ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់គ្រង​អាជីវកម្ម​ម្នាក់ឯង​គួរ​ធ្វើ​អ្វី ដើម្បី​ឲ្យ​ចំណូល​ហូរ​ចូល​ដោយ​ខ្លួនឯង ?

4 ឆ្នាំ មុន

អាជីវករ​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ជា​អ្នកគ្រប់គ្រង​ទោល​របស់​អាជីវកម្ម​ខ្លួន​។ ប្រាកដ​ណាស់ វា​ជា​រឿង​គួរ​ឲ្យ​កោតសរសើរ តែ​បញ្ហា​មួយ​ទាក់ទិន​នឹង​ការ​គ្រប់គ្រង​ប្រភេទ​នេះ​គឺ​ប្រសិនបើ​អ្នក​ឈប់​សម្រាក នោះ​លុយ​ក៏​ប្រហែលជា​ឈប់​ហូរ​ចូល​ហោប៉ៅ​អ្នក​ដែរ​។ ដោយហេតុ​ដូចនេះ អ្នក​ប្រហែលជា​តែងតែ​ខិតខំ​គ្រប់ពេលវេលា​ស្ទើរតែ​គ្មាន​ពេល​ឈប់​សម្រាក​ដើម្បី​រក្សា​លំហូរ​លុយ​ជា​រៀងរាល់ថ្ងៃ​។​ប៉ុន្តែ​ទោះជា​អ្នកជា​អ្នកគ្រប់គ្រង​ទោល​ក៏​មិន​ប្រាកដ​ថា​លុយ​មិន​អាច​ហូរ​ចូល​ហោប៉ៅ​អ្នក​ដោយ​ស្វ័យប្រវត្តិ​ដែរ​។ ដើម្បី​ធ្វើ​ដូច្នេះ​បាន អ្នក​អាច​ចាប់ផ្តើម​តាម​វិធី​ដូច​ខាងក្រោម​នេះ​៖ ១….

អាជីវករ​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ជា​អ្នកគ្រប់គ្រង​ទោល​របស់​អាជីវកម្ម​ខ្លួន​។ ប្រាកដ​ណាស់ វា​ជា​រឿង​គួរ​ឲ្យ​កោតសរសើរ តែ​បញ្ហា​មួយ​ទាក់ទិន​នឹង​ការ​គ្រប់គ្រង​ប្រភេទ​នេះ​គឺ​ប្រសិនបើ​អ្នក​ឈប់​សម្រាក នោះ​លុយ​ក៏​ប្រហែលជា​ឈប់​ហូរ​ចូល​ហោប៉ៅ​អ្នក​ដែរ​។ ដោយហេតុ​ដូចនេះ អ្នក​ប្រហែលជា​តែងតែ​ខិតខំ​គ្រប់ពេលវេលា​ស្ទើរតែ​គ្មាន​ពេល​ឈប់​សម្រាក​ដើម្បី​រក្សា​លំហូរ​លុយ​ជា​រៀងរាល់ថ្ងៃ​។​ប៉ុន្តែ​ទោះជា​អ្នកជា​អ្នកគ្រប់គ្រង​ទោល​ក៏​មិន​ប្រាកដ​ថា​លុយ​មិន​អាច​ហូរ​ចូល​ហោប៉ៅ​អ្នក​ដោយ​ស្វ័យប្រវត្តិ​ដែរ​។ ដើម្បី​ធ្វើ​ដូច្នេះ​បាន អ្នក​អាច​ចាប់ផ្តើម​តាម​វិធី​ដូច​ខាងក្រោម​នេះ​៖

១. បង្កើត​ប្រព័ន្ធ​ដែល​បន្ត​ដំណើរការ​ខណៈ​ដែល​អ្នក​កំពុង​គេង
អ្នក​គួរតែ​ព្យាយាម​រុករក​មើល​ផ្នែក​ណា​នៃ​អាជីវកម្ម​អ្នក​ដែល​អ្នក​អាច​ឲ្យ​ម៉ាស៊ីន​ធ្វើការ​ជំនួស​អ្នក​។ ឧទាហរណ៍​ដូច​ជា​ការ Post លើ Facebook ជាដើម​។ អ្នក​មិន​ចាំបាច់​អង្គុយ​រក​រូបភាព ឬ​គិត​ពី​អ្វី​ដែល​ត្រូវ​សរសេរ​ជា​រៀងរាល់ថ្ងៃ​ទេ​។ ផ្ទុយ​មក​វិញ អ្នក​អាច​គិត​ម្តង​ឲ្យ​បាន​គ្រប់ ៧ Post សម្រាប់ ៧​ថ្ងៃ រួច​កំណត់​ថ្ងៃ​លើ Facebook ឲ្យ​វា​ផូស​ខ្លួនឯង​ដោយ​ស្វ័យប្រវត្តិ​។ ដូច្នេះ​ប្រសិនបើ​អ្នកជា​អ្នកលក់​អន​ឡាញ អ្នក​អាច​ដើរ​ចោល​ប្រព័ន្ធ​សង្គម​អ្នក​ពីរ​ទៅ​បី​ម៉ោង​ចោល​មុន​នឹង​ត្រលប់​មក​វិញ​ដើម្បី​ឆ្លើយ​តប​នឹង​សារ ឬ Comment របស់​អតិថិជន​ក៏​មិន​មាន​បញ្ហា​ដែរ​។

២. ចែករំលែក​ចំណេះដឹង​ដែល​មិន​ចេះ​ផុត​ថ្ងៃ​កំណត់
ប្រសិនបើ​អ្នក​ចង់​ក្លាយជា​មនុស្ស​ដែល​ជោគជ័យ អ្នក​មិន​ត្រូវ​ចាំតែ​យក​ពី​អ្នក​ដទៃ​ទេ តែ​អ្នក​ក៏​គួរ​ចែករំលែក​អ្វី​ដែល​អ្នកមាន​ទៅ​អ្នក​ដទៃ​ដែរ​។ ហើយ​នៅ​ពេល​ដែល​អតិថិជន​មើលឃើញ​សមត្ថភាព​របស់​អ្នក​នោះ ពួក​គេ​នឹង​កាន់តែ​ជឿ​ទុកចិត្ត​អ្នក និង​ចាប់ផ្តើម​ស្មោះត្រង់​នឹង​អាជីវកម្ម​អ្នកផង​ដែរ​។
ឧទាហរណ៍ ប្រសិនបើ​អ្នកជា​អ្នកលក់​សម្លៀក​បំពាក់​អន​ឡាញ​ដែល​ស្រលាញ់​ការ​តុបតែង​ខ្លួន អ្នក​អាច​ឧស្សាហ៍​ចែករំលែក​ពី​គន្លឹះ​ក្នុង​ការ​ស្លៀកពាក់​សម្រាប់​កម្មវិធី​ខុស​ៗ​គ្នា​ជាដើម​។ ឬ​ប្រសិនបើ​អ្នកជា​អាជីវកម្ម​រកស៊ី​ថតរូប​សម្រាប់​កម្មវិធី​ពិសេស​ៗ អ្នក​ក៏​អាច​បង្កើត​វី​ឌី​អូ​បង្រៀន​អ្នក​ដទៃ​ពី​វិ​ថី​ថតរូប​តាម​ទូរស័ព្ទ​ឲ្យ​បាន​ស្អាត​ដែរ​។

៣. យល់​ដឹង​ពី​ចំណុច​ពិសេស​របស់​អ្នក
ប្រាកដ​ណាស់ អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​ដែល​លក់​ផលិតផល ឬ​ផ្តល់​សេវាកម្ម​តែ​មួយ​មាន​រាប់រយ និង​រាប់​ពាន់ ប៉ុន្តែ​តើ​មាន​កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នកមាន​លក្ខណៈ​ខុស​ប្លែក​ពី​អាជីវកម្ម​អ្នក​ដទៃ? តើ​វា​ជា​ភាពរួស​រាយ​រាក់ទាក់​របស់​អ្នកលក់? ភាព​រហ័ស​ទាន់ចិត្ត? គុណភាព​ទំនិញ? ឬ​បទ​ពិសោធន៍​ដ៏​កម្សត់​របស់​អ្នក​ដែល​ធ្វើ​ឲ្យ​អតិថិជន​ចង់​គាំទ្រ​អ្នក? ពេល​ដែល​អ្នកដឹង​ពី​ចំណុច​ពិសេស​នេះ​ហើយ អ្នក​ត្រូវ​តែ​ពង្រឹង​វា​បន្ថែម​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​កាន់តែ​លេចធ្លោ ហើយ​ពេល​នោះ អតិថិជន​នឹង​មក​រក​អ្នក​ដោយ​ខ្លួនឯង​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ