ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​ម្នាក់​រង​គ្រោះ​ព្រោះ​ត្រូវ​ក្រុម​ចោរ​ទម្លាក់យោង​បោក​យក​អស់ពី​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ដោយ​គាត់​ប្រាប់​ថា ត្រូវ​មនុស្ស​១​ក្រុម​ដាក់​ថ្នាំ​តាម​រយៈ​ការ​ទះ​ស្មា​គាត់ រួច​នាំ​យក​គ្រឿងអលង្ការ​មាស និង​លុយ​អស់ ព្រមទាំង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ដោយ​គាត់​ប្រាប់​ថា ត្រូវ​មនុស្ស​១​ក្រុម​ដាក់​ថ្នាំ​តាម​រយៈ​ការ​ទះ​ស្មា​គាត់ រួច​នាំ​យក​គ្រឿងអលង្ការ​មាស និង​លុយ​អស់ ព្រមទាំង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១០ ខែធ្នូ​នេះ​មក​ម្ល៉េះ នៅ​តាម​ផ្លូវលំ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ពិត​ទៅ គឺ​ស្ត្រី​ខាងលើ​នោះ​បាន​ចាញ់ល្បិច​បោក​របស់​ក្រុម​ចោរ​ទម្លាក់យោង​តាម​រូបភាព​ណាមួយ​ប៉ុណ្ណោះ ហើយ​ល្បិច​ចោរ​ទម្លាក់យោង​នេះ​ពុំ​មែន​ទើប​កើតឡើង​លើក​ទី​១​នោះ​ទេ គឺ​រាប់​ដង​មិន​អស់​មក​ហើយ​ដែល​អ្នក​ល្ងង់​ទើប​ចាញ់បោក​ក្រុម​នោះ​បាន ។ លុះ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ទើប​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ​៣ ឲ្យ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ខាងលើ​ណែនាំ​ឲ្យ​គាត់​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​សង្កាត់​ត្រពាំង​ក្រសាំង​វិញ ព្រោះ​ជនសង្ស័យ​បាន​នាំ​គាត់​ទៅ​ដោះ​យក​គ្រឿងអលង្ការ​លុយ​និង​ទូរស័ព្ទ​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​នោះ ។

ស្ត្រី​រង​គ្រោះ​រូប​នោះ​ឈ្មោះ ឆិល ចាន់​ដា​រ៉ា អាយុ​៤០​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ​យីហោ «​គ្លេ​ត​ភី​» ហៅ​រោងចក្រ​៣​ជាន់ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោម​ចៅ​៣ គាត់ គឺជា​ស្រី​ម៉េ​ម៉ា​យ​កូន​២​នាក់ ដោយ​កូនប្រុស​បួស​ជា​សង្ឃ និង​កូនស្រី​ម្នាក់​នៅ​តូច​នៅឡើយ ។ សព្វថ្ងៃ​គាត់​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្នល់ ឃុំ​ស្រែ​ននោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

របស់​ដែល​បាត់បង់​ចិញ្ចៀន​ត្រា​មាស​ទម្ងន់​៣​ជី​១​វង់ ក្រវិល​មាស​៥​ហ៊ុន​១​គូ លុយ​ចំនួន​២០០​ដុល្លារ ដែល​ទើប​បើក​ប្រាក់ខែ​បាន​ថ្មី​ៗ ព្រមទាំង​ប្រាក់រ​កមួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​ម៉ាក oppo ១​គ្រឿង​ផង​ដែរ ។ ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​និយាយ​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែធ្នូ ខណៈ​ដែល​គាត់​កំពុង​ដើរ​ចេញពី​ធ្វើការ​រោងចក្រ​ចូល​ទៅ​កន្លែង​ដក​លុយ​វី​ង រួច​ត្រឡប់​ទៅ​កាន់​ផ្ទះ​ជួល​ដែល​គាត់​ស្នាក់​នៅ ស្រាប់តែ​បាន​ជួប​ស្ត្រី​២​នាក់​ទៅ​ទះ​ស្មា​គាត់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​រឹង​ជើង​រឹង​ដៃ​ដើរ​ស្ទើរ​ពុំ​ចង់​រួច គ្មាន​កម្លាំងកំហែង​សោះ ។

ខណៈនោះ​ឃើញ​មនុស្ស​ម្នារ​ដើរ​កាត់​ពីមុខ​ដែរ តែ​ហាក់​មានការ​ភាន់ភាំង​ស្មារតី​រកតែ​និយាយ​មិន​រួច​ឡើយ បន្ទាប់​មក​មាន​បុរស​២​នាក់​ទៀត​ជិះ​ម៉ូតូ​២​គ្រឿង​ទៅ​ដល់​ដែរ រួច​បាន​នាំ​នាង​ឡើង​ម៉ូតូ​ជិះ​ចេញពី​ជិត​រោងចក្រ​នៅ​ភូមិ​ជម្ពូ​វ័ន ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ដោះ​ដូរ​យក​គ្រឿងអលង្ការ លុយ និង​ទូរស័ព្ទ រួច​គេចខ្លួន​បាត់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយមក​មាន​អ្នក​រត់​ម៉ូតូឌុប​អាណិត​នាង​ក៏​បាន​ឌុ​ប​នាង​ទៅ​កាន់​ផ្ទះ​ជួល​វិញ ប៉ុន្តែ​នាង​អត់​បាន​ទៅ​ប្ដឹង​នគរបាល​ភ្លាម​ៗ​នោះ​ទេ គឺ​រហូត​ព្រឹក​ឡើង​ទើប​ទៅ​ប្ដឹង​នគរបាល ហើយ​នាង​ចង់​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាងណា​ជួយ​យក​ទ្រព្យសម្បត្តិ​គាត់​ដែល​បាត់បង់​នោះ​ត្រឹមតែ​ពាក់កណ្ដាល​វិញ​ក៏​បាន​ដែរ ។ ព្រោះ​គាត់​គ្មាន​លុយ​សម្រាប់​ឲ្យ​កូន​រៀន​ទេ កូនប្រុស​គាត់​អាយុ​១៥​ឆ្នាំ​បួស​ជា​សង្ឃ​ត្រូវការ​លុយ​រៀន ចំណែក​កូនស្រី អាយុ​១០​ឆ្នាំ ក៏​ត្រូវការ​លុយ​រៀន​ដែរ ហើយ​គាត់​ជា​ស្រី​មេម៉ាយ​គ្មាន​លទ្ធភាព​រក​ប្រាក់​បាន​ច្រើន​ឡើយ ។

ដោយឡែក​នគរបាល​មិន​ជឿ​ថា មាន​ថ្នាំ​ឯណា​មក​ដាក់​គ្រាន់តែ​ទះ​ស្មា​១​ដៃ​ធ្វើ​ឲ្យ​រឹង​ជើង​រឹង​ដៃ​និយាយ​មិន​ចេញ​រហូត​ភាន់ភាំង​ស្មារតី​នោះ​ទេ បើ​ថ្នាំ​សណ្ដំ​ដាក់​ក្នុង​ទឹក​សុទ្ធ​ៗ ភេសជ្ជៈ​ជាដើម​នោះ គឺ​អាច និង​មាន​មែន ហើយ​បើ​ត្រូវ​ថ្នាំ​នេះ​ហើយ និង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ និង​មិន​អាច​ធូរស្រាល​ឡើង​វិញ​ក្នុង​រយៈពេល​ខ្លី​ឡើយ ។ ប៉ុន្តែ​ករណី​ដូច​ស្ត្រី​ខាងលើ​នេះ គឺជា​ការ​ចាញ់បោក​ក្រុម​ចោរ​ទម្លាក់យោង​ដែល​យក​គ្រឿងអលង្ការ​កាឡៃ​ទៅ​ដូរ​យក​គ្រឿងអលង្ការ​មាស​ពិត​ៗ ឬ​ក៏​លុយ និង​ទូរស័ព្ទ​ពី​គាត់ ហើយដោយ​សារ​តែ​គាត់​ចង់បាន​របស់​ខែល​ជនសង្ស័យ​បង្ហាញ​ឲ្យ​មើលឃើញ​ច្រើន​ជាង​របស់​ខ្លួនឯង ទើប​ងាយ និង​ចាញ់បោក​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ