ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ford F-150 អគ្គិសនី​អាច​ខ្លាំង​ជាង​រថយន្ត​របស់ Tesla

4 ឆ្នាំ មុន

ព័ត៌មាន​លម្អិត​ថ្មី​ៗ បាន​លេច​ចេញ​មក​ទាក់ទង​នឹង​រថយន្ត​អគ្គិសនី Ford F-150 ដែល​អាច​អូស​ទូរ​រថភ្លើង​បាន​រាប់​តោន​។ កម្មសិទ្ធិបញ្ញា​នៃ​គ្រោង​តួ​រថយន្ត បាន​បង្ហាញ​ពី​ការ​ដាក់​អា​គុយ ដែល​មាន​ទម្រង់​ស្រ​ដៀង​គ្នា​ទៅ​នឹង​ម៉ូ​ដែល​អគ្គិសនី​របស់​រថយន្ត Expedition​។ Ford…

ព័ត៌មាន​លម្អិត​ថ្មី​ៗ បាន​លេច​ចេញ​មក​ទាក់ទង​នឹង​រថយន្ត​អគ្គិសនី Ford F-150 ដែល​អាច​អូស​ទូរ​រថភ្លើង​បាន​រាប់​តោន​។ កម្មសិទ្ធិបញ្ញា​នៃ​គ្រោង​តួ​រថយន្ត បាន​បង្ហាញ​ពី​ការ​ដាក់​អា​គុយ ដែល​មាន​ទម្រង់​ស្រ​ដៀង​គ្នា​ទៅ​នឹង​ម៉ូ​ដែល​អគ្គិសនី​របស់​រថយន្ត Expedition​។

Ford បាន​និយាយ​ថា នេះ​អាច​អនុញ្ញាត​ឱ្យ​តួ​របស់​រថយន្ត​អគ្គិសនី Ford F-150 មាន​ទម្ងន់​ស្រាល និង មាន​តម្លៃ​ទាប​ក្នុង​ការ​ផលិត ជាង​តួ​រថយន្ត​អគ្គិសនី​ផ្សេង​ទៀត ដែល​មាន​អា​គុយ​មិន​នៅ​ស៊ីគ្នា​ជាមួយនឹង​តួ​រថយន្ត​។

ការ​បន្ថែម​ភាពរឹងមាំ​នៃ​រចនាសម្ព័ន្ធ ដែល​បាន​ផ្តល់​ដោយ​បន្ទះ​ផ្នែក​ខាងក្រោម​និង​កាត់​ទទឹង អាច​ផ្តល់​ឱ្យ​តួ​ខាងឆ្វេង​ខាងស្តាំ​មាន​លក្ខណៈ​ស្តើង​ជា​តួ​ធម្មតា តែ​មាន​ភាពរឹងមាំ​ជាង​។ នេះ​គឺ​ធ្វើ​ឱ្យ​តួ​មាន​ទម្ងន់​ស្រាល និង មាន​តម្លៃ​ទាប​ក្នុង​ការ​ផលិត ព្រោះតែ​ប្រើប្រាស់​សម្ភារៈ​តិច​ជាង​ធម្មតា​។

រថយន្ត​ភី​ក​អាប់​អគ្គិសនី Ford F-150 ត្រូវ​បាន​បញ្ជាក់​នៅ​ឯ​ពិព័រណ៍​រថយន្ត Detroit ឆ្នាំ ២០១៩ កាលពីដើម​ឆ្នាំ​នេះ ហើយ​វី​ដេ​អូ​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ក្នុង​ខែកក្កដា បាន​បង្ហាញ​នូវ​គម្រូ​ដើម​មួយ ដែល​ត្រូវ​បាន​ផលិត​នៅ​លើ​រថយន្ដ​អគ្គិសនី F-150 ដែល​កំពុង​អូស​ទាញ​រថភ្លើង​ទម្ងន់ ១​លាន​ផោន​។

លើស​ពី​នេះ​ទៀត គេ​បាន​រក​ឃើញ​លក្ខណៈ​ពិសេស​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ចំនួន​។ ទាំងនេះ​រួម​បញ្ចូល ការ​រៀបចំ​ដាក់​អា​គុយ​នៅ​ក្នុង​ផ្នែក​ដាច់​ដោយឡែក​នៃ​តួ​របស់​រថយន្ត​។ វា​ក៏​អាច​ជា​រថយន្ត​ដែល​ប្រើប្រាស់​ម៉ូ​ទ័​រ​អេ​ឡិច​ត្រិ​ច​បាន​ច្រើន​ដល់​ទៅ​៤​។ ដើម្បី​ធ្វើ​វា​ឱ្យ​ក្លាយទៅជា​ការ​ពិត ក្រុមហ៊ុន Ford Motor បាន​ប្រកាស​កិច្ចព្រមព្រៀង​វិនិយោគ​ទឹកប្រាក់​ចំនួន ៥០ លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន Rivian ខែមេសា​ឆ្នាំ ២០១៩ ។ រថយន្ត​អគ្គិសនី Ford F-150 ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឈាន​ដល់ទី​ផ្សារ​នៅ​ចុងឆ្នាំ ២០២១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ