ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​​សន្តិសុខ​ និងកម្មករ​ខ្មែរ​-ចិន​ ​សង្ស័យ​​​ករណី​​គាស់​ទូដែកក្នុង​ក្រុមហ៊ុន​

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​និង​ស្រុក បាន​សម្រេច​ធ្វើការ​ចាប់​ឃាត់ខ្លួន មនុស្ស​ប្រុស-ស្រី​៣​នាក់ ក្នុង​នោះ មាន​ម្នាក់​ជា​ជនជាតិ​ចិន ​ក្រោយ​ពី​សង្ស័យ​ថា ពួក​គេ​ទាំងនេះ មាន​ជាប់​ពាក់​ព័​ន្ធនិង​ករណី​អំពើ​ចោរកម្ម​លួច​គាស់​ទូដែក​យក​លុយ​ពី​ក្នុង​បន្ទប់​រដ្ឋបាលរបស់ក្រុមហ៊ុន​ចិន​ចំនួន​ជាង​៧​ម៉ឺន​ដុល្លារ…

ខេត្តក្រចេះ​ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​និង​ស្រុក បាន​សម្រេច​ធ្វើការ​ចាប់​ឃាត់ខ្លួន មនុស្ស​ប្រុស-ស្រី​៣​នាក់ ក្នុង​នោះ មាន​ម្នាក់​ជា​ជនជាតិ​ចិន ​ក្រោយ​ពី​សង្ស័យ​ថា ពួក​គេ​ទាំងនេះ មាន​ជាប់​ពាក់​ព័​ន្ធនិង​ករណី​អំពើ​ចោរកម្ម​លួច​គាស់​ទូដែក​យក​លុយ​ពី​ក្នុង​បន្ទប់​រដ្ឋបាលរបស់ក្រុមហ៊ុន​ចិន​ចំនួន​ជាង​៧​ម៉ឺន​ដុល្លារ ​។
ករណី​ចោរ​គាស់​ទូដែក​លួច​លុយ​របស់​ក្រុមហ៊ុន​ចិន​នេះ ​​កើតឡើង​នៅ​វេលាទៀន​ភ្លឺ​ថ្ងៃ​ទី​១០ ​ធ្នូ ស្ថិតនៅ​​ក្រុមហ៊ុន​វិនិយោគ​របស់​ក្រុមហ៊ុន​ដី សម្បទាន​សេដ្ឋកិច្ច​របស់​ចិន​មួយ ឈ្មោះហ្គា​លូ​ប​ល ​ក្នុងភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ​ ។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក​វរសេនីយ៍ឯកគុណ សោ​ភ័​ណ្ឌ បានប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ចុះ​ស្រាវជ្រាវ​ស៊ើប​អ​ង្កេ​តលើ​ករណី​នេះ នគរបាល​បាន​សម្រេច​ធ្វើកា​រឃាត់ខ្លួន​មនុស្ស​ប្រុស​-ស្រី​៣​នាក់ រួម​មាន រួម​មាន​សន្តិសុខ​​ម្នាក់ និង​កម្មករជា​ជនជាតិ​ចិន​ម្នាក់ ព្រមទាំង​ស្ត្រី​ខ្មែរ​ប្រ​ព​ន្ធបុរស​ជនជាតិ​ចិន​១​នាក់​ទៀត​ ដើម្បី​មក​ធ្វើការ​សាកសួរ​ក្រោយសង្ស័យ​ថា ពួក​គេ​អាច​ជាប់​ពាក់​ព័​ន្ធ ។

លោក​បញ្ជាក់​ថា លុយ​ដែល​បាត់បង់​ក្នុង​អំពើ​ចោរកម្ម​នេះ មាន​ចំនួន​ជាង​៧​ម៉ឺន​ដុល្លារ​។ ដែល​លុយ​ទាំងនោះ ត្រូវ​បាន​ដាក់​ក្នុង​ទូ​​ដែក​ក្នុង​បន្ទប់​រដ្ឋបាល​របស់​ក្រុមហ៊ុន​ហើយ ​ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចូល​លួច​គាស់​កម្ទេច ព្រមទាំង​បំផ្លាញ​កាមេរ៉ា​សុវត្ថិភាព​ថែម​ទៀត​ ។

ក្រោយ​ពី​មានការ​សង្ស័យ មនុស្ស​ប្រុស​ស្រី​ទាំង​៣​នាក់​ខាងលើ​នេះ ត្រូវ​បាន​ឃាត់ខ្លួន​មក ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ តែ​ល​ទ្ធផល​យ៉ាងណា​នោះ ​មិន​ត្រូវ​បានដឹង​នៅឡើយ​នោះ​ទេ​​។

អត្ថបទសរសេរ ដោយ