បូជា​ផ្កា​ក្នុង​ថ្ងៃឧបោសថសីល


ថ្ងៃមួយ​ជា​ថ្ងៃឧបោសថសីល មាន​ទាយក​ម្នាក់​ឈ្មោះ​សុ​មន​មាលាការ គាត់​បានឃើញ​ព្រះ​សាស្តា​ហើយ​មានចិត្ត​ជ្រះថ្លា​យ៉ាង​ក្រៃ​លែង​បាន​យក​ផ្កាម្លិះ​នោះ​មក​ថ្វាយ​ជា​ពុទ្ធបូជា​។ ការ​បូជា​ផ្កាម្លិះ​របស់​នាយ​មាលាការ​នេះ​មាន​អានុភាព​ខ្លាំងក្លា​ណាស់ ។

ដោយ​អានុភាព​នៃ​ការ​បូជា​ផ្កា​នោះ​ក៏​បាន​បណ្តាល​ចិត្ត​ព្រះបាទ​ពិម្ពិសារ​ទ្រង់មាន​ព្រះ​ទ័យ​សោមនស្ស​យ៉ាង​ក្រៃ​លែង​ទ្រង់​បាន​ព្រះ​រាជទាន​នូវ​ព្រះរាជ​ទ្រព្យ​ជា​ច្រើន​ដល់​នាយ​សុ​មន​មាលាការ ។

ភិក្ខុ​ទាំងឡាយ​បាន​ប្រជុំ​គ្នា​និយាយ​សរសើរ​នូវ​ព្រះ​ពុទ្ធា​នុ​ភាព និង​ការ​បូជា​ផ្កាម្លិះ​ដែល​នាយ​មាលាការ​បាន​បូជា​ដល់​ព្រះ​សាស្តា​ដោយ​ចិត្ត​ជ្រះ​ថា្ល ។

ព្រះ​សាស្តា​ទ្រង់​ត្រាស់​នូវ​ព្រះ​គាថា​នេះ​ថាៈ បុគ្គល​ធ្វើ​កម្ម​ណា​ហើយ មិន​ក្តៅក្រហាយ​ជា​ខាងក្រោយ មានការ​ឆ្អែតចិត្ត មានចិត្ត​សប្បាយ សោយ​នូវ​ផល​នៃ​កម្ម​ណា កម្ម​ដែល​ធ្វើ​នោះ​ជា​កម្ម​ល្អ ឱ្យ​ផល​ជា​សុខ​ចម្រើន ។ ដោយសាន សារិន

Facebook Google Twitter Email

Live

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ