ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​ដែល​មាន​ប្រើប្រាស់​នូវ​សារធាតុ​ញៀន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌ​ច្បារ​អំពៅ មាន​នគរបាល​, កម្លាំង​កងរាជអាវុធហត្ថ និង​ប្រជា​ការពារ ដឹកនាំ​ដោយ​លោក​ណុ​ប ផា អភិបាលរង​ខណ្ឌ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​លើ​ក្រុម​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ដែល​មាន​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌ​ច្បារ​អំពៅ មាន​នគរបាល​, កម្លាំង​កងរាជអាវុធហត្ថ និង​ប្រជា​ការពារ ដឹកនាំ​ដោយ​លោក​ណុ​ប ផា អភិបាលរង​ខណ្ឌ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​លើ​ក្រុម​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ដែល​មាន​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទល់មុខ​នឹង​វត្ត​ចំប៉ា ស្ថិត​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩​នេះ ។

លោក​ណុ​ប ផា អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ ដែល​ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់ អោយ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​លើក​ក្រុម​អ្នក​បើ​បររថ​យន្ត​ធុន​ធំ​នៅ​ពេល​នេះ គឺ​ដោយ​យល់​ឃើញ​ថា កន្លង​មក​ក្រុម​អ្នកបើកបរ​រថយន្ត​ធុន​ធំ​មួយ​ចំនួន ជា​យុវជន​ដែ​ប្រើប្រាស់​ថ្នាំ​ញៀន ហើយ​តែង​បើកបរ​បង្ក​គ្រោះជា​បន្តបន្ទាប់​នៅ​លើ​ដងផ្លូវ​សាធារណៈ បង្ក​អោយ​អន្តរាយ​ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ជា​បន្តបន្ទាប់​រហូត​មក ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​ខណ្ឌ បើក​ការ​ចុះ​ត្រួតពិនិត្យ​តែ​ម្តង​ទៅ ។

លោក​អភិបាលរង​ខណ្ឌ​បាន​បន្ត​ថា ការ​ចុះ​ពិនិត្យ​នេះ ក៏​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​សាធារណៈ​ផង​ដែរ ហើយ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ នឹង​បន្តសកម្មភាព​នេះ​ទៅ​មុខជា​បន្ត​ទៀត​អោយ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ផង​ដែរ ។ ទន្ទឹម​នឹង​នោះ​រាល់​រថយន្ត​ដែល​មាន​បិទ​ស្កុ​ត​ខ្មៅ និង​បាំងវាំងនន​ក្នុង​រថយន្ត​នោះ​ក៏​ត្រូវ​តម្រូវ​អោយ​បក​ចេញ​ផង​ដែរ និង​ណែនាំ​អោយ​ពួក​គាត់​បញ្ឈប់​ការ​បិទ ឬ​បាំង​លើ​កញ្ចក់​រថយន្ត​បន្ត​ទៀត ។

លោក​អភិបាលរង​ខណ្ឌ​បាន​បន្ត​ទៀត​ថា ជុំវិញ​ការ​ចុះ​ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ខាងលើ​នេះ កម្លាំង​ចម្រុះ​បាន​ត្រួតពិនិត្យ​លើ​រថយន្ត​សរុប​៥៧​គ្រឿង ស្មើនឹង​៥៧​នាក់ ប៉ុន្តែ​ក្នុង​នោះ​មាន​៤​នាក់​ប៉ុណ្ណោះ ដែល​មាន​ផ្ទុក​សារធាតុ​ញៀន​ខុសច្បាប់ ដូច្នោះ​ពួក​គេ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​សាកសួរ​នាំ និង​បន្សាប​សារធាតុ​ញៀន ។ ចំណែក​រថយន្ត​របស់​ពួក​គេ ត្រូវ​អាជ្ញាធរ​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​ម្ចាស់​ក្រុមហ៊ុន​អោយមក​ទទួលយក​ទៅ​វិញ​ផង​ដែរ ។

សូម​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​ទាំង​៤​នាក់ ដែល​បាន​ឃាត់ខ្លួន​ខាងលើ​រួម​មាន ១-​ឈ្មោះ ឆឺ​ន រ៉ៃ​យ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បើកបរ ស្នាក់​នៅ​ភូមិ​ដីឥដ្ឋ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​, ២-​ឈ្មោះ គង់ ស្រាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បើកបរ ស្នាក់​នៅ​ភូមិ​ត្រែង​ត្រ​យឹ​ង ខេត្តកំពុងស្ពឺ , ៣-​ឈ្មោះ​ថា ឡាយ​ស្រេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ឃ្លាំង​ម្តុំ​វត្ត​អង្គ​តា​មិ​ញ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ៤-​ឈ្មោះ បួន មក​រា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​បឹង​ជើងឯក ខណ្ឌដង្កោ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ