ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លែង​ខ្មែរ បាន​និង​កំពុង​ជះ​ឥទ្ធិពល​ខ្លាំងក្លា ដល់​គ្រប់​មជ្ឈដ្ឋាន​ជាតិ-អន្តរជាតិ

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង  ៖ កាលពី​វេលា​ម៉ោង​៧ និង៣០​នាទី​ព្រឹកនា​ថ្ងៃ​ទី​១១ ​ធ្នូ ​នេះ រដ្ឋបាល​ខេត្តកោះកុង បាន​សហ​ការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​រៀបចំ​ពិធី​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​លើក​ទី​២៣…

ខេត្តកោះកុង  ៖ កាលពី​វេលា​ម៉ោង​៧ និង៣០​នាទី​ព្រឹកនា​ថ្ងៃ​ទី​១១ ​ធ្នូ ​នេះ រដ្ឋបាល​ខេត្តកោះកុង បាន​សហ​ការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​រៀបចំ​ពិធី​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​លើក​ទី​២៣ នៅ​ក្នុង​ទីលាន​បាល់ទាត់ ទល់មុខ​សាលាខេត្ត​ចាស់ ស្ថិតក្រោម​អធិបតីភាព​លោកអ៊ុ​ក សុ​ជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្ប​ធ​ម៌ និង​វិចិត្រ​សិល្បៈ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ តឿន ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម៌ និង​វិចិត្រ
​សិ​ល្បៈ និង​លោកស្រី ឈុ​ន រ៉ា​វុ​ធ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កោះកុង រួម​ទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន អង្គភាព​នានា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ជា​ច្រើន​នាក់​ផង​ដែរ ។

លោក អ៊ុ​ក សុ​ជាតិ បាន​ថ្លែង​​ថា ខ្លែង​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​បាន​និង​កំពុង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា ដល់​គ្រប់​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ ។ ជា​រៀង​រាល់​ឆ្នាំ​ក្រសួង​វប្ប​ធ​ម៌ និង​វិចិត្រ​សិ​ល្បៈ តែងតែ​ប្រារ​ព្វ​ពិធី​បើ​កម​ហោ​ស្រប​បង្ហើរខ្លែង​ខ្មែរ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ដើម្បី​ជ្រើសរើស​យក​អ្នក​ដែល​មាន​ទេព​កោសល្យ​ក្នុង​ការ​ធ្វើ​ខ្លែង និង​បង្ហើរខ្លែង​បាន​ចំនួន​២២លើក​មក​ហើយ ។

ក្នុង​នោះ​លក្ខណៈ​ជា​អន្តរជាតិ​យើង​បាន​រៀបចំ​ម​ហោ​ស្រប​បាន​ចំនួន​៣​លើក គឺ​ឆ្នាំ​២០០៤ មាន​ខ្លែង​អន្តរ​ជាតិ​៥​ប្រទេស​បាន​ចូលរួមឆ្នាំ​២០០៦ មាន​ខ្លែង​អន្តរជាតិ​១៧​ប្រទេស ​បាន​ចូលរួម និង​ឆ្នាំ​២០១០ មាន​ខ្លែង​អន្តរជាតិ​៩​ប្រទេស​បាន​ចូលរួម​នៅ​លើ​ឆាក​អន្តរជាតិ​វិញ ខ្លែង​ខ្មែរ​បាន​ចូលរួម​មហោស្រពចំនួន​៦៦​លើក ។

ជា​លទ្ធផល​នៃ​ការ​ប្រកួត​បង្ហើរខ្លែង​ខ្មែរ ដែល​បាន​រៀបចំ​ឡើង​នា​ពេល​នេះ​ឃើញ​ថា មាន​ខ្លែង​ខ្មែរ​ដែល​ត្រូវ​បាន​ចូលរួម​ប្រកួត​មាន​ចំនួន​២៣​ខេត្ត​/​ក្រុង និង​ខ្លែង​ស្វ័យរិន​មាន​ចំនួន​៤៧​ខ្លែង ចំពោះ​ខេត្ត​ដែល​ទទួល​បាន​ជ័យ​លា​ភី​គឹ ខេត្តតាកែវ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ខេត្តកំពង់ឆ្នាំង ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ ចំពោះ​ខេត្តកោះកុង និង មណ្ឌលគិរី ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ ។

ការ​រៀបចំ​ខាងលើ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណងផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ ពិសេស​ដល់​កុលបុត្ត​កុលធីតា​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ចូលរួម​ជួយ​ថែរក្សា​នូវ​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់ ដែល​ជា​កេរ្តិ៍​តំណែល​របស់​ដូនតា​អោយ​បាន​ស្ថិតស្ថេរ​គង់វង្ស ព្រមទាំង​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ បាន​ទស្សនា​នូវ​ព្រិ​ត្តិ​ការណ៍​វប្ប​ធ​ម៌​ដ៏​មាន​សារសំខាន់​នេះ ៕

អត្ថបទសរសេរ ដោយ