ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​បន្ត កំណើត​រាជវាំង​ខ្មែរ​ទាំង​៧​ក្រោយ​សម័យ​អង្គរ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ក្រុង​ចាស់​បុរាណ​បាន​កើតឡើង​ពី​អតីតកាល​តាម​បច្ចេក​វិទ្យា​ទំនើប​ដោយសារ​ស្គែ​ន​តំបន់​នោះ ។ អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា ក្រុង​នោះ​ប្រហែលជា​មាន​អាយុកាល​នៅ​សតវត្សរ៍​ទី​៩​ដល់​១៤ និង​មាន​ក្រុង តូច​ៗ ជា​ច្រើន​ទៀត​មិនមែន​តែ​មួយ​ទេ ហើយ​បាន​បង្កើត​ព្រះរាជវាំង​ទី​១​នៅ​ទីនោះ…

ខេត្តបាត់ដំបង ៖ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ក្រុង​ចាស់​បុរាណ​បាន​កើតឡើង​ពី​អតីតកាល​តាម​បច្ចេក​វិទ្យា​ទំនើប​ដោយសារ​ស្គែ​ន​តំបន់​នោះ ។ អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា ក្រុង​នោះ​ប្រហែលជា​មាន​អាយុកាល​នៅ​សតវត្សរ៍​ទី​៩​ដល់​១៤ និង​មាន​ក្រុង តូច​ៗ ជា​ច្រើន​ទៀត​មិនមែន​តែ​មួយ​ទេ ហើយ​បាន​បង្កើត​ព្រះរាជវាំង​ទី​១​នៅ​ទីនោះ ។

បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​អូស្ដ្រាលី​បង្ហាញ​ថា ការ​រក​ឃើញ​ក្រុង​បុរាណ​ខ្មែរ​ក្នុង​តំបន់​ព្រៃ​នៅ​តំបន់​ភ្នំ​គូលែន​ដ៏​ធំ ដែល​កំពុង​គ្រប់​ដណ្ដប់​ទៅ​ដោយ​ព្រៃ​នៅ​តំបន់​ឧទ្យាន​ភ្នំ​គូលែន​សព្វ​ថ្ងៃនេះ ។ ក្រុម​ស្រាវជ្រាវ​មួយ​ក្រុម​ទៀត​របស់​ប្រទេស​បារាំង (ABF)​បាន​បង្ហាញ​របប​គំហើញ​តាម​ឯកសារ​លើ​ខ្នងភ្នំ​គូលែន​ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ សតវត្ស​ន៍ទី​៩ កើត​មាន​ទីតាំង​បន្ទាយ​,​ផ្ទះ​គូ​ចារ ក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន នរោត្តម​ភ្នំ​គូលែន ស្ថិត​នៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ជា​អតីត​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ (​យោង​លើ​ឯកសារ​ស្រាវជ្រាវ​បារាំង​-​ខ្មែរ​) ទីនោះ​ជា​ព្រះរាជវាំង​របស់​ព្រះ​អង្គ ទៅ​តាំង​រាជធានី​នៅ​លើ​ខ្នងភ្នំ​គូលែន ជា​រាជដំណាក់ ឬ​រាជវាំង​របស់​ព្រះ​អង្គ​ដែល​មាន​ផ្ទៃដី​៤០០​គិ​ណ​៦០០​ម៉ែត្រការ៉េ ។

បើ​យោង​តាម​សិលា​ច​រឹត​នៅ​ប្រាសាទស្តុកកក់ធំ​ដែល​មាន​លេខ​សំគាល់ (K.235) ប្រមាណ​ជាង​២០០​ឆ្នាំ​បន្ទាប់​ពី​ការ​ចូល​ទីវ​ង្គ​តរបស់​ព្រះ​អង្គ (​ជ័យ​វរ្ម័ន​ទី​២) ការ​ផ្លាស់​ប្តូរ​រាជវាំង​ចាស់​នេះ គឺ​ស្ថិត​នៅ​លើ​ខ្នងភ្នំ​គូលែន​នេះ ។ ក្នុង​ឆ្នាំ​២០០៩ អ្នក​បុរាណវិទ្យា​ជាតិ​អ​ប្សា​រា សហការ​ជាមួយ​អង្គការ​បុរាណវិទ្យា​(ABF)​ពិសោធន៍​ឃើញ​ថា ទីតាំង​នេះ​ស្ថិត​នៅ​ក្នុង​សតវត្ស​ន៍ទី​៩ ដោយ​ស្រប​តាម​ឯកសារ​កំណាយ​ចាប់ផ្តើម​ចេញពី​ទីតាំង​តែ​មួយ​ដូច​គ្នា​នៅ​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ។

ព្រះរាជវាំង​ទី​២ ស្ថិត​នៅ​ប្រាសាទភិមានអាកាស ជា​រាជវាំង​ចាស់​ក្នុង​សតវត្សរ៍​ទី​១១ ដោយ​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ស្ថិត​នៅ​ភូមិ​នគរ​ក្រៅ ឃុំ​គោក​ចក ស្រុក​នគរធំ ខេត្តសៀមរាប នៅ​ដើម​សតវត្ស​ន៍ទី​១១ គឺ​បាន​កសាង​សម្រាប់​រាជ​របស់​ព្រះ​អង្គ ជា​ប្រាសាទភ្នំ​សម្រាប់​គោរព​បូជា​របស់​ទ្រង់​ដែល​បាន​អភិសេក​ដំបូង​មាន​ប្រាង្គ​ធ្វើ​អំពី​មាស (​យោង​តាម​សម្តី​អ្នកដំណើរ​ចិន​ម្នាក់​ឈ្មោះ​ជីវ តា​ក្វា​ន់ បាន​មក​ដល់​ផ្ទាល់​កត់ត្រា​ទុក​) ដែល​មាន​រូប​នាគ​មាន​ក្បាល​៩ តំណាង​ឲ្យ​ដួង​ព្រលឹង​ស្រី​ស្អាត​ម្នាក់​បាន​ប្រែកាឡា​ខ្លួន​មក​ជួប​ព្រះ​អង្គ មុន​ពេល​ព្រះ​អង្គ​ចូល​ផ្ទុំ​ជាមួយ​ស្រីស្នំ និង​មហេសី​របស់​ព្រះ​អង្គជា​រៀង​រាល់​រាត្រី ។

លុះ​ចុង​សតវត្ស​ន៍ទី​១១ ក្រោយមក​ទៀត ទី​នេះ​បាន​ក្លាយទៅជា​កន្លែង​សម្រាប់​ទទួលភ្ញៀវ​បរទេស សំខាន់​ៗ​ផ្សេង​ៗ​ទៀត ។ ប្រាសាទភិមានអាកាស​កសាង​ដោយ​ថ្មភក់ និង​ថ្មបាយក្រៀម មាន​៣​ថ្នាក់​ស្រ​ដៀង​ប្រាសាទ​ពី​រ៉ា​មី​ដ​ផង​ដែរ មាន​កម្ពស់​ប្រហែល​១២​ម៉ែត្រ មាន​រាង​សន្ធាន​៤​ជ្រុង​ទ្រវែង មាន​ជណ្តើរ​ចោត​ទាំង​៤​ផ្នែក នៅ​ពេល​ឡើង​ទៅ​ដល់​កណ្តាល​គ្រប់​ជ្រុង បានឃើញ​ព្រះ​រូប​បដិមា រូប​សិង្ហ​ឈរ​នៅ​ក្បាល​ជណ្តើ​រទាំង​សងខាង ហើយ​មាន​បន្សល់​ស្លាកស្នាម​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​បាន​បង្ហាញ​ពី​ការ​ប្រើប្រាស់​សម្រាប់​រាជការ​ត្រួតពល និង​ការ​គោរព​ពិធី​តាម​សាសនា​ផ្សេង​ៗ ដែល​មាន​ភស្តុ​តាង​បន្សល់​ទុក​តាម​រយៈ​រឿងព្រេង ព្រះថោង​នាងនាគ និង​ការ​រក​ឃើញ​ដើម​ធ្លក និង​គ្រាប់​ផ្លែ​ធ្លក បាន​បញ្ចុះ​នៅ​បាត​ក្រោម​ប្រាសាទភិមានអាកាស​នេះ ដែល​ជាដើម​ហេតុ​ប្រវត្តិ​នគរ​គោក​ធ្លក បាន​និទាន ត​ៗ​គ្នា​តាំងពី​សតវត្សរ៍​ទី​១៩​នៃ​គ្រឹ​ស្ត​សករាជ (​យោង​ឯកសារ​អ្នក​ស្រាវជ្រាវ​បារាំង​+​អប្សរា​) ។

រាជវាំង​ទី​៣ បាន​កើតឡើង​នៅ​ទួល​បា​សាន ស្ថិត​នៅ​ខេត្តកំពង់ចាម សាងសង់​នៅ​ឆ្នាំ​១៤១៣ ដោយ​ព្រះបាទ​ពញាយ៉ាត ក្នុង​ដែនដី​ព្រះ​ស្រី​សុគន្ធ​បទ ស្ថិត​នៅ​លើ​ទួល​មួយ​ដាក់​ឈ្មោះ​ថា (​ទួល​បា​សាន​) ដែល​មាន​ន័យ​ចេញ​មក​ពី បាន​សុខសាន្ត​,​ក្សេមក្សាន្ត​,​សាន្តត្រាណ និង​ផុត​ពី​ទុក្ខ​ភ័យ ។

ក្នុង​សម័យ​នោះ មាន​ពួក​សៀម​ជា​ជនជាតិ​មួយ​ចេញពី​ប្រភព​តុងកឹង​មក​ពី​ប្រទេស​ចិន ចុះ​មក​ជ្រោយ​ឥណ្ឌូចិន នា​ចុង​សតវត្សរ៍​ទី​១២ បាន​ឈ្លានពាន​អង្គរ​រហូត​ដល់​បស្ចិម​ក្សត្រ​ចៅ​ពញាយ៉ាត បាន​ភៀស​ព្រះ​កាយ​មក​រក​ទី​ប្រភព​ថ្មី​មួយ មាន​ទីទួល​មានទឹក​ព័ទ្ធ​ជុំវិញ មានព្រៃ​ក្រាស់ ដើម្បី​គេច​ពី​ការ​ឈ្លានពាន​របស់​សត្រូវ ហើយ​បាន​ប្រកាស​ឲ្យ​មន្ត្រី សេវកាមាត្យ សាងសង់​ព្រះរាជវាំង​ថ្មី​ប្រកបដោយ​ក្បាច់ក្បូរ​រចនា​សមសួន សម្រាប់​ព្រះរាជា​គង់​ប្រថាប់ គឺ​ព្រះរាជវាំង​ថ្ម​នេះឯង ដែល​សព្វថ្ងៃ​ស្ថិត​នៅ​វត្ត​ស៊ី​ធរ ឃុំ​ស៊ី​ធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល នៅ​ជិត​ព្រះ​វិហារ​សួគ៌ ដែល​តឹកតាង​បាន​បន្សល់​ទុក​គឺ​ឈ្មោះ​វត្ត ឈ្មោះ​ភូមិសាស្ត្រ និង​ព្រះ​ចេតិយ បាន​បន្សល់​មក ។

នៅ​ឆ្នាំ​១៤៣១ (​ឯកសារ​ខ្លះ​ថា​១៤៣៣)​ព្រះ​អង្គ​បាន​លើក​ទីតាំង​មក​បា​សាន​នេះ​ពិតប្រាកដ​មែន ដែល​បាន​រៀប​តាំង​ជា​ក្បួនទ័ព​ដើម្បី​វាយ​រំដោះ​ក្រុង​អង្គរ​បាន​មក​វិញ​នោះ ហើយ​តាំង​ព្រះ​នគរ​ជា​រាជវាំង​ថ្មី ប៉ុន្តែ​ដោយ​​មាន​ទឹកជំនន់​ដ៏​ធំ​មួយ ព្រះ​អង្គ​បាន​សាង​រាជវាំង​នៅ​បា​សាន​នេះ​តែ​ជាង​១​ឆ្នាំ​តែ​ប៉ុណ្ណោះ (១៤៣២-​១៤៣៤) ហើយ​បាន​ប្តូរ​ទីតាំង​រាជធានី​មក​នៅ​ភ្នំ​ដូនពេញ ចតុមុខ​វិញ ។

ព្រះរាជវាំង​ទី​៤ គឺ​រាជវាំង​ចតុមុខ​មង្គល បាន​រៀបចំ​ចំនួន​២​លើក គឺ​នៅ​ឆ្នាំ​១៨៦៦ និង​រុះរើ​សាងសង់​ថ្មី​នៅ​ឆ្នាំ​១៩១៣ និង​រុះរើ​នៅ​ភ្នំពេញ​ចំនួន​២​លើក​ទៀត គឺ​នៅ​ឆ្នាំ​១៩៣៤ ក្នុង​រាជ​ព្រះបាទ​ស៊ី​សុវត្ថិ​រហូត​ដល់​សព្វថ្ងៃ ដែល​ស្ថិត​នៅ​ពីមុខ​ទន្លេចតុមុខ​ទាំង​៤ គឺ​ទន្លេមេគង្គ​លើ​-​ក្រោម ទន្លេបាសាក់ និង​ទន្លេសាប បែរមុខ​ទៅ​រក​មាត់ទន្លេ​ទិស​ខាងកើត មាន​កំពែង​ព័ទ្ធ​ជុំវិញ​ប្រវែង​ខាងកើត​៤២១​ម៉ែត្រ ខាងលិច​៤៣៥​ម៉ែត្រ ខាងជើង​៤៨៤​ម៉ែត្រ និង​ខាងត្បូង​៤៣២​ម៉ែត្រ កសាង​ឡើង​ដោយ​ព្រះបាទ​ព្រះ​នរោត្តម កំពែង​ថ្ម​លំអ​ដោយ​សន្លឹក​ស៊ី​មា កសាង​ឆ្នាំ​១៨៦៦​ដល់​១៨៧០ ក្នុង​រចនា​បទ​បាយ័ន មាន​ខ្លោងទ្វារ​ចេញចូល​ចំនួន​៥ សង់​មិន​ឲ្យ​ចាក់​ចំ​គ្នា​ឡើយ ប្រាសាទបាយ័ន​មាន​ទ្វារ​ជ័យ និង​ទ្វារ​ខ្មោច​នៅ​ទិស​ខាងកើត (​ទ្វារ​ខ្មោច​ស្តាំ​ដៃ​ទ្វារ​ជ័យ​) ។

ចំណែក​ព្រះ​បរមរាជវាំង​ចតុម្មុខ​ទិស​មង្គល​វិញ​មាន​ទ្វារ​ជ័យ និង​ទ្វារ​ខ្មោច​នៅ​ទិស​ខាងកើត​ដែរ ដែល​មាន​ទ្វារ​ខ្មោច​ស្ថិត​នៅ​ទិស​ខាងជើង​ទៅ​វិញ ដែល​ទ្វារ​ខ្មោច​អនុញ្ញាត​ឲ្យ​ប្រើ​នៅ​ពេល​មាន​ខ្សែ​ព្រះមហាក្សត្រ​សោយ​ទីវ​ង្គ​ត ដើម្បី​ដង្ហែ​ព្រះ​បរមសព​ទៅ​វាល​ព្រះ​មេរុ ដែល​សំណង់​នេះ​កសាង​តាម​ស្ថាបត្យកម្ម​ប្រពៃណី​ជាតិ​ដោយ​អ្នកឧកញ៉ា​ទេពនិម្មិត​ម៉ក់ ជា​ស្ថាបត្យករ​ដ៏​ឆ្នើម​ក្នុង​សម័យ​នោះ និង​មាន​ក្បាច់ក្បូរ​រចនា​តាម​ក្បួន​តាម​ដំបូល​នៃ​ប្រាសាទ និង​តាម​ប្រាង្គ​ប្រក់​ក្បឿង​ពណ៌​មាស ដែល​ជា​និមិត្តរូប​នៃ​ការ​រីក​ចម្រើន​មិន​ចេះ​ឈប់​ឈរ ចំណែក​ក្បឿង​ពណ៌​លឿង​តំណាង​ឲ្យ​ព្រះពុទ្ធ​សាសនា និង​ក្បឿង​ពណ៌​ស តំណាង​ឲ្យ​ព្រហ្មញ្ញសាសនា ។ (​នៅ​មាន​ត​)

អត្ថបទសរសេរ ដោយ