ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះឆ្លើយទៅរួច ថា​ជាឡានដឹក​ដំឡូង​មី​​

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ​រថយន្ត​វេ​អង​ចំនួន​៤​គ្រឿង​មាន​ដឹកឈើ​ពេញ​ៗ ធ្វើដំណើរ​​ចេញ​ពី​ស្រុក​វើ​ន​សៃ​ ឆ្ពោះ​ចូល​មក​ក្រុង​បាន​លុង ហើយត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ជុំ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​អូរ​ជុំ​ ​​ឃាត់នាំទៅសាកសួរ ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៨យប់​ថ្ងៃ​ទី​៦​…

ខេត្តរតនគិរី​ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ​រថយន្ត​វេ​អង​ចំនួន​៤​គ្រឿង​មាន​ដឹកឈើ​ពេញ​ៗ ធ្វើដំណើរ​​ចេញ​ពី​ស្រុក​វើ​ន​សៃ​ ឆ្ពោះ​ចូល​មក​ក្រុង​បាន​លុង ហើយត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ជុំ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​អូរ​ជុំ​ ​​ឃាត់នាំទៅសាកសួរ ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៨យប់​ថ្ងៃ​ទី​៦​ ធ្នូ ​ត្រង់​ចំណុច​សាលាឆទាន ស្ថិត​ក្នុងភូមិ​ថា​រ៉​ង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។

បើ​តាម​ប្រភព​ពី​លោក ខាត់ សុផល នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អូរ​ជុំ​បានឱ្យ​ដឹង​ថា​ ក្នុង​ពេល​កម្លាំង​របស់​លោក​ បានឃាត់​រថយន្ត​ដឹកឈើ​ខាងលើនោះ​ភ្លាម​ ព្រោះមាន​ការ​សង្ស័យ​សួរ ខណៈអ្នកបើកបរ​ប្រាប់​ថា ជារថយន្ត​ដឹក​ដំឡូង​មី​ទេនោះ ​។ លោក​បន្ត​ថា​ លុះពេលធ្វើការ​ត្រួតពិនិត្យ​ទៅ ​ក៏​ឃើញ​ផ្ទុក​សុទ្ធតែ​ឈើ​ប្រណីតពេញ​​រថយន្ត​តែ​ម្តង​ ។​

ប្រភពបន្តថា ប៉ុន្តែការ​ឃាត់​រថយន្តខាងលើនោះ ​​សង្កេត​ឃើញ​បាន​ត្រឹយម​​តែ​ជាង​២​ម៉ោង​ប៉ុណ្ណោះ ​ក៏​មាន​ឈ្មោះផល ផៃ​ ជិះ​រថយន្ត​មក​ដល់​ហើយ​អះអាង​ថា ខ្លួន​ជា​មេការ​ធំ នាំ​ឈើ​មួយ ។ ហើយ​រថយន្ត​ដឹកឈើ​របស់​ខ្លួន​ មានច្បាប់​ត្រឹមត្រូវ​ប៉ុន្តែ​មិន​ទាន់​បាន​PC​នៅឡើយ ​។​ លុះដល់​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ​ទើប​ឈ្មោះ ផល ផៃ នេះ​បាន​យក​PC​ មក​បង្ហាញ​សមត្ថកិច្ច​ហើយ​ក៏​នាំ​រថយន្ត​ទាំងនោះ​បើក​ចេញ​ទៅ​បាត់​ស្រ​ម៉ោ​ល​តែ​ម្តង ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​បង្ហើប​ថា​ រាល់ពេល​ដែល​លោក ផល ផៃ នាំ​រថយន្ត​ដឹក ឈើ​ទាំងនេះ​ចេញពី​គោលដៅ​ផ្សេង​ៗ​មិន​ដែល​ឃើញ​មាន​pc(​លិខិត​អនុញ្ញាតដឹក​ជញ្ជូន​) នោះ​មក​បង្ហាញ​សមត្ថកិច្ច​ឡើយ ​លុះដល់​ពេល​សមត្ថកិច្ច​ឃាត់​សួរនាំ​ទើប​រយ់​ការ​យក​pc​យក​បង្ហាញ​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ