ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាគត​ម្ចាស់​ឆ្នាំ​ទាំង​៦​នឹង​ក្លាយជា​អ្នកមាន​ទ្រព្យស្តុកស្តម្ភ​បុណ្យស័ក្តិ​ខ្ពង់ខ្ពស់

4 ឆ្នាំ មុន

បើ​តាម​ជើង​លេខ​កំពូល​ហោរ​ចិន​សែ​បាន​អះអាង​ថា លោក​អ្នក​ដែល​កើត​ឆ្នាំ​ទាំង​៦ មមែ ម្សាញ់ ជូត វក ថោះ ឆ្លូវ មាន​ខ្សែជីវិត​ភ្លឺ​ត្រចះត្រចង់​ដូច​ពន្លឺ​ឆព្វណ្ណរង្សី​ទៅ​ថ្ងៃ​អនាគត​នឹង​ជា​អ្នកមាន​សំណាង​ធំ មាន​លាភ…

បើ​តាម​ជើង​លេខ​កំពូល​ហោរ​ចិន​សែ​បាន​អះអាង​ថា លោក​អ្នក​ដែល​កើត​ឆ្នាំ​ទាំង​៦ មមែ ម្សាញ់ ជូត វក ថោះ ឆ្លូវ មាន​ខ្សែជីវិត​ភ្លឺ​ត្រចះត្រចង់​ដូច​ពន្លឺ​ឆព្វណ្ណរង្សី​ទៅ​ថ្ងៃ​អនាគត​នឹង​ជា​អ្នកមាន​សំណាង​ធំ មាន​លាភ មាន​លុយ មាសប្រាក់ ទ្រព្យសម្បត្តិ​មហាសាល និង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់​រស់នៅ​ដោយ​សុភមង្គល​ដ៏​ប្រសើរ ដែល​តម្រូវ​ឲ្យ​លោក​អ្នក​ស៊ែរ សុំ​លាភសក្ការៈ​ឥឡូវនេះ ។ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ឲ្យ​លោក​អ្នក​ជួប​តែ​លាភ​សំណាង ទ្រព្យធន យសស័ក្តិ​រស់នៅ​ពោរពេញ​ទៅ​ដោយ​សិរី​សួស្តី​តរៀង​ទៅ ។

ឆ្នាំមមែ ពពែ​មាស​សេដ្ឋី​ចឹ​ញ្ចឹ​ម ទៅ​ថ្ងៃ​អនាគត​លោក​អ្នក​នឹង​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ ម៉ោង​នៃ​លាភ​សំណាង ៦​ព្រឹក​រហូត​ដល់​៧​យប់ លេខ​នាំ​សំណាង ៤១៤ មានសំណាង​ល្អ ទេវតា​ទ្រព្យ​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ រាល់​ការងារ​រក​ទទួលទាន មាសប្រាក់ លាភ​លុយ​ហូរ​ចូល​ដូច​ទឹកបាក់​ទំនប់​ស្រោចស្រព​ជីវិត​ជោកជាំ​ដោយ​សិរី​មង្គល ។

ឆ្នាំម្សាញ់ ស្តេចពស់ មាន​តេជៈ​បារមី មាន​អំណាច​ខ្លាំងក្លា ទៅ​ថ្ងៃ​អនាគត​នឹង​បាន​ក្លាយជា​អ្នកមាន​សម្បត្តិ​មហាសាល ម៉ោង​នៃ​លាភ​សំណាង ៤​ទៀប​ភ្លឺ​រហូត​ដល់​១១​យប់ លេខ​នាំ​សំណាង 315 យក​លាភ​សម្បត្តិ​មហាសេដ្ឋី មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​ទទួល​លាភ​ជ័យ ប្រាក់​ចូល​គ្រប់​ទិស​ទី ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខ​សប្បាយ​តាម​ផ្លូវ​ជា​និច្ច ។ រីឯ​បញ្ហា​ស្នេហា ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ជា​និច្ច ។

ឆ្នាំជូត ស្តេច​កណ្តុរស មន្ត្រី​ចឹ​ញ្ចឹ​ម ធ្វើ​កិច្ចការ​អ្វី​ៗ​តែង​ជា​អ្នកមាន​គំនិត​ជ្រះថ្លា ប្រាជ្ញា​វាងវៃ ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង ។ ការងារ​សព្វបែបយ៉ាង​មាន​តែ​អ្នកគាំទ្រ ទំនុកបម្រុង​សព្វគ្រប់​បែប​យ៉ាង ម៉ោង​នៃ​លាភ​សំណាង ៣​ទៀប​ភ្លឺ​រហូត​ដល់​១១​យប់ លេខ​នាំ​សំណាង 252 ទៅ​ថ្ងៃ​អនាគត​ជា​អ្នកមាន​សំណាងល្អ​ទទួល​សម្បត្តិ​មហាសេដ្ឋី មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ រាល់​ការងារ​រក​ទទួលទាន​លោក​អ្នក មាន​លាភ​មាន​លុយ​ចូល​វាល់​លាន និង​បាន​ឡើង​មុខ​តំណែង​ខ្ពង់ខ្ពស់ ។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ការ​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ ។

ឆ្នាំវក ពានរ​ទេវតា​ថែរក្សា មាន​លាភ​មាន​ជ័យ រាសី​ខ្ពស់ត្រដែត មាន​មនុស្ស​ម្នា​ស្រលាញ់​រាប់អាន ច្រើន ។ ម៉ោង​នៃ​លាភ​សំណាង ៧​ព្រឹក​ដល់​១០​យប់ លេខ​នាំ​សំណាង 360 ទៅ​ថ្ងៃ​អនាគត​លោក​អ្នកមាន​លាភ​សម្បត្តិ​អភិជន មានសំណាង​ល្អ ទេវតា​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​ទទួល​បាន​លាភ​ផល​យ៉ាង​ក្រាស់ក្រៃ ។ សំរាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​ចំណេញ​កប់​ក្តោង ហើយ​ពិសេស​នោះ បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទី​ជិត ទី​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ ក្សេមក្សាន្ត ។

ឆ្នាំថោះ កំពូល​ទ​ស្សាយ នាំ​លាភ នាំ​ជ័យ នាំ​សុភមង្គល រាសី​ខ្ពស់ត្រដែត ប្រាថ្នា​អ្វី​បាន​សម្រេច ដូច​បំណង ទៅ​ថ្ងៃ​អនាគត ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ និង​ទទួល​បាន​បុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់ ។ ម៉ោង​នៃ​លាភ​សំណាង​៤​ព្រឹក​ដល់​៨​យប់ លេខ​នាំ​សំណាង 234 បារមី​ស័ក្តិសិទ្ធិ​បំផុត និង​មានសំណាង​ល្អ​សម្បូរ​សម្បត្តិ​ហូរហៀរ មាន​លាភ មាន​ជ័យ មាន​លុយ​មហាសាល ។ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ និង​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន មាន​លាភ​ចូល លុយកាក់​ហូរ​ចាក់​សន្ធឹកសន្ធាប់ ។ ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​បាន​សុខ​សប្បាយ​តាម​ផ្លូវ ឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំឆ្លូវ ឧសភរាជ មាន​តេជៈ​បារមី មាន​អំណាច​ខ្លាំងក្លា មាន​មនុស្ស​ល្អ​ៗ​ចូល​មក​ជួយ​ជ្រោមជ្រែង​ការងារ​តូច​ធំ​ដើម្បី​ឱ្យ​អនាគត លោក​អ្នក​បាន​ក្លាយជា​មនុស្ស​មានសម្បត្តិ​មហាសាល ម៉ោង​នៃ​លាភ​សំណាង ៦​ព្រឹក​ដល់​៩​យប់ លេខ​នាំ​សំណាង 180 យក​លាភ​សម្បត្តិ​មហាសេដ្ឋី បារមី​ស័ក្តិសិទ្ធិ​ណាស់ មានសំណាង​ល្អ មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​ទទួល​បាន​លាភ​ជ័យ​គ្រប់​ទិស​ទី ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា មក​ណា​បាន​សុខ​សប្បាយ​រាល់ថ្ងៃ ។ រីឯ​បញ្ហា​ស្នេហា ប្រុស​ស្រី​មាន​តែ​សិរី​មង្គល​ក្នុង​ជីវិត ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ