ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ទំនាក់ទំនង​ទាំង​៤​នេះ​នឹង​ជួយ​ឱ្យ​អ្នករក​លុយ​បាន​កាន់តែ​ច្រើន

4 ឆ្នាំ មុន

ដើម្បី​ក្លាយជា​មនុស្ស​ដែល​ជោគជ័យ​និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ពេល​ខ្លះ​គឺ​អ្នក​មិន​អាច​ពឹងផ្អែក​តែ​លើ​ខ្លួនឯង​ម្នាក់​ទេ​។ ផ្ទុយ​មក​វិញ អ្នក​ត្រូវការ​ក្រុមការងារ​មួយ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ក្តី​ស្រ​ម៉ៃ​របស់​អ្នក​ក្លាយជា​ការ​ពិត​បាន​។ យ៉ាងណា​ក្តី ការ​ដឹកនាំ​ក្រុម​មិនមែន​ជា​រឿង​ងាយ​ឡើយ ហើយ​ភាព​ដឹកនាំ​ដែល​មាន​ប្រសិទ្ធិ​ភាព​តែងតែ​ពឹងផ្អែក​លើ​កត្តា​ជា​ច្រើន​ជា​ពិសេស​គឺ​លើ​យុទ្ធសាស្ត្រ​ទំនាក់ទំនង​ជាមួយនឹង​សមាជិក​ក្រុម​។ ដូច្នេះ​ដើម្បី​ជំរុញ​ឲ្យ​ក្រុមការងារ​របស់​អ្នក​ជួយ​សម្រេច​គោលដៅ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក​នោះ អ្នក​គួរ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ខាងក្រោម​នេះ​ក្នុង​ការ​ទំនាក់ទំនង​ដោយ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​៖ ១….

ដើម្បី​ក្លាយជា​មនុស្ស​ដែល​ជោគជ័យ​និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ពេល​ខ្លះ​គឺ​អ្នក​មិន​អាច​ពឹងផ្អែក​តែ​លើ​ខ្លួនឯង​ម្នាក់​ទេ​។ ផ្ទុយ​មក​វិញ អ្នក​ត្រូវការ​ក្រុមការងារ​មួយ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ក្តី​ស្រ​ម៉ៃ​របស់​អ្នក​ក្លាយជា​ការ​ពិត​បាន​។

យ៉ាងណា​ក្តី ការ​ដឹកនាំ​ក្រុម​មិនមែន​ជា​រឿង​ងាយ​ឡើយ ហើយ​ភាព​ដឹកនាំ​ដែល​មាន​ប្រសិទ្ធិ​ភាព​តែងតែ​ពឹងផ្អែក​លើ​កត្តា​ជា​ច្រើន​ជា​ពិសេស​គឺ​លើ​យុទ្ធសាស្ត្រ​ទំនាក់ទំនង​ជាមួយនឹង​សមាជិក​ក្រុម​។ ដូច្នេះ​ដើម្បី​ជំរុញ​ឲ្យ​ក្រុមការងារ​របស់​អ្នក​ជួយ​សម្រេច​គោលដៅ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក​នោះ អ្នក​គួរ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ខាងក្រោម​នេះ​ក្នុង​ការ​ទំនាក់ទំនង​ដោយ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​៖

១. ភាព​ច្បាស់លាស់
អ្នកដឹកនាំ​មិន​គួរ​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​យល់​ខុស​ពី​អ្វី​ដែល​ខ្លួន​ចង់​និយាយ​ទេ​ដូច្នេះ​ភាព​ច្បាស់លាស់​គឺជា​អ្វី​ដែល​អ្នកដឹកនាំ​គួរតែ​ធានា​ថា​មាន​រាល់ពេល​ធ្វើ​ទំនាក់ទំនង​ជាមួយ​សមាជិក​ក្រុម​។ រាល់​ការ ងារ​ទាំងអស់ អ្វី​ដែល​ទាមទារ​ភាព​ច្បាស់លាស់​ជាងគេ​រួម​មាន​គោលដៅ និង​ការ​រំពឹង​ទុកជា​ដើម​។

២. ភាព​ជឿជាក់
ភាព​ជឿជាក់​លើ​ខ្លួន​ពេល​ដែល​និយាយ​ជាមួយនឹង​ក្រុមការងារ​ជា​កត្តា​សំខាន់​មិន​ថា​អ្នក​កំពុងនិយាយ​ជាមួយ​មនុស្ស​ម្នាក់ ឬ​ច្រើន​ទេ​ព្រោះ​អ្នកដឹកនាំ​ដែល​បង្ហាញ​ពី​ជំនឿ​ចិត្ត​លើ​ខ្លួន​អាច​ទាក់ទាញ និង​ជំរុញ​ទឹកចិត្ត​អ្នក​ស្តាប់​។

៣. តម្លាភាព
ក្នុង​នាម​ជា​អ្នកដឹកនាំ​មួយ​រូប អ្នក​ក៏​គួរ​រក្សា​តម្លាភាព និង​ទំនាក់ទំនង​ដោយ​បើកចំហរ និង​ស្មោះត្រង់​ជាមួយ​ក្រុមការងារ ដែល​អនុញ្ញាត​ឲ្យ​អ្នកធ្វើការ​ក្រោម​អ្នក​មើលឃើញ​ការ​ចូលរួម​របស់​ពួក​គេ​ក្នុង​ការ​សម្រេច​គោលដៅ​របស់​ក្រុមហ៊ុន​ឬ​អាជីវកម្ម​។ ប្រសិនបើ​មិន​មាន​តម្លាភាព​និង​ភាព​ស្មោះ​ត្រង់នេះ​ទេ បុគ្គលិក​អាច​នឹង​ចាប់ផ្តើម​មិន​ជឿ​ទុកចិត្ត​ក្រុមហ៊ុន​ដែល​ប៉ះពាល់​ដល់​ការ​សហការ​គ្នា​ជាដើម​។

៤. ការ​រើស​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ
ការ​ទំនាក់ទំនង​ដែល​មាន​ប្រ​សិ​ទិ្ធ​ភាព​មិន​ត្រឹមតែ​ពឹងផ្អែក​លើ​គុណភាព​នៃ​ការ​ផ្ញើ​សារ​ទេ តែ​ក៏​ពាក់ព័ន្ធ​ទៅ​នឹង​ពេលវេលា​ដែល​អ្នក​ចាប់ផ្តើម​វា​ដែរ ជា​ពិសេស​សម្រាប់​ការ​សន្ទនា​ដែល​ពិបាក​ៗ​។ ប្រសិនបើ​មានការ​សន្ទនា​ខ្លះ​អាច​ធ្វើ​ឲ្យ​អ្នកចូលរួម​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន ឬ​អាច​បង្ក​ភាព​តានតឹង​ពិតមែន​ក្តី អ្នកដឹកនាំ​ដែល​ល្អ​មិន​គួរ​រង​ចាំ​យូរ​ទេ​ព្រោះ​បញ្ហា​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​មុន​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ