​បាន​បន្ត​ថា នៅ​ពេល​ចាក់​ប្រេងម៉ាស៊ូត ស្រាប់តែ​ឃើញ​ផ្សែងភ្លើង និង​ឮ​សូរ​កំប៉ុង​ហ្គា​ស​ដាំបាយ​ផ្ទុះ បន្ទាប់​មក​គាត់​ក៏​រត់​មក​មើលឃើញ​ភ្លើង​កំពុង​ឆាបឆេះ​ត្រាក់ទ័រ និង​រ៉ឺ​ម៉ក​ត្រាក់ទ័រ ព្រមទាំង​អីវ៉ាន់​អស់​ទៅ​ហើយ​។

លោក​វរសេនីយ៍ឯក ជា ឈ្លូ​ញ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​អគ្គី​ភ័យ​ឆាបឆេះ​ត្រាក់ទ័រ និង​រ៉ឺ​ម៉ក​​ត្រាក់ទ័រ​ខាងលើ​នេះ គឺ​បណ្តាល​មក​ពីរ​ងា​ក៏​បង្កាត់ភ្លើង​អាំង​ក្បែរ​ត្រាក់ទ័រ លុះ​ព្រឹក​ឡើង​ពេល​ម្ចាស់​មិន​នៅ ភ្លើង​បាន​រាលដាល​ឆាបឆេះ​អស់​ត្រាក់ទ័​រ១​គ្រឿង និង​រ៉ឺ​ម៉ក​ត្រាក់ទ័រ​១​គ្រឿង​អស់​ស្ទើរ​ទាំងស្រុង​៕(​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ