ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ចូលរួម​ពង្រឹង​ការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​-​គ្រឿងញៀ.ន និង​ក្មេង​បោះ​បង់​​ការ​សិក្សា

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ «​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​ត្រូវ​ចូលរួម​ពង្រឹង​ការងារ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ និង​គ្រឿងញៀន ព្រមទាំង​ក្មេង​បោះបង់​ការ​សិក្សា​» ។ លោក​អភិបាលខេត្ត​លើក​ឡើង​បែប​នេះ​ក្នុង​ទិវា​អន្តរជាតិ​នៃ​អ្នក​ស្ម័គ្រចិត្ត ក្រោម​ប្រធានបទ «​ស្ម័គ្រចិត្ត​ដើម្បី​អនាគត ប្រកប​ដោយ​បរិ​យា​ប័ន្ន​»…

ខេត្តបន្ទាយមានជ័យ ៖ «​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​ត្រូវ​ចូលរួម​ពង្រឹង​ការងារ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ និង​គ្រឿងញៀន ព្រមទាំង​ក្មេង​បោះបង់​ការ​សិក្សា​» ។ លោក​អភិបាលខេត្ត​លើក​ឡើង​បែប​នេះ​ក្នុង​ទិវា​អន្តរជាតិ​នៃ​អ្នក​ស្ម័គ្រចិត្ត ក្រោម​ប្រធានបទ «​ស្ម័គ្រចិត្ត​ដើម្បី​អនាគត ប្រកប​ដោយ​បរិ​យា​ប័ន្ន​» ដែល​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសា​ស៍​ថា អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​៦០០​នាក់ (​ស្រី​៣២១​នាក់​) នៅ​តាម​ឃុំ​-​សង្កាត់​ចំនួន​៤៥​លើ​៦៥​ក្នុង​ខេត្ត​ហើយ​យុវជន​កាកបាទក្រហមកម្ពុជា​សរុប​ចំនួន​៦៨៣​នាក់ (​ស្រី​៥៥៦​នាក់​) គ្រូ​ទីប្រឹក្សា​២៤​នាក់ (​ស្រី​៥​នាក់​) នៅ​តាម​វិទ្យាល័យ​គោលដៅ​ចំនួន​១២​និង​ពង្រីក​យុវជន​ថ្មី​បន្ថែម​លើ​វិទ្យាល័យ​ចំនួន​១៨​សរុប​ចំនួន​៩០០​នាក់​ស្រី​៧៥៦​នាក់ គ្រូ​ទីប្រឹក្សា​៣៦​នាក់​ស្រី​៨​នាក់​។

លោក​បាន​បញ្ជាក់​ថា ជាក់ស្តែង​យុវជន​និង​អ្នក​ស្ម័គ្រ​ចិត្តបាន​ចូលរួម​ជាមួយ​អនុ​សាខា​ផ្តល់​អំណោយ​ជូន​គ្រួសារ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ទឹក​ក​ជំនន់ អគ្គី​ភ័យ ក្រីក្រ ចាស់ជរា កុមារ​កំព្រា អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​បាន​ចំនួន​២៥​លើក សរុប​ចំនួន​៤៨៨​នាក់​ ក្នុង​នោះ​យុវជន​ចូលរួម​ចំនួន​២៥០​នាក់ ទីប្រឹក្សា​ចំនួន​១៣​នាក់ អ្នក​ស្ម័គ្រចិត្ត​៥០​នាក់​។

លោក​ជំទាវ ម៉ៅ ម៉ា​ល័យ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​កោត​ស​សើរ​ចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ដូច​ជា​ក្រុម​យុវជន​ស្ម័គ្រចិត្ត​និង​អ្នក​ស្ម័គ្រចិត្ត​ដែល​ដែល​ខិតខំ​ប្រឹងប្រែង​នាំ​យក​អំណោយ​ចែក​ជូន​អ្នក​ដែល​រង​គ្រោះ​ដោយ​ធម្មជាតិ​មាន​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត​ខ្យល់​កន្ត្រាក់ អគ្គី​ភ័យ ក្រីក្រ​ចាស់ជរា​ពិការ​ក្មេង​កំព្រា និង​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ជា​ការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា កន្លែង​ដែល​មានទុក្ខ និង​លំបាក​ កន្លែង​នោះ​មាន​កាកបាទក្រហមកម្ពុជា​ចុះ​ជួយ​ជា​និច្ច​ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ