ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លុប​បំបាត់​មុខ​លើ​ស្បែក​មុខ​បុរស ដោយ​វិធី​ងាយ​ៗ​ទាំង​នេះ

4 ឆ្នាំ មុន

មែនហើយ បុរស​ៗ​គ្នា​យើង​ដឹង​ហើយ​ថា ការ​ដែល​កើត​មុន​នៅ​លើ​មុខ​គឺជា​រឿង​មួយ​គួរ​ឲ្យ​អាម៉ាស និង​ធុញទ្រាន់​ណាស់​។​ដូច្នេះ​ក៏​មិន​មាន​នរណា​ពេញចិត្ត​នូវ​អាកា​រៈ​ស្នាម​ក្រហម​ៗ ជាំ ឬ​កើត​មុន​ពេញ​មុខ​នោះ​ទេ​។ យ៉ាងណាមិញ​អ្នកជំនាញ​ខាង​សុខភាព​ស្បែក​បាន​ណែនាំ​នូវ​វិធី​ដោះស្រាយ​បញ្ហា​មុខ​កើត​មុន​ងាយ​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ​៖ ១-លាងមុខ​យ៉ាង​ហោច​ណាស់​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ៖ ការ​លាង​សម្អាត​មុខ​មិន​គ្រាន់តែ​អាច​កំចាត់​ធូលី​ដី…

មែនហើយ បុរស​ៗ​គ្នា​យើង​ដឹង​ហើយ​ថា ការ​ដែល​កើត​មុន​នៅ​លើ​មុខ​គឺជា​រឿង​មួយ​គួរ​ឲ្យ​អាម៉ាស និង​ធុញទ្រាន់​ណាស់​។​ដូច្នេះ​ក៏​មិន​មាន​នរណា​ពេញចិត្ត​នូវ​អាកា​រៈ​ស្នាម​ក្រហម​ៗ ជាំ ឬ​កើត​មុន​ពេញ​មុខ​នោះ​ទេ​។ យ៉ាងណាមិញ​អ្នកជំនាញ​ខាង​សុខភាព​ស្បែក​បាន​ណែនាំ​នូវ​វិធី​ដោះស្រាយ​បញ្ហា​មុខ​កើត​មុន​ងាយ​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ​៖

១-លាងមុខ​យ៉ាង​ហោច​ណាស់​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ៖ ការ​លាង​សម្អាត​មុខ​មិន​គ្រាន់តែ​អាច​កំចាត់​ធូលី​ដី និង​ភាព​កខ្វក់​ទេ តែ​វា​ក៏​ជួយ​បង្កើន​ថាមពល​ដល់​ស្បែក​ផង​ដែរ​។ ចូរ​ប្រើប្រាស់​ផលិតផល​លាង​សម្អាត​មុខ​ដែល​ស័ក្តិសម​នឹង​ប្រភេទ​ស្បែក​អ្នកជា​ទៀងទាត់​។ ចូរ​ចាំ​ថា ផលិតផល​ដែល​មាន​គ្រឿងផ្សំ​ធម្មជាតិ​គឺ​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​មុន​បាន​ល្អ និង​មាន​ប្រសិទ្ធភាព​។

២-ប្រើ​ឡា​ម​កោ​ពុកមាត់​ដែល​មានគុណ​ភាព ៖ អ្នក​គួរតែ​មានការ​ថ្នាក់ថ្នម​ចំពោះ​ពុកមាត់​ផង​តាម​រយៈ​ការ​ប្រើ​ឡា​ម​កោ​ពុកមាត់​ដ៏​ល្អ ជាមួយនឹង​ក្រែ​ម​កោ​ពុកមាត់​ផង​។

៣-ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ៖ វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ថែរក្សា​ស្បែ​កុំ​ឲ្យ​កើត​មុន​នោះ​គឺ បង្គ្រប់​ជាតិ​ទឹក​ដល់​ខ្លួនឯង​ឲ្យ​បាន​គ្រប់គ្រាន់​។ វា​នឹង​ជួយ​ច្រោះ​ជាតិពុល ហើយ​ក៏​លាង​សម្អាត​ស្បែក​បាន​យ៉ាង​ល្អ​ដែរ​។

៤-កុំ​ប៉ះ​មុន​នោះ ៖ មិន​ត្រូវ​ប៉ះ ឬ​ព្យាយាម​ញិច​មុន​ឡើយ​។ ការ​ដែល​ស្ទាប់អង្អែល ឬ​ញិច​គ្រាន់តែ​ធ្វើ​ឲ្យ​មុន​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ព្រោះ​វា​នឹង​បន្សល់​ជា​ស្នាម​ផ្លែ​នៅ​ពេល​ក្រោយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ