ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ប្រពន្ធ​សម្រាលកូន​បាន​ជាង​១​ខែ​ត្រូវ​ប្តី​រត់​ចោល​បាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ដ្រី​ម្នាក់​ទើប​សម្រាលកូន​បាន​ជាង​១​ខែ ត្រូវ​បាន​ប្ដី​វាយ និង​ចុះ​ទៅ​ចោល​ដោយ​ទុក​ឲ្យ​ប្រពន្ធ និង​កូន​រស់នៅ​រកតែ​បាយ​ហូប​មិន​បាន​ផង​ត្រូវ​បាន​លោកនាយ​រង​ប៉ុស្តិ៍​ចោម​ចៅ​១ ជួយ​ឧបត្ថម្ភ​ជា​អង្ករ និង​ម្ហូបអាហារ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ដ្រី​ម្នាក់​ទើប​សម្រាលកូន​បាន​ជាង​១​ខែ ត្រូវ​បាន​ប្ដី​វាយ និង​ចុះ​ទៅ​ចោល​ដោយ​ទុក​ឲ្យ​ប្រពន្ធ និង​កូន​រស់នៅ​រកតែ​បាយ​ហូប​មិន​បាន​ផង​ត្រូវ​បាន​លោកនាយ​រង​ប៉ុស្តិ៍​ចោម​ចៅ​១ ជួយ​ឧបត្ថម្ភ​ជា​អង្ករ និង​ម្ហូបអាហារ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែធ្នូ​នេះ នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ដ្រី​ដែល​ត្រូវ​ប្តី​រត់​ចោល​មានឈ្មោះ ចាន់​ភក្ដី អាយុ​២៨​ឆ្នាំ និង​កូនប្រុស​ទើបបាន​ជាង​១​ខែ មានស្រុក​កំណើត រស់នៅ​ភូមិ​ឫស្សី​ជួរ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ ។ ចំណែក​ប្ដី​មានឈ្មោះ សា​រិ​ទ្ធ អាយុ​២៩​ឆ្នាំ រស់នៅ​ស្រុក ជាមួយ​គ្នា​តែ​ភូមិ​ឃុំ​ផ្សេង​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ខាងលើ​បាន​និយាយ​រៀបរាប់​ប្រាប់​ថា រូប​គាត់ និង​ប្ដី​បាន​ស្រលាញ់​ដោយ​ចិត្ត និង​ចិត្ត​ហើយ​រស់នៅ​ផ្ទះ​ជួល​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​២​ឆ្នាំ​បង្កើត​បានកូន​ប្រុស​ម្នាក់ អាយុ​ទើបតែ​ជាង​១​ខែ ។ ប្ដី​របស់​គាត់​ជា​កម្មករ​សំណង់ ចំណែក​រូប​គាត់​វិញ​ពុំ​មានការ​ងារ​ធ្វើ​ទេ ព្រោះ​គាត់​ទើបនឹង​សម្រាលកូន មុន​ថ្ងៃ​កើតហេតុ​មួយ​ថ្ងៃ​ប្តី​របស់​គាត់​បាន​នាំ​មិត្ត​ភ័ក្តិ​មក​ផឹកស៊ី​នៅ​បន្ទប់​ផ្ទះ​ជួល​របស់​គាត់ ដោយ​បំរុង​ឲ្យ​មិត្ត​ភ័ក្តិ​រស់នៅ​បន្ទប់​ជួល​ជាមួយ​ទាំង​គាត់​កំពុង​តែ​មាន​ជីវភាព​ខ្វះខាត​ផង បែរជា​ប្ដី​ឲ្យ​មិត្តភក្តិ​នៅ​ជាមួយ​ទៀត ពេល​នោះ​គាត់​បាន​និយាយ​មិន​ចង់​ឲ្យ​នៅ​ជាមួយ​ធ្វើ​ឲ្យ​ឈ្លោះប្រកែក​សម្តី​គ្នា​រហូត​ប្ដី​វាយ​ធ្វើបាប រួច​ក៏​ចុះ​ចោល​គាត់​ទៅ​បាត់​តែ​ម្ដង ។

ប្រភព​ដដែល​បាន​រៀបរាប់​បន្ត​ទៀត​ថា កាលពីមុន​គាត់ និង​ប្ដី​តែងតែ​រស់នៅ​ដោយ​មាន​ជីវភាព​ខ្វះខាត ថ្ងៃ​ខ្លះ​ដេក​ទាំង​អត់បាយ មួយ​ថ្ងៃ​២​ថ្ងៃ​ក៏​មាន​ដែរ ។ បន្ទាប់​ពី​ការ​លិចលឺ​ថា មាន​ស្ត្រី​ទើប​សម្រាលកូន​ហើយ​ប្តី​រត់​ចោល​លោកនាយ​រង​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ មានការ​អាណិតអាសូរ​ពេក​ក៏​បាន​ជួយ​ជា​អង្ករ​ចំនួន​៥​គីឡូ និង​ម្ហូបអាហារ ព្រមទាំង​មុង​ភួយ ដល់ ស្ត្រី​ដែល​ត្រូវ​ប្តី​រត់​ចោល ។ សូ​ម្បី​តែ​ម្ចាស់ផ្ទះ​ជួល​ក៏​មិន​យក​ថ្លៃ​ឈ្នួល​នឹង​ទឹក​ភ្លើង​ផង​ដែរ ដោយ​ឃើញ​ជីវភាព​ខ្វះខាត​ខ្លាំង​ពេក ។

ជា​ចុង​ក្រោយ​ស្ត្រី​ខាងលើ​សូម​អំពាវនាវ​ដល់​សប្បុរសជន​ដែល​មាន​សណ្តាន​ចិត្ត​សូម​ជួយ​ដល់​ដល់​រូប​គាត់​ផង​គាត់​មិន​មាន​ទីពឹង​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ