ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អេ​ត្យូ​ ពី​មក​ទទួល​រង្វាន់​ណូបែល

4 ឆ្នាំ មុន

ប្រទេស​អេ​ត្យូ​ពី ៖ ប្រឈម​មុខ​នឹង​ការ​តវ៉ា​ប្រឆាំង​ក្នុង​ប្រទេស នាយក​រដ្ឋមន្ត្រី​អេ​ត្យូ​ពី​លោក​ABIY AHMED​កាលពី​ថ្ងៃ​ទី​១០​ធ្នូ​បាន​ទទួល​ក្នុង​ទីក្រុង​អូ​ស្លូ ពានរ​ង្ចា​ន់​ណូបែល​សន្តិភាព​ក្នុង​ពិធី​ដ៏​សង្ខេប​មួយ ហើយ​គ្មាន​ទាំង​សន្និសីទ​សារព័ត៌មាន ចំពោះ​បណ្ដា​ភ្ញៀវ​ដែល​បាន​មក​ចូលរួម​។ ​មេ​ដឹកនាំ​វ័យក្មេង​បំផុត​របស់​អាហ្វ្រិក​អាយុ​៤៣​ឆ្នាំ​រូប​នេះ បាន​ទទួល​ជា​ផ្លូវការ​នូវ​ពានរង្វាន់​នេះ​ក្នុង​ពិធី​មូ​យ​ដែល​ចាប់ផ្ដើម​នា​វេលា​ម៉ោង​១៣​ម៉ោង​ក្នុងស្រុក…

ប្រទេស​អេ​ត្យូ​ពី ៖ ប្រឈម​មុខ​នឹង​ការ​តវ៉ា​ប្រឆាំង​ក្នុង​ប្រទេស នាយក​រដ្ឋមន្ត្រី​អេ​ត្យូ​ពី​លោក​ABIY AHMED​កាលពី​ថ្ងៃ​ទី​១០​ធ្នូ​បាន​ទទួល​ក្នុង​ទីក្រុង​អូ​ស្លូ ពានរ​ង្ចា​ន់​ណូបែល​សន្តិភាព​ក្នុង​ពិធី​ដ៏​សង្ខេប​មួយ ហើយ​គ្មាន​ទាំង​សន្និសីទ​សារព័ត៌មាន ចំពោះ​បណ្ដា​ភ្ញៀវ​ដែល​បាន​មក​ចូលរួម​។

​មេ​ដឹកនាំ​វ័យក្មេង​បំផុត​របស់​អាហ្វ្រិក​អាយុ​៤៣​ឆ្នាំ​រូប​នេះ បាន​ទទួល​ជា​ផ្លូវការ​នូវ​ពានរង្វាន់​នេះ​ក្នុង​ពិធី​មូ​យ​ដែល​ចាប់ផ្ដើម​នា​វេលា​ម៉ោង​១៣​ម៉ោង​ក្នុងស្រុក ក្នុង​សណ្ឋាគារ​នៃ​ទីក្រុង​អូ​ស្លូ ដោយ​មាន​វត្តមាន​ជា​ពិសេស​គ្រូ​សារ​រាជវង្ស​ន័​រ​វែ​ស​។

ពានរង្វាន់​ណូបែល​នេះ​ត្រូវ​បាន​សម្រេច​ផ្ដល់​ជូន​កាលពី​ថ្ងៃ​ទី​១១​តុលា ដល់​លោក​ ABIY AHMED​ ដោយសារ​ជា​ពិសេស ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​រវាង​ប្រទេស​លោក​និង​អេ​រី​ត្រេ​ជិតខាង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ