ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាមទារ​ឱ្យ​លើកលែងទោស​ដល់​បាតុ​ករ​​ដែល​ត្រូវ​បាន​ចាប់ខ្លួន

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប្រមុខ​ក្រុង​ហុងកុង កាលពី​ថ្ងៃ​អង្គារ​ទី​១០ ខែធ្នូ បាន​ទាត់​ចោលការ​ផ្តល់​សម្បទាន​បន្ថែម​ទៀត​ដល់​ក្រុម​បាតុករ​រាប់​សែន​នាក់ ដែល​បាន​ដើរ​ក្បួន​ដោយ​សន្តិវិធី​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ។ ចលនា​បាតុកម្ម​រយៈពេល​៦​ខែ​កន្លង​មកនេះ​បាន​ទាមទារ​៥​ចំណុច ដែល​ក្នុង​នោះ​មាន​ចំណុច…

ក្រុង​ហុងកុង ៖ ប្រមុខ​ក្រុង​ហុងកុង កាលពី​ថ្ងៃ​អង្គារ​ទី​១០ ខែធ្នូ បាន​ទាត់​ចោលការ​ផ្តល់​សម្បទាន​បន្ថែម​ទៀត​ដល់​ក្រុម​បាតុករ​រាប់​សែន​នាក់ ដែល​បាន​ដើរ​ក្បួន​ដោយ​សន្តិវិធី​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ។

ចលនា​បាតុកម្ម​រយៈពេល​៦​ខែ​កន្លង​មកនេះ​បាន​ទាមទារ​៥​ចំណុច ដែល​ក្នុង​នោះ​មាន​ចំណុច
មួយ​ទាមទារ​ថា មេដឹកនាំ​ក្រុង​ហុងកុង​និង​សមា ជិ​ក​សភា​ទាំងអស់ ត្រូវ​តែ​បោះ​ឆ្នោត​ជ្រើសរើស​ដោយ​ពលរដ្ឋ​ក្រុង​ហុងកុង​ដោយ​ផ្ទាល់ និង​ទាម ទារ​ផង​ដែរ​ចំពោះ​សកម្មភាព​ប៉ូលិស​ប្រឆាំង​ក្រុម​បាតុករ ត្រូវ​តែ​ត្រូវ​បាន​ធ្វើការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ។

មាន​តែ​ការ​ទាមទារ​មួយ​ប៉ុណ្ណោះ ដែល​បាន​ទទួល​ការ​យល់ព្រម​នោះ ​គឺ​ការ​លុប​ចោល​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​ធ្វើ​បត្យាប័ន​ដែល​ជា ដើមចម​ក្នុង​ការ​ដុត​បញ្ឆេះ​ឲ្យ​មាន​ចលនា​បាតុកម្ម​កាលពី​ក្នុង​ខែមិថុនា​កន្លង​ទៅ ។

ប៉ុន្តែ​ប្រមុខ​ក្រុង​ហុងកុង លោកស្រី ខា​រី ឡាំ (Carrie Lam) បាន​បញ្ជាក់​ច្បាស់​ថា លោកស្រី​នឹង​មិន​យល់ព្រម​លើ​ចំណុច​ទាមទារ​ផ្សេង​ទៀត​ឡើយ ។ ការ​ទាមទារ​មួយ​របស់​ចលនា​តវ៉ា គឺ​ទាម
ទារ​ឲ្យ​លើកលែងទោស​ដល់​មនុស្ស​ជាង​៦​ពាន់​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន ប៉ុន្តែ​លោកស្រី ខា​រី
ឡាំ ថ្លែង​ថា ការ​ទាមទារ​នោះ​មិន​អាច​ទៅ​រួច​ទេ​ដោយ​លោកស្រី​យោង​ទៅ​លើ​ផ្លូវច្បាប់ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ