ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​​ធ្ងន់​ធ្ងរ​៣​យ៉ាង​ ដែល​អ្នកតែង​តែ​ប្រើ​ប្រាស់​​​ទូរស័ព្ទ​ឆ្លាត​វៃ​ច្រើន​​នៅ​ពេល​យប់​

4 ឆ្នាំ មុន

មនុស្ស​យើង​ភាគច្រើន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ច្រើន​តែ​មានការ​ពេញ​និយម​ណាស់​ការ​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​មុន​ពេល​ចូល​គេង​។​ យ៉ាងណាមិញ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ទូរស័ព្ទ​ឆ្លាត​វៃ​មាន​ឥទ្ធិពល​អាក្រក់​ច្រើន​ចំពោះ​សុខភាព ហើយ​ក៏​មិន​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​វា​ច្រើន​ដែរ ជា​ពិសេស​នៅ​ពេល​យប់​តែ​ម្តង​។ នេះ​ដោយសារ​តែ ទូរស័ព្ទ​ទាំង​អស់នោះ​នឹង​បញ្ចេញ​ពន្លឺ​ពណ៌​ខៀវ (Blue…

មនុស្ស​យើង​ភាគច្រើន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ច្រើន​តែ​មានការ​ពេញ​និយម​ណាស់​ការ​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​មុន​ពេល​ចូល​គេង​។​ យ៉ាងណាមិញ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ទូរស័ព្ទ​ឆ្លាត​វៃ​មាន​ឥទ្ធិពល​អាក្រក់​ច្រើន​ចំពោះ​សុខភាព ហើយ​ក៏​មិន​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​វា​ច្រើន​ដែរ ជា​ពិសេស​នៅ​ពេល​យប់​តែ​ម្តង​។ នេះ​ដោយសារ​តែ ទូរស័ព្ទ​ទាំង​អស់នោះ​នឹង​បញ្ចេញ​ពន្លឺ​ពណ៌​ខៀវ (Blue Light) ដែល​ជា​កាំរស្មី​របស់​ទូរស័ព្ទ និង​ប៉ះពាល់​យ៉ាងច្រើន​ចំពោះ​សុខភាព​មនុស្ស​។

អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ទៀត​ថា ទូរស័ព្ទ​ឆ្លាត​វៃ​មាន​ជាប់​ទាក់ទង​នឹង​ការ​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ទាំង​បី​យ៉ាងដូច​ខាងក្រោម​នេះ​នៅ​ពេល​ប្រើប្រាស់​វា​ច្រើន​នៅ​ពេល​យប់​៖

១-ប្រឈម​ខ្ពស់​នឹង​មហារីក ៖ កាលណា​ដែល​ប៉ះពាល់​នឹង​ពន្លឺ​កាន់តែ​ច្រើន​នៅ​ពេល​យប់​អាច​បណ្តាល​ឲ្យ​គេង​មិន​បាន​គ្រប់គ្រាន់ ដែល​រឿង​នេះ​ប្រឈម​ខ្ពស់​នឹង​មហារីក ជា​ពិសេស​មហារីក​សុដន់ និង​ក្រពេញ​ប្រូ​ស្តា​ត​តែ​ម្តង​។

តាម​ពិត​ទៅ Blue Light នឹង​ទៅ​ទប់ស្កាត់​ការ​បញ្ចេញ​អ័រម៉ូន Melatonin ដែល​ជា​អង់​ទី​អុក​ស៊ី​ដង់​សម្រាប់​ជួយ​ឲ្យ​ងងុយគេង​ផង និង​ប្រឆាំង​នឹង​មហារីក​ផង​។

២-គេង​មិន​លក់ ៖ អ័រម៉ូន Melatonin ក៏​មាន​នាទី​សម្រួល​ដល់​វដ្ត​នៃ​ការ​គេង​របស់​មនុស្ស​យើង​ដែរ​។ ដូច្នេះ នៅ​ពេល​រឿង​នេះ​ត្រូវ​បាន​រំខាន​ដល់ Blue Light វា​អាច​បណ្តាល​ឲ្យ​គេង​មិន​ងាយ​លក់​លើ​យ​។ ហើយ​កាលណា​គេង​មិន​លក់ វា​នឹង​បង្ក​ជា​ផលវិបាក​ដូច​ជា​៖

– ធាត់
– មាន​ជំងឺ​បេះដូង​សរសៃឈាម
– បាក់ទឹកចិត្ត
– ស្បែក​ឆាប់​ចាស់
– បាត់បង់​ការ​ចង​ចាំ
– មិន​មានការ​ឆ្លើយ​តប​នៃ​រាង​កាយ​ណាមួយ​លឿន​ដូច​មុន

៣-ខូច​ភ្នែក ៖ ការ​ប៉ះពាល់​នឹង Blue Light ច្រើន អាច​បណ្តាល​ឲ្យ​ខូច​រ៉េ​ទី​ន​របស់​ភ្នែក កើត​ជំងឺភ្នែកឡើងបាយ ព្រមទាំង​ជំងឺ Macular Degeneration​។

គ្រូពេទ្យ​ម្នាក់ ដែល​បាន​ពិនិត្យ​អ្នកជំងឺ​អាយុ ៣៥​ឆ្នាំ ឃើញ​ថា​មាន​ជំងឺភ្នែកឡើងបាយ​ដូច​អ្នកជំងឺ ៧៥​ឆ្នាំ​ដែរ​នោះ បាន​បញ្ជាក់​ថា ការ​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​មុន​ពេល​ចូល​គេង អាច​ជា​មូលហេតុ​ដំបូង​គេ​នៃ​ជំងឺភ្នែកឡើងបាយ​។

ដូច្នេះ​ក្រោយ​ពី​បាន​មើលឃើញ​ហេតុផល​ខាងលើ​នេះ​រួច​ហើយ យក​ល្អ​គួរតែ​បោះបង់​ទម្លាប់​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​មុន​ពេល​ចូល​គេង​ទៀត​ទៅ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ