ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនសិស្ស​ហ្វី​លី​ពី​ន​ធ្វើ​អាចម៍ឆ្កែ​ទៅ​ជា​ឥដ្ឋ​សំណង់

4 ឆ្នាំ មុន

កូនសិស្ស​ហ្វី​លី​ពី​ន​មួយ​ក្រុម បាន​មានគំនិត​ប្រែក្លាយ​អាចម៍ឆ្កែ​ដែល​ជុះ​នៅ​ទី​សាធារណ​ឲ្យ​ក្លាយទៅជា​ឥដ្ឋ ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត​ផង និង​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​សំណង់​ផង ។ ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​សាលា សិស្ស​ថ្នាក់​ទី​៨ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន ដើរ​ប្រមូល​អាចម៍ឆ្កែ​តាម​ដង​ផ្លួ​វ…

កូនសិស្ស​ហ្វី​លី​ពី​ន​មួយ​ក្រុម បាន​មានគំនិត​ប្រែក្លាយ​អាចម៍ឆ្កែ​ដែល​ជុះ​នៅ​ទី​សាធារណ​ឲ្យ​ក្លាយទៅជា​ឥដ្ឋ ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត​ផង និង​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​សំណង់​ផង ។ ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​សាលា សិស្ស​ថ្នាក់​ទី​៨ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន ដើរ​ប្រមូល​អាចម៍ឆ្កែ​តាម​ដង​ផ្លួ​វ ហើយ​ធ្វើ​វា​ឲ្យ​ស្ងួត និង​លាយ​ជាមួយ​ស៊ីម៉ងត៍​រួច​សូន្យ​វា​ឲ្យ​ក្លាយទៅជា​រៀង​ឥដ្ឋ​ចតុកោណ ។

លោក ឡូ​រ៉​ង់ ដែល​ជាទី​ប្រឹក្សា​របស់​សិស្ស​នៅ​ក្នុង​គម្រោង​នេះ​និយាយ​ថា លោក​សង្ឃឹមថា រដ្ឋបាល​មូលដ្ឋាន ឬ​ក្រុមហ៊ុន​នឹង​គាំទ្រ​ដល់​គម្រោង​នេះ ដើម្បី​ឲ្យ​ការ​ផលិត​ឥដ្ឋ​នៅ​ក្នុង​គម្រោង​នេះ​កាន់តែ​មានគុណ​ភាព ។

ចំណែក​សិស្ស​ដែល​ចូលរួម​គម្រោង​នេះ​វិញ​និយាយ​ថា ឥដ្ឋ​នេះ​អាច​យក​ទៅ​ធ្វើ​ជា​ផ្លូវ​ដើរ​របស់​មនុស្ស ឬ​ក៏​សំណង់​តូច​ៗ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ