ក្រុមហ៊ុនមួយរបស់អាមេរិក បានធ្វើអោយបុគ្គលិករំភើបរហូតដល់ស្រក់ទឹកភ្នែក ដោយបានប្រកាសចែកលុយចំនួន១០លានដុល្លារដល់បុគ្គលិកជិត១០០នាក់ នៅក្នុងពិធីជប់លៀងមួយ ។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានCNN របស់អាមេរិកបានអោយដឹងថាក្រុមហ៊ុន នោះគឺជាក្រុមហ៊ុនអចលនទ្រព្យដែលមានឈ្មោះថា ST John Properties ។ បុគ្គលិក ដែលទទួលបានប្រាក់រង្វាន់មានចំនួន១៩៨នាក់ដោយម្នាក់ៗទទួលបាន៥០ ០០០ ដុល្លារអាមេរិក ជាមធ្យម។ ដូច្នេះប្រាក់រង្វាន់សរុបគឺជិត១០លានដុល្លារ។
នាងស្តេហ្វានីជាបុគ្គលិករបស់ក្រុមហ៊ុននេះបាននិយាយថា នៅពេលខ្ញុំបើកស្រោម សំបុត្រ ខ្ញុំសឹងតែមិនជឿទេ។ ខ្ញុំរំភើបខ្លាំងណាស់។
ចំណែកលោក ឡូរ៉ង់ ប្រធានក្រុមហ៊ុននេះវិញ បាននិយាយថាយើងធ្វើដូច្នេះ ព្រោះ យើងចង់ អរគុណ ដល់បុគ្គលិកទាំងអស់ដែលបានធ្វើអោយក្រុមហ៊ុនជោគជ័យ។ យើងចង់ធ្វើអ្វីមួយដែល មានទ្រង់ទ្រាយធំ៕
ចែករំលែកព័តមាននេះ