កូរ៉េ​ខាងត្បូង​ប៉ះពាល់​ខ្លាំង​ដោយ​សង្គ្រាម​​ពាណិជ្ជកម្ម


ប្រទេស​កូរ៉េ​ខាងត្បូង ៖ របាយការណ៍​មួយគូ​សបញ្ជាក់​កាលពី​ថ្ងៃ​ទី​១០​ធ្នូ​ថា កូរ៉េ​ខាងត្បូង​អាច​ជា​អ្នក​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត ក្នុង​ចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​សំខាន់​ៗ ដោយសារ​ទំនាស់​ពាណិជ្ជកម្ម​អូស​បន្លាយ រវាង​សហរដ្ឋ​អា​មេ​រិ​ក​និង​ចិន មក​ពី​ការ​ចំណុះ​យ៉ាង​ខ្លាំង​របស់​ខ្លូ​ន​ចំពោះ​ការ​នាំ​ចេញ​ឆ្ពោះទៅ​កាន់​ប្រទេស​ទាំង​២​នោះ​។

របាយការណ៍​នេះ​របស់​វិទ្យា​សា្ថ​ន​WOORI FINANCE RESEARCH​បន្ត​ថា សហរដ្ឋអាមេរិក​និង​ចិន​ជា​អ្នក​នាំ​ចូល​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក នៃ​ផលិតផល​កូរ៉េ​ខាងត្បូង ហើយ​ការ​បញ្ជូន​ទំនិញ​ទៅ​កាន់​ប្រទេស​ទាំង​២​នេះ តំណាង​ឲ្យ​ជាង​១​ភាគ​៤​នៃ​ការ​នាំ​ចេញ​សរុប​របស់​កូរ៉េ​ខាងត្បូង​កាលពី​ឆ្នាំទៅ​មិ​ញ​។ ក្នុង​ឆ្នាំ​២០១៨​ការ​នាំ​ចេញ​ទៅ​កាន់​ចិន​តំណាង​ឲ្យ​២៦,៨%​នៃ​ការ​នាំ​ចេញ​សរុប​របស់​កូរ៉េ​ខាងត្បូង ទល់​នឹង​១៩,៥%​សម្រាប់​ជប៉ុន ៧,១%​សម្រាប់​អា​ល្លឺ​ម៉​ង់​និង​៤,២%​សម្រាប់​បារាំង​។

អាស្រ័យ​ហេតុនេះ​ហើយ​បានជា​ការ​នាំ​ចេញ​របស់​ប្រទេស​បាន​ធ្លាក់​ចុះ​៩,៨% ក្នុងអំឡុងពេល​ពី​ខែមករា​មក​ខែកញ្ញា ដែល​នោះ​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត ក្នុង​ចំណោម​ប្រទេស​ពាណិជ្ជកម្ម​សំខាន់​១០​នៃ​ពិភពលោក​។ ការ​នាំ​ចេញ​របស់​អង់គ្លេស​បាន​ចុះ​ថយ​៦,៣%​ក្នុង​ដំណាក់កាល​ដូច​គ្នា​នេះ​។ ចំណែក​ការ​នាំ​ចេញ​របស់​អា​ល្លឺ​ម៉​ង់​ទៅ​កាន់​បរទេស​ចុះ​ថយ​៥,១%​និង​ការ​នាំ​ចេញ​របស់​ជប៉ុន​ចុះ​ថយ​៤,៤%​។

ទោះបី​យ៉ាងណា​របាយការណ៍​នេះ​លើក​ឡើង​ថា ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កួ​រ៉េ​ខាង​ត្បូង ការ​នាំ​ចេញ​របស់​ប្រទេស​អាច​ងើបឡើង​វិញ​ដោយ​រហ័ស ប្រសិនបើ​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​ប៉េ​កាំ​ង សម្រេច​បាន​កិច្ចព្រមព្រៀង​ដំបូង​ក្នុង​ការ​ចរចា​ពា​ណិ​ជ្ច​កម្ម​របស់​ពួក​គេ​ដែល​កំពុង​ធ្វើ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ