ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់ «​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​ ឈាន​​ចូល​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​កីឡា​ប្រដាល់ ​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​» ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ បន្ទាប់​ពី​ឆ្លងកាត់​ការ ប្រកួត​អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​កន្លង​មក ។…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​កីឡា​ប្រដាល់ ​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​» ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ បន្ទាប់​ពី​ឆ្លងកាត់​ការ ប្រកួត​អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​កន្លង​មក ។

កីឡាករ អេ​លី​ត ភក្ដី មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ជួប​ប្រកួត​ជាមួយ​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​មកុដ​រាជសីហ៍ ។ ឯ​កីឡាករ​ថៃ ហ្វា​ស៊ី​ថង ប៉​.​យុទ្ធភូមិ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដូច​គ្នា រិ​ទ្ធ​អៃ​យ៉ា​រ៉ា ត​.​សិលា​ឆ័​យ ។

សម្រាប់​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ សុទ្ធតែ​ជា​អ្នក​ប្រដាល់​ដែល​មាន​ក្បាច់គុន​ល្អ​ដូច​គ្នា ទោះ​បី​ជា​ការ​ប្រកួត​លើក​នេះ​មាន​ម្នាក់​ដែល​មានឱកាស​ឡើង​ទៅ​កាន់​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ក៏​ដោយ ប៉ុន្តែ​រវាង​គូ​នេះ​ពិបាក​ក្នុង​ការ​វាយតម្លៃ​ខ្លាំង​ណាស់ ។ បើ​តាម​ការ​កត់សម្គាល់ អេ​លី​ត ភក្ដី ជា​កីឡាករ​ដែល​មាន​វ័យក្មេង កម្លាំង​ខ្លាំង ថ្វីដៃ​ប្រកួត​ក៏​ល្អ​ថែម​ទៀត ។

ចំណែក​កីឡាករ សេក គឹ​ម​រួន ជា​អ្នក​ប្រដាល់​ចាស់វស្សា មានបទពិសោធន៍​ប្រកួត​យូរ​ឆ្នាំ​មក​ហើយ ខ្លាច​តែ​ចាញ់​កម្លាំង​ប៉ុណ្ណោះ ។ ចំណែកអ្នក​តាមដាន​ការ​ប្រកួត​វិញ បាន​លើក​ឡើង​ថា​គូ​នេះ​មិន​អាច​មើល​ស្រាល​ខាង​ណា​ម្នាក់​បាន​ឡើយ ព្រោះ អេ​លី​ត ភក្ដី អាង​កម្លាំង ចំណែក សេក គឹ​ម​រួន ល្បិច​ប្រយុទ្ធ​ល្អ ។ ដូច្នេះ​គូ​នេះ បើ​ចង់​ដឹង​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ទ ា​ល់​តែ​រង់ចាំ​អ៊ុត​មើល​ការ​ប្រកួត​ជាក់ស្ដែង​ទាំងអស់​គ្នា ។

ដោយឡែក ចំពោះ​កីឡាករ​ថៃ ហ្វា​ស៊ី​ត​ថង ប៉​.​យុទ្ធភូមិ ដែល​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ រិ​ទ្ធ​អៃ
យ៉ា​រ៉ា ត​.​សិលា​ឆ័​យ លើក​នេះ ក៏​មិន​អាច​ទាយ ទុក​មុន​បាន​ដែរ ព្រោះថា​រវាង​គេ​ទាំង​២​សុទ្ធ
តែ​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ល្អ​ដូច​គ្នា ហើយ​ថែម​ទាំង​មាន​កម្លាំង​ខ្លាំង​ដូច​គ្នា​ទៀត​។ ម្យ៉ាងវិញទៀត មុន​នឹង​ឡើង​មក​ដល់​វគ្គ​នេះ ពួក​គេ​ទាំង​២​នាក់​សុទ្ធតែ​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​ដូច​គ្នា​ទៀត លើក​នេះ​ខ្លាំង​ប៉ះ​ខ្លាំង​ហើយ ។

ចំណែក​គូប្រកួត​មិត្តភាព​វិញ កីឡាករ ធឿ​ន ធា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​ប្រកួត​ជាមួយ​កីឡាករ​ឡាវ ធុ​ត​ស៍​ភុ​ន ផេ​ត​ចិន្ដា ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ ឯ​គូប្រកួត​បើក​ឆាក ហេង វិ​ឆ័​យ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ លួ​ន សុ​ខេ​ង មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ