លោក ​សុះ ម៉ាច បារម្ភ​អត់​អ្នក​ស្នង​សិល្បៈ


រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក សុះ ម៉ាច បាន​អះអាង​ថា រហូត​មក​ទល់​ពេល​នេះ​ខ្លួន​នៅ​មិន​ទាន់​រក​ឃើញ​កូន​ខ្លួន​ណា​ម្នាក់​អាច​ស្នង​សិល្បៈ​ចម្រៀង​ពី​រូប​លោក​ឡើយ បើ​ទោះបីជា​លោក​មានកូន​ប្រុស​ស្រី​៤​នាក់​ក៏​ដោយ ។ ដ្បិត​ជា​ឈាមជ័រ​ជា​អ្នកសិល្បៈ​បន្ត​ពី​ឪពុក​លោក​សុះ មា​៉​ត់ និង​បច្ចុប្បន្ន​ជា​អ្នក​បង្ហាត់​ផ្នែក​ចម្រៀង​ក៏​ពិតមែន ប៉ុន្តែ​លោក​សុះ ម៉ាច មិន​ទាន់​សម្លឹង​ឃើញ​កូន​របស់​ខ្លួន​ណា​ម្នាក់​ដែល​មាន​និស្ស័យ​ដូច​ជា​រូប​លោក​ឡើយ ក្នុង​ពេល​ដែល​កូន​របស់​លោក​កាន់តែ​ចម្រើន​វ័យ​ធំធាត់​ក៏​ដោយ ។

លោក​សុះ ម៉ាច បាន​អះអាង​ថា «​ក្នុង​ចំណោម កូន​ៗ​ទាំង​៤​នាក់​នេះ​មិន​ទាន់​រក​ឃើញ​អ្នក​បន្តវេន​សិល្បៈ​ចម្រៀង​ពី​ខ្ញុំ​ឡើយ សព្វថ្ងៃ​បង្រៀន​កូន​គេ​ឲ្យ​ចេះ​ច្រៀង​រហូត​ក្មេង​ខ្លះ​ក្លាយទៅជា​អ្នក​ចម្រៀង​​មានឈ្មោះ​ល្បីល្បាញ​។ រីឯ​កូន​ខ្លួនឯង​មិន​ដែល​បង្រៀន​សោះ​ព្រោះ​ពួក​គេ​មិន​បង្ហាញ​ពី​និស្ស័យ​សិល្បៈ​ចម្រៀង​នៅឡើយ តើ​ថ្ងៃក្រោយ​អ្នក​ណា​នឹង​បន្តវេន​សិល្បៈ​ចម្រៀង​នេះ »​។

បច្ចុប្បន្ន​លោក​សុះ ម៉ាច មានកូន​ចំនួន​៤​នាក់​ហើយ ក្នុង​នោះ​កូនប្រុស​២ ស្រី​២ ដោយ​កូនស្រី​ច្បង​ត្រូវ​បាន​គេ​ដឹង​ថា ជា​កូន​របស់​លោក​ជាមួយ​អតីត​ភរិយា​ដែល​ជា​កូនបង្កើត​របស់​សម្តេច​ជា ស៊ី​ម ខណៈ​កូន​៣​នាក់​ទៀត​ជា​កូន​ប្រពន្ធ​រស់នៅ​ជាមួយ​គ្នា​សព្វ​ថ្ងៃនេះ ។ កូនស្រី​ច្បង​របស់​លោក​មក​ទល់​ពេល​នេះ​បាន និង​កំពុង​ចម្រើន​វ័យ​ជិត​ពេញក្រមុំ​ជាមួយនឹង​រូបឆោម​ល្អ​ស្រស់ ក្រោម​ការ​បីបាច់​ថែរក្សា​ពី​អតីត​ភរិយា​មុន​របស់​លោក ប៉ុន្តែ​កូនស្រី​ច្បង​ម្នាក់​នេះ​ហាក់​មិន​មាន​និស្ស័យ​ច្រើន​មក​លើ​សិល្បៈ​ដូច​ជា​រូប​លោក​ឡើយ ។

ចំណែក​កូនប្រុស​ស្រី​៣​នាក់​ទៀត​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​មើលថែ​ពី​រូប​លោក​នោះ​គឺ​ហាក់​នៅ តូច​ៗ​នៅឡើយ ប៉ុន្តែ​ពួក​គេ​ទាំងនោះ​ត្រូវ​បាន​លោក​អះអាង​ថា ពួក​គេ​ក៏​ហាក់​មិន​មាន​និស្ស័យ​​ផ្នែក​សិល្បៈ​នេះ​ដូច​គ្នា​។ ត្រង់​ចំណុច​នេះ​ជា​មូលហេតុ​ដែល​លោក​ហាក់​មានការ​ព្រួយ​បារម្ភ​ផង​ដែរ ដ្បិត​វង្ស​ត្រកូល​របស់​លោក​សុទ្ធតែ​ជា​អ្នកសិល្បៈ និង​បាន​ប្រឡូក​ក្នុង​អាជីព​នេះ​ស្ទើរ​ពេញ​មួយ​ជីវិត ប៉ុន្តែ​ក្នុង​ជំនាន់​លោក​ហាក់​មិន​មានកូន​ស្នង​សិល្បៈ​ពី​លោក​ទៅ​វិញ ។

យ៉ាងណា​ក៏​ដោយ​លោក​មិន​បាន​ចាប់បង្ខំ​ឲ្យ​កូន​ណា​ម្នាក់​ត្រូវ​តែ​ចាប់​អាជីព​សិល្បៈ​ដូច​លោក​នេះ​ទេ គឺ អ្វី​ៗ​អាស្រ័យ​លើ​និស្ស័យ​របស់​ពួក​គេ ប្រសិនបើ​មាន​ដុ​ង​សិល្បៈ​នោះ​លោក​នឹង​ព្យាយាម​បង្ហាត់​ពួក​គេ តែ​ប្រសិនបើ​គ្មាន​ទេ​មាន​តែ​បណ្តោយ​តាម​នឹង​ប៉ុណ្ណោះ ។

លោក​សុះ ម៉ាច ជា​កូន​តែ​ប្រុស​តែ​មួយ​គត់​ដែល​បាន​ស្នង​សិល្បៈ​ចម្រៀង​ពី​ឪពុក​របស់​លោក​គឺ​លោក​សុះ ម៉ាត់ ដែល​ល្បី​លើ​ទឹកដម​សម្លេង​ស្រទន់ ផ្អែម រួម​ជំនាន់​នឹង​លោក​ស៊ី​ន ស៊ី​សា​មុត​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ