ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ ទម្លាប់​ធ្វើការ​របស់ អ៊ី​ឡុ​ន ម៉ាស់ ដែល​ជួយ​ឲ្យ​លោក​ជោគជ័យ

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Telsa, SpaceX និង The…

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Telsa, SpaceX និង The Boring Company ជា​អ្នកដឹកនាំ​ដែល​ធ្លាប់​គេង​ក្នុង​រោងចក្រ​របស់​ខ្លួន​ដើម្បី​ធានា​ថា​ផលិតកម្ម​រថយន្ត​អគ្គិសនី​របស់​លោក​កើត​មាន​ឡើង​ដោយ​រលូន ។ ក្រៅពី​ការ​ប្តេជ្ញា​ចង់​មើលឃើញ​លទ្ធផល​ខ្ពស់​ហើយ លោក​ម៉ាស់​មាន​ទម្លាប់​ធ្វើការ​ល្អ​ៗ​ជា​ច្រើន​ដែល​ជួយ​ឲ្យ​លោក​ក្លាយជា​មហាសេដ្ឋី​ស្តុកស្តម្ភ​ដែល​ត្រូវ​បាន​ចែករំលែក​ដូច​ខាងក្រោម​នេះ​៖

១. កុំ​ប្រជុំ​ច្រើន​ពេក
លោក​ម៉ាស់​ជា​អ្នកដឹកនាំ​មួយ​រូប​ដែល​ស្អប់​ការ​ប្រជុំ​យ៉ាង​ខ្លាំង​។ លោក​បាន​ចែករំលែក​មក​ថា ការ​ប្រជុំ​ច្រើន​ពេក​អាច​នាំ​បញ្ហា​មក​ឲ្យ​ក្រុមហ៊ុន​ទៅ​វិញ ដូច្នេះ​មនុស្ស​គួរតែ​ដើរ​ចេញពី​កិច្ចប្រជុំ​ធំ​ៗ​ប្រសិនបើ​ពួក​គេ​មិន​មាន​អ្វី​ចូលរួម​ចំណែក​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​មិន​មាន​កិច្ចការ​សំខាន់​ដែល​ត្រូវ​ប្រញាប់​ខ្លាំង​ទេ​នោះ ក្រុមហ៊ុន​មិន​គួរ​មាន​កិច្ចប្រជុំ​ញឹកញាប់​ឡើយ​។

២. កុំ​ប្រើ​ពាក្យ​បច្ចេកទេស​ច្រើន
លោក​ម៉ាស់​បាន​ហាម​មិន​ឲ្យ​បុគ្គលិក​ប្រើ​ពាក្យកាត់ ឬ​ពាក្យ​បច្ចេកទេស​ដើម្បី​បកស្រាយ​ពី​វ​ត្តុ កម្មវិធី Software ឬ​ដំណើរការ​ណាមួយ​ក្នុង​ក្រុមហ៊ុន Telsa ទេ ។ មាន​ន័យ​ថា រាល់​ពាក្យ​ដែល​ទាមទារ​ឲ្យ​អ្នក​និយាយ​បកស្រាយ​បន្ថែម​គឺជា​ពាក្យ​ដែល​រាំងស្ទះ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ។

៣. ទាក់ទង​គ្នា​ដោយ​ផ្ទាល់​មិនយូរ​ហូរហែ​ច្រើន
បុគ្គលិក​ដែល​ធ្វើការ​ឲ្យ​លោក​ម៉ាស់​មិន​ចាំបាច់​ត្រូវ​ឆ្លងកាត់​អ្នកគ្រប់គ្រង​ផ្ទាល់​សិន​ទេ​ទើប​អាច​ផ្ញើ​បន្ត​ព័ត៌មាន​សំខាន់​ៗ​ទៅ​ផ្នែក​ដទៃ​នៃ​ក្រុមហ៊ុន ។ លោក​ម៉ាស់​តែងតែ​ជំរុញ​ឲ្យ​មនុស្ស​ធ្វើការ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​វិញ​ដើម្បី​ព​ន្លឿ​ន​ការងារ ។

៤. គោរព​តាម ឡូ​ហ្សិ​ច មិនមែន​បទបញ្ជា​ទេ
ប្រើ​សតិសម្បជញ្ញៈ​ជា​និច្ច​សម្រាប់​រាល់​ការ​សម្រេចចិត្ត ។ ប្រសិនបើ​ក្នុង​ស្ថាន​ការ​ណាមួយ​ដែល​គោរព​តាម​បទបញ្ជា​ក្រុមហ៊ុន​មិន​សម​ហេតុ​សម​ផល​នោះ បទបញ្ជា​ក្រុមហ៊ុន​គួរតែ​មានការ​ផ្លាស់​ប្តូរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ