ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ជនជាតិ​ជប៉ុន​បោះទុន​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាយ​ដែន​ខ្មែរ​-​ថៃ បង្កើត​ការងារ​ជាង​២.០០០​កន្លែង

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ទីក្រុង​ប៉ោយ​ប៉ែ​ត​អតីតកាល​គេ​ដឹង​ថា​ជាទី​លាន​សម​ភូមិ​ក្តៅ​មួយ​តែ​មក​ដល់​ពេល​នេះ​បាន​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាយ​ដែន​សំខាន់​មួយ​សម្រាប់​ទាក់ទាញ​បណ្តា​វិនិយោគិន​មក​ពី​ខាងក្រៅ​ប្រទេស​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា ។ ជាក់ស្តែង​ក្នុង​ចំណោម​រោងចក្រ​១៧​ក្នុង​នោះ​មាន​៨​រោងចក្រ​បាន​បណ្តាក់ទុន​ដោយ​វិនិយោគិន​ជនជាតិ​ជប៉ុន​។ ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​ថា CDC បាន​បង្ហាញ​ថា​បច្ចុប្បន្ន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មានដំណើរ​ការ​ចំនួន​២៣ ដែល​មាន​រោងចក្រ​ចំនួន​៤៩០…

​រាជធានី​ភ្នំពេញ ៖ ទីក្រុង​ប៉ោយ​ប៉ែ​ត​អតីតកាល​គេ​ដឹង​ថា​ជាទី​លាន​សម​ភូមិ​ក្តៅ​មួយ​តែ​មក​ដល់​ពេល​នេះ​បាន​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាយ​ដែន​សំខាន់​មួយ​សម្រាប់​ទាក់ទាញ​បណ្តា​វិនិយោគិន​មក​ពី​ខាងក្រៅ​ប្រទេស​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា ។ ជាក់ស្តែង​ក្នុង​ចំណោម​រោងចក្រ​១៧​ក្នុង​នោះ​មាន​៨​រោងចក្រ​បាន​បណ្តាក់ទុន​ដោយ​វិនិយោគិន​ជនជាតិ​ជប៉ុន​។

​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​ថា CDC បាន​បង្ហាញ​ថា​បច្ចុប្បន្ន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មានដំណើរ​ការ​ចំនួន​២៣ ដែល​មាន​រោងចក្រ​ចំនួន​៤៩០ និង​បង្កើត​ការ​បាន​ចំនួន​ប្រមាណ​ជាង​១៣​ម៉ឺន​កន្លែង​។ ​ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​ដោយឡែក​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣​កន្លែង​ដែល​មាន​រោងចក្រ​ចំនួន​១៧​និង​បង្កើត​ការងារ​ចំនួន​ប្រមាណ​៧.៥០០​កន្លែង ក្នុង​នោះ​រោងចក្រ​ដែល​ជា​ការ​វិនិយោគ​មក​ពី​ប្រទេស​ជប៉ុន​មាន​៨​និង​បង្កើត​ការងារ​បាន​ប្រមាណ​ជាង​២.០០០​កន្លែង​»​។ ​

លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សាភិបាល​អភិវឌ្ឍន៍​កម្ពុជា​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ឱ្យ​ដំណើរការ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត ភី​ភី និង​រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន ស៊ូ​មី​ត្រូ​និ​ច​កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ នេះ​ថា​តាម​រយៈ​ការ​បណ្តាក់ទុន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស និង​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខា​អេ​ឡិច​ត្រូ​និក​ដែល​ជា​ការវិនិយោគ​នេះ​នឹង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​២០១-២០២៥​ជា​ពិសេស​ចក្ខុវិស័យ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ពង្រាយ​រោងចក្រ​ទៅ​កាន់​តំបន់​ជាយ​ដែន​។ ​លោក​បាន​សង្កត់ធ្ងន់​ថា «​នេះ​ជា​សក្ខីភាព​នៃ​គោល​មា​គា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ប្រែក្លាយ​ក្រុង​ប៉ោយ​ប៉ែ​ត​ពី​ទីលាន​សមរភូមិ​ទៅ​ជា​តំបន់ឧស្សាហកម្ម​និង​ជាទី​ក្រុង​មួយ​ដែល​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​»​។

​ក្នុង​ឱកាស​នោះ​ដែរ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត
ជប៉ុន​បាន​លើក​ឡើង​ថា «​កំណើនសេដ្ឋកិច្ច​ខ្ពស់ បរិយាកាស​វិនិយោគ​ល្អ និង​ទីតាំង​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា បាន​ធ្វើ​ឱ្យ​កម្ពុជា ក្លាយជា​គោលដៅ​វិនិយោគ​ដ៏​ទាក់ទាញ​សម្រាប់​វិនិយោគ​ជប៉ុន​។​យើង​ជឿជាក់​ថា​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​ចូលរួម​ចំណែក​ដល់​ការ​ទាក់ទាញ​ការ​វិនិយោគ​ប្រភេទ ថៃ​បូក​១ បន្ថែម​ទៀត​»​។

សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ធ្លាប់​មាន​ប្រសាសន៍​កាលពីដើម​ខែសីហា ថា​« ជា​លទ្ធផល​នៃ​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា ជប៉ុន​កាលពី​ឆ្នាំ ២០១៨ ជប៉ុន​នាំ​ចូល​មក​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន ៤៤០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ ក្នុង​រយៈពេល​ត្រឹមតែ​៥​ខែ​ប៉ុណ្ណោះ ជប៉ុន​បាន​នាំ​ចូល​មក​កម្ពុជា​យើង​ចំនួន ៤៤០​លាន​ដុល្លារ​ស្រេច​ទៅ​ហើយ​។​ដោយឡែក​នៅ​ឆ្នាំ ២០១៨​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១.៦០០​លាន​ដុល្លា​អា​មេ​រិ​ក​។ ក្នុង​ឆ្នាំ ២០១៩​នេះ​វិញ រយៈពេល​ត្រឹមតែ ៥​ខែ​ប៉ុណ្ណោះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​បាន​កើនឡើង​ដល់ ១.៧០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​នៅ​ក្នុង​បេសកកម្ម​ការទូត​របស់ ឯកអគ្គរាជទូត​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង ហើយ​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ដែល​ជា​មូលដ្ឋាន​គ្រឹះ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​ជប៉ុន​»​។

​លោក​ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​ទៅ​ចូលរួម​កម្មវិធី​នៅ​ប្រទេស​ជប៉ុន​ជា​បន្តបន្ទាប់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​។

​ជាក់ស្តែង​មក​ដល់​ឆ្នាំ​២០១៩​វិនិយោគិន​ជប៉ុន​តាម​ការ​សង្កេត​បាន​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​មុន​ៗ​។​ផ្នែក​លើ​កំណើន​វិនិយោគិន​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​នេះ រំពឹង​ថា​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​ជប៉ុន​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​។

លោក ជា​សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ធ្លាប់​មាន​ប្រសាសន៍​ថា គិត​មក​ដល់​ត្រឹម​ឆ្នាំ​២០១៩ វិនិយោគិន​ជប៉ុន​បាន​បណ្តាក់ទុន​វិនិយោគ​លើវិស័យ​សំណង់​មាន​ទឹកប្រាក់​ប្រមាណ​៣៨២​លាន​ដុល្លារ​អា​មេ​រិ​ក​ក្លា​ជា​ប្រទេស​ស​ឈរ​នៅ​លំដាប់​លេខ​៣ បន្ទាប់​ពី​ចិន​និង​កូរ៉េ​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ