ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​គ្រោង​ផលិត​នាវាមុជទឹក​សម្រាប់​​ប្រតិបត្តិការ

4 ឆ្នាំ មុន

ក្រុង​ហាណូយ​-​វៀតណាម ៖ ខណៈ​ជម្លោះ ដែនទឹក​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​បន្ត​អូស​បន្លាយ វៀតណាម​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​បង្កើន​សមត្ថភាព​យោធា​របស់​ខ្លួន​កាន់តែ​ខ្លាំង តាម​រយៈ​ការ​ទិញ​សព្វាវុធ ក៏​ដូច​ជា​ចាប់ផ្ដើម សាកល្បង​ផលិត​នាវាមុជទឹក​ដោយ​ខ្លួនឯង ដូច​ជា…

ក្រុង​ហាណូយ​-​វៀតណាម ៖ ខណៈ​ជម្លោះ ដែនទឹក​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​បន្ត​អូស​បន្លាយ វៀតណាម​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​បង្កើន​សមត្ថភាព​យោធា​របស់​ខ្លួន​កាន់តែ​ខ្លាំង តាម​រយៈ​ការ​ទិញ​សព្វាវុធ ក៏​ដូច​ជា​ចាប់ផ្ដើម សាកល្បង​ផលិត​នាវាមុជទឹក​ដោយ​ខ្លួនឯង ដូច​ជា នាវាមុជទឹក Truong Sa ០១ ជាដើម ។ នេះ​បើ​តាម​ការ​ដកស្រង់​ការ​ផ្សាយ​ពី​គេហទំព័រ Military Armed Force ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ កន្លង​មកនេះ ។

នាវាមុជទឹក​ខ្នាត​តូច Truong Sa ០១ ត្រូវ​បាន ផលិត​ឡើង​ដោយ​អតីត​សាស្ត្រាចារ្យ​ខាង​វិស្វ​កម្ម​​នាវា​នៃ​សាកលវិទ្យាល័យ​ទីក្រុង​ហាណូយ លោក ង្វៀ​ន កួ​ក​ហ្វា ហើយ​បច្ចុប្បន្ន​លោក​បាន​ក្លាយ ជា​អ្នកជំនួញ​នាវា​ម្នាក់​នៅ​ក្នុង​ខេត្ត​ថា​យ​ប៊ិ​ញ ។

គម្រោង​ផលិត​នាវាមុជទឹក Truong Sa ០១ ទទួល​បានការ​គាំទ្រ​ពី​រដ្ឋាភិបាល​វៀតណាម ដែល បាន​និង​កំពុង​ស្វះស្វែង​អភិវឌ្ឍ​សមត្ថភាព​នាវា​ល្បាត និង​នាវាមុជទឹក ស្រប​ពេល​កំពុង​មាន​ជម្លោះ​ដែនទឹក​នៅ​ឯ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​មហាអំណាច​ចិន ។

នាវាមុជទឹក​នេះ អាច​បំ​លាស់​ទី​ជាមួយ​ទម្ងន់​៨០​តោន និង​អាច​មុជ​ទៅ​ក្នុង​ទឹក​ជម្រៅ​៦០ម៉ែត្រ​ក្នុង​រយៈពេល​១៨​ម៉ោង ព្រមទាំង​អាច​ប្រ​តិ ប​ត្តិ​ការ​បាន​ចម្ងាយ​៨០០​គីឡូម៉ែត្រ ។

ក្រៅពី​នាវាមុជទឹក វៀតណាម​ក៏​ត្រូវ​បាន​គេ រាយការណ៍​ថា បាន​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ពី​ប្រទេស​អ៊ី​ស្រា​អែ​ល និង​មី​ស៊ី​ល BrahMos ពី​ប្រទេស​ឥណ្ឌា​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ